Part 34

1.7K 52 0
                                    


បន្ទាប់ពីសង្គ្រាមស្នេហ៍ត្រូវបានបញ្ចប់ បន្ទប់ទាំងមូលក៏ត្រឡប់មកស្ងាត់ម្តងទៀត មានតែសម្លេងដកដង្ហើមសឹងមិនដល់គ្នារបស់កម្លោះក្រមុំមួយគូរប៉ុណ្ណោះដែលបន្លឺឡើងមិនឈប់។ ហូសុក សម្លឹងមើល មីឡា ដែលគេងទន់ខ្លួនល្អូក ភ្នែកស្រទន់ទាំងគូរក៏បិតជិត សក់ខ្មៅរលោងដែលរញ៉េរញ៉ៃនិងទទឹកដោយញើសក៏ស្អិតជាប់ពេញមុខ ធ្វើអោយអ្នកដែលកំពុងមើលអត់មិនបាននិងលូកដៃទៅវាសសក់ទាំងនោះចេញពីមុខស្រទន់ដែលក្រហមតិចៗរបស់នាង។
« ពេលមិនត.មាត់បែបនេះក៏គួអោយស្រឡាញ់ម្យ៉ាងដែរតើ » នាយកម្លោះពោលឡើងទាំងស្នាមញញឹម មុននិងអោនទៅថើបផ្តិតលើថ្ងាស់របស់នាងតិចៗមុននិងក្រឡាប់ខ្លួនទៅគេងលើពូកក្បែរនោះដោយមិនភ្លេចទាញរាងកាយននលគករបស់ មីឡា មកអោបជាប់ទ្រូង។ ចំណែកមីឡា នាងមិនទាន់គេងនៅឡើយទេតែព្រោះតែអស់កម្លាំងពេកក៏ព្រមបណ្តោយអោយគេត្រកងរាងកាយខ្លួនដោយមិននិយាយអ្វីមួយមាត់។ ថ្ពាល់ទន់រលោងផ្អិបជាប់និងដើមទ្រូងរឹងមាំរបស់អ្នកកម្លោះ សម្លេងបេះដូងដែលលោតញាប់មិនចាញ់នាងប៉ុន្មានរបស់ ហូសុក ធ្វើអោយបបូរមាត់ហើមប៉ោងរបស់មីឡា លួចញញឹមចេញមកតិចៗ យ៉ាងហោចណាស់ក៏នាងដឹងថាខ្លួនអាចធ្វើអោយបេះដូងគេលោតញាប់បានដែរ។
« ហូសុក.... » សម្លេងស្អកស្រទន់បន្លឺឡើងខ្ទរនិងដើមទ្រូងរបស់គេ ធ្វើអោយ ហូសុក ដែលបិតភ្នែកទៅហើយប្រញាប់បើកភ្នែកហើយអោនមុខទៅរកនាង
« មិនទាន់គេងទៀតឬ? » គេស្រូបកម្លាំងអស់ប៉ុណ្ណឹងហើយនៅមិនទាន់សន្លប់ទៀត ឬថាគេលេងតិចពេក?
« លោកបាត់ខ្លួនទៅណាមួយរយៈនេះ? » មិនឆ្លើយតបនិងសំណួររបស់គេនាងក៏ជ្រើសរើសសួរសំណួរដែលខ្លួនចង់ដឹងបំផុត ហើយសំនួររបស់នាងនោះក៏ធ្វើអោយសាចដុំគ្រប់ផ្នែករបស់រាងក្រាស់រឹងឡើងមួយរំពេច អោយគេប្រាប់នាងម៉េចនឹងបានថាកាលដែលគេចមុខនោះក៏ព្រោះតែគេព្យាយាមគេចអារម្មណ៍របស់ខ្លួនមិនអោយទោរទន់ទៅរកនាងហ្នឹងហើយ។
« យើងរវល់ការងារ » សម្លេងរឹងរបស់គេធ្វើអោយ បេះដូងដែលរីកស្គុះស្គាយមុននោះត្រឡប់មកស្រពោនម្តងទៀត នាងដឹងថាគេកំពុងកុហក តែនាងអាចនិយាយអីបានទៅ
« អូ៎.... »
« បានហើយគេងទៅ យើងអស់កម្លាំង » ហូសុក និយាយមួយមាត់ចុងក្រោយមុននិងបិតភ្នែកជិត មិនបានឃើញទេថាស្រីតូចដែលគេកំពុងអោបជាប់ទ្រូងនោះកំពុងតែឆួលច្រមុះផ្សាភ្នែកងាំងទៅហើយ។
[ លោកទុកខ្ញុំជាអ្វីអោយប្រាកដទៅហូសុក ] សំណួរដែលនាងមិនហ៊ានហើបមាត់សួរ បានត្រឹមតែកប់ទុកក្នុងចិត្តទាំងអារម្មណ៍វេទនា គេទុកនាងជាស្អីទៅ ជាស្រីកំដរគ្រែដែលគេត្រូវការក៏មករកពេលមិនត្រូវការក៏ទុកចោលអោយកណ្តោចកណ្តែងបែបនោះឬ?
« រាត្រីសួស្តី ហូសុក » សម្លេងតូចល្អិតបន្លឺឡើងខ្សាវៗចេញពីមាត់របស់នាង មុននិងបបូរមាត់ក្រពុំអោនទៅថើបស្នាមសាក់លើផែនទ្រូងរបស់គេថ្នមៗជាលើកចុងក្រោយមុននិងបិតភ្នែកគេងបណ្តោយអោយទឹកភ្នែកហូរមកតាមកន្ទុយភ្នែកចុះមក ដោយមិនដឹងទេថាអ្នកដែលនាងលួចថើបមុននោះមិនទាន់គេងលក់នោះទេ គេឮនិងដឹងគ្រប់យ៉ាងមិនលើកលែងសូម្បីតែតំណក់ទឹកសើមៗដែលស្រក់មកប៉ះដៃមាំនោះ តែគេក៏ជ្រើសរើសនៅស្ងៀមគេងអោបរាងកាយញ័រទទ្រឺតនោះដោយមិននិយាយអ្វី។

រង្វង់ដៃសាតាន [ J-hope FF ] រដូវកាលទី ១ ✔️Where stories live. Discover now