Part 30

1.7K 70 0
                                    

     រាងក្រាស់រត់ឡើងទៅបន្ទប់ជាមួយស្នាមញញឹមជាប់មាត់ តែពេលដែលជើងរត់មកដល់មុខបន្ទប់ដែលមាននាងតូចកំពុងគេង ជើងរបស់គេក៏ទៅជាកម្រើកមិនរួច អារម្មណ៍ស្អាក់ស្ទើរក៏កើតមានឡើង។ វាដូចជាមានញញួរមកដំក្បាលគេខ្លាំងៗអោយភ្ញាក់ពីការស្រមើស្រមៃ ហើយត្រឡប់មករកការពិតវិញ.......ការពិតរវាងគេនិងនាងដែលគ្មានអីទាក់ទងនិងគ្នា ការពិតដែលនាងគ្រាន់តែជាឈ្លើងគេយកមកប្រើដើម្បីប្រយោជន៍ខ្លួនប៉ុណ្ណោះ នាងមិនសូម្បីតែមានចិត្តលើគេ ហើយក៏ប្រហែលជាកំពុងស្អប់គេដែរដែលធ្វើអោយជីវិតនាងមកវេទនាបែបនេះ
   « វាស្អីទៅ អាហូសុក អ៉ើយ » អ្នកកម្លោះច្បូតមុខខ្លួនឯងខ្លាំងទាំងអារម្មណ៍ច្របូកច្របល់ គេមិនបានស្រឡាញ់មីឡាទេ តែហេតុអីខួរក្បាលឆ្គួតតទៅគិតរឿងបង្កើតគ្រួសារជាមួយនាងទៅវិញ
   « ចាំអោយច្បាស់ក្នុងខួរ គោលបំណងរបស់ឯងគឺរកមនុស្សដែលនៅពីក្រោយខ្នងការបាញ់ប្រហារនៅកំពង់ផែរ មិនមែនមករៀបផែនការមានកូនជាមួយស្រីម្នាក់នោះទេ ហូសុក » គេគ្រហឹមប្រាប់ខ្លួនឯងដោយសម្លេងមាំ ដៃក៏ក្តាប់ចូលគ្នាណែនមុននិងបែរខ្នងដើរចេញឆ្ងាយពីទ្វារបន្ទប់មិនសូម្បីតែក្រឡេកភ្នែកមើលម្តងទៀត។

   ព្រឹកថ្ងៃថ្មីចូលមកដល់ ដូចការសន្យាអ្នកស្រីម៉ារ៉ូលី មកដល់ភូមិគ្រឹះ វ៉ូស្សែនីលេក ដើម្បីធ្វើកិច្ចសន្យាព្រមព្រៀងគ្នា។
   « កូនស្រីខ្ញុំនៅឯណា? » ពេលចុះកិច្ចសន្យារួចរាល់ គាត់ក៏អត់មិនបាននិងសួររក មីឡា
   « នេះមិនមែនជាកន្លែងដែលអ្នកស្រីមានសិទ្ធមកសួរនោះទេ បើរួចរាល់អស់កិច្ចការហើយអាចត្រឡប់ទៅវិញបាន » ហូសុក ដេញដោយទឹកមុខងាប់ មិនសូម្បីតែតបនិងសំណួររបស់គាត់ ដែលសំខាន់គេក៏មិនប្រាប់ដូចគ្នាថាសភាពមីឡា នៅពេលនេះវាយ៉ាងម៉េច
   « ខ្ញុំគ្រាន់តែចង់ដឹងអោយប្រាកដថាកូនស្រីរបស់ខ្ញុំនៅជាមួយលោកសុខស្រួលនិងសុវត្ថិភាពឬអត់ »
   « កុំបារម្ភយើងមិនបណ្តោយអោយមនុស្សក្រោមអំណាចមានបញ្ហានោះទេ តែថាបើបារម្ភពីកូនស្រីថ្នាក់នោះក៏រករបស់ដែលយើងត្រូវការមកអោយបានឆាប់បំផុតទៅ » ហើយគេនិងបានបញ្ជូនមីឡា ត្រឡប់ទៅវិញ ពេលគ្មានស្រីម្នាក់នោះនៅក្បែ ខួរក្បាលនិងបេះដូងរបស់គេប្រាកដជាត្រឡប់មកធម្មតាវិញមិនខាន។ អ្នកស្រីម៉ារ៉ូលី មិនតបត.គាត់គ្រាន់តែសម្លឹងមុខហូសុក លើកចុងក្រោយហើយក៏កាន់ការបូបដើរចេញទៅដោយមិននិយាយអ្វី។
    « ហូសុក ឯងយកស្រីម្នាក់នោះមកនៅទីនេះឬ? » គ្រាន់តែភ្ញៀវដើរចេញផុត អ្នកស្រីធំរបស់ភូមិគ្រឹះក៏ដើរចេញពីផ្ទះបាយមកសួរកូនប្រុសភ្លែត
    « បាទ ពឹងម៉ាក់ជួយមើលនាងអោយផង » អ្នកកម្លោះតប មុននិងកាន់កាបូបធ្វើការរបស់ខ្លួនហើយងើបឈរដើរទៅរកម្តាយ
    « បើនាងបង្កបញ្ហាអីម៉ាក់ប្រាប់ខ្ញុំមកចុះ ខ្ញុំនិងចាត់ការគ្រប់យ៉ាងអោយរៀបរយ »
    « អឹម....ម៉ាក់និងជួយមើលនាងអោយទៅចុះឮថាមានរបួសជាប់ខ្លួនផង » គាត់ប្រាប់ទាំងក្រសែរភ្នែកក៏មានបង្ហាញភាពព្រួយបារម្ភអោយឃើញច្បាស់ ធ្វើអោយ ហូសុក រាងធូរទ្រូងបន្តិចដែលគាត់មិនមានបញ្ហាជំទាស់និងគេ
    « អរគុណណាម៉ាក់ ចឹងខ្ញុំទៅធ្វើការសិនហើយ *ជូប* »  អ្នកកម្លោះអោនទៅអោបម្តាយជាការលាដោយមិនភ្លេចអោនថើបក្បាលគាត់តិចៗដែលបញ្ជាក់ពីសេចក្តីគោរព និងសេចក្តីស្រឡាញ់ចំពោះអ្នកមានគុណ
   « អឹម...សុវត្ថិភាពតាមផ្លូវ » ហូសុកដើរចេញពីភូមិគ្រឹះឡើងឡានទាំងអារម្មណ៍រសាប់រសល់ តាំងពីយប់មកដល់ពេលនេះគេមិនបានទៅមើលអាការៈរបស់មីឡា បន្តិចទេមិនដឹងថាយ៉ាងម៉េចទៅហើយ
    « តែបែបនេះក៏ល្អ » ទោះចិត្តមួយចង់ជួបចង់មើលថានាងមិនអី តែចិត្តមួយក៏ស្រែកថាមិនបាច់ជួបមុខបែបនេះក៏ល្អ ធ្វើខ្លួនមានគម្លាត ឈប់គិតពីនាងទៀតហើយត្រឡប់មករស់នៅជា ហូសុក កាលពីមុននោះរឿងនិងមិនបាច់វែងឆ្ងាយ។

រង្វង់ដៃសាតាន [ J-hope FF ] រដូវកាលទី ១ ✔️Where stories live. Discover now