Part 89

947 32 0
                                    

     ៙ព្រឹកថ្ងៃថ្មីចូលមកដល់

     « អ្នកនាងមីឡា!! » សម្លេងដែលឮក្បែរត្រចៀកបូករួមនិងកម្លាំងអង្រួនតិចៗធ្វើអោយមីឡា ដែលកំពុងគេងលក់ចាប់ផ្តើមដឹងខ្លួន។
     « អឺម..... »
     ពេលដែលត្រូវរំខានម្ចាស់ឈ្មោះក៏បញ្ចេញសម្លេងមិនពេញចិត្តចេញមកតិចៗមុននិងបើកភ្នែកឡើងហើយអ្វីដែលនាងត្រូវជួបមុនគេនោះគឺពិដានស និងឆេរី ដែលកំពុងសម្លឹងមើលមក
     « ឆេរី »
     « អ្នកនាងមីឡា ក្រោកឡើង ពួកយើងដល់ម៉ោងញាំអាហារពេលព្រឹកហើយ គ្រប់គ្នាកំពុងរងចាំ »
     « គ្រប់គ្នា? »
      ចិញ្ចើមមីឡា រាងចងបន្តិច ពេលមើលជុំវិញខ្លួនម្តងទៀតទើបចាប់អារម្មណ៍ថានេះមិនមែនជាបន្ទប់របស់នាងនោះទេ.......ឬថាមកដល់ Zermatt ហើយ???
     « ពួកយើងមកដល់ហើយឬ?? » ចាំថាចុងក្រោយមុនពេលដែលនាងគេងលក់ នាងនៅលើឧទ្ធម្ភាគចក្រនៅឡើយទេ តែពេលនេះយបែរជានៅក្នុងបន្ទប់ណាក៏មិនដឹង
     « ពួកយើងមកដល់តាំងពីយប់ម្លេះតែព្រោះមិនចង់រំខានការគេងរបស់អ្នកនាងទើបលូកាស បីអ្នកនាងឡើងមកតែម្តង » ស្តាប់ឆេរី អធិប្បាយមីឡា ក៏បានតែបញ្ចេញសម្លេង អូ៎ ហើយងក់ក្បាលតិចៗបែបយល់
     « អ្នកនាងទៅសម្អាតខ្លួនចុះចាំខ្ញុំរៀបចំពូកនិងខោអាវអោយ »
     « អរគុណ » មីឡា ប្រាប់ទាំងស្នាមញញឹមតិចៗ មុននិងដើរចុះពីគ្រែទៅបន្ទប់ទឹក។

     បន្ទាប់ពីរៀបចំខ្លួនរួចពួកនាងទាំងពីរក៏នាំគ្នាដើរចុះមកក្រោមដោយមានឆេរី ជាអ្នកនាំផ្លូវដើរទៅរកបន្ទប់អាហារ។ តែពេលមកដល់មីឡា ក៏ចាប់ផ្តើមធ្វើខ្លួនមិនត្រូវ ព្រោះនៅទីនេះមិនមែនមានតែពួកនាងនិងលូកាស ប៉ុណ្ណោះទេតែក៏មានមនុស្សម្នាក់ទៀតដែលអង្គុយនៅក្បាលតុសម្លឹងមើលមកនាងមិនដាក់ភ្នែក។ បើទោះជាគាត់មើលទៅចាស់តែនាងនៅតែអាចមើលដឹងថាគាត់មានអំណាចយ៉ាងណា
     « មីឡា ភ្ញាក់ហើយឬ? មកអង្គុយមក » ទឹកដមសម្លេងរបស់គាត់ស្រទន់ហើយក៏ពោរពេញដោយភាពស្វាគមន៍ ជាហេតុដែលធ្វើអោយមីឡា មិនមានសម្ពាធពេក
     « ចា៎ » នាងតូច ញញឹមតបវិញ បន្ទាប់មកក៏ដើរទៅអង្គុយនៅកៅអីខាងស្តាំដៃគាត់ដែលអ្នកបម្រើទាញអោយ។
     « មើលតាមទឹកមុខមើលទៅនាងប្រហែលជាមិនទាន់ស្គាល់យើងនៅឡើយទេ....យើងឈ្មោះ ប៉ាវឡូ ជាតារបស់ អាល្អិតហូសុក និងជុងហ្គុក » គាត់និយាយណែនាំខ្លួន ទាំងស្នាមញញឹមជាមិត្ត ហើយឋានៈដែលគាត់ណែនាំប្រាប់មុននេះធ្វើអោយមីឡា បើកភ្នែកធំភ្លែត.....លោកតារបស់ហូសុក អញ្ចឹង? បែបនេះមានន័យថាគេយកនាងមកអោយនៅជាមួយលោកតារបស់គេ?? ហេតុអី? នៅសុខៗក៏ស្រាប់តែមិនយល់ពីបំណងរបស់គេសោះ
     « ខ្ញុំ...មីឡា អ៊ូសូរ៉ូ រីករាយណាស់ដែលបានជួបលោកម្ចាស់ » បើតាមដែលនាងធ្លាប់ឮ ប៉ាវឡូ វ៉ូស្សែនីលេក ធ្លាប់ជាមនុស្សមានអំណាចដែលគេគ្រប់គ្នាកោតខ្លាចជាខ្លាំង សូម្បីតែដល់វ័យនេះទៅហើយកេរ្ត៍ឈ្មោះរបស់គាត់ក៏នៅមិនសាបរលាយទៅតាមពេលវេលាសូម្បីតែបន្តិច.....អោយនាងនិយាយថាម៉េចនេ៎ះគ្រួសារ វ៉ូស្សែនីលេកស្មោះ សុទ្ធតែជាបណ្តុំមនុស្សមានឥទ្ធិពលហើយ....
     « មិនបាច់ហៅបែបនោះទេ ស្តាប់ទៅវាមិនទំនង ហៅលោកតាៗ ដូចហូសុកទៅ ព្រោះឯងក៏ជាមិត្តស្រីរបស់វាមិនចឹង.....មិនយូរមិនឆាប់គង់តែក្លាយជាគ្រួសារតែមួយ គួរតែទម្លាប់គ្នាអោយហើយ » គាត់និយាយប្រាប់ទាំងស្នាមញញឹមស្រស់ ទាំងមីឡា ក៏បានតែស្អិតក.ញញឹមមិនសម....ក្លាយជាគ្រួសារតែមួយឬ? ហាសហា៎ គួរអោយអស់សំណើចមែន ពីមុនអាចនិងមានឱកាស តែពេលនេះនាងមិនហ៊ានសូម្បីតែស្រម៉ៃថាបានទៅកាន់ដៃគេផង កុំថាឡើងរៀបការ
     « ញាំអាហារចុះយើងឈប់នាំនិយាយហើយ » ពេលឃើញទឹកមុខដែលស្រាប់តែធ្លាក់របស់មីឡា គាត់ក៏ប្រញាប់ឈប់យករឿងនោះមកនិយាយទៀត......មិនដឹងថាមានរឿងអីបានជានាងទម្លាក់មុខចុះពេលនិយាយដល់ហូសុក បែបនេះ តែថារឿងក្មេងៗគាត់សុំមិនចេះដឹងទៅចុះ ។
     « ចា៎ »
     មីឡា ងើបមុខមកសម្លឹងគាត់បន្តិចហើយក៏តបទាំងស្នាមញញឹមមិនសូវសម មុននិងអោនវិញហើយចាប់ផ្តើមញាំអាហារដែលអ្នកបម្រើទើបតែលើកមកអោយ។

រង្វង់ដៃសាតាន [ J-hope FF ] រដូវកាលទី ១ ✔️Where stories live. Discover now