Part 87

929 33 0
                                    

     « និយាយអញ្ចឹង ឆេរី នាងថានាងមិនទាន់ប្រាប់ហូសុក ទេមែនទេថាខ្ញុំមានរឿងនិយាយប្រាប់គេ? » នាងកំពុងតែគិតដល់រឿងនេះ ព្រោះមិនថាយ៉ាងណានាងសម្រេចចិត្តហើយថានិងប្រាប់គេអោយបានដឹង
     « ចា៎ ខ្ញុំមិនទាន់ប្រាប់គាត់ទេ »
     « បែបនេះធ្វើយ៉ាងម៉េច ខ្ញុំគួរទៅរកគាត់ពេលនេះល្អទេ? » នាងមិនហ៊ានសូម្បីតែសម្រេចចិត្តខ្លួនឯង....ប្រាប់ការពិតទៅចុះនាងខ្លាចខ្លាំងណាស់....ខ្លាចថាគេនិងសម្លឹងមើលមកដោយក្រសែរភ្នែកស្អប់ខ្ពើមហើយគំហកដេញនាងចេញមកវិញអ្វីបែបនោះ
      « អ្នកប្រុសកំពុងរវល់ ខ្ញុំថាអ្នកនាងទៅរៀបចំខ្លួនអោយរួចសិនក៏បានចាំមកនិយាយជាមួយគាត់តាមក្រោយ » ឆេរី អោយយោបល់
     « អឺម....ខ្ញុំគិតថាបែបនេះក៏ល្អ » មីឡា ញញឹមស្ងួតមុននិងដើរចូលទៅក្នុងបន្ទប់តាមពីក្រោយឆេរី។ គិតថាយកពេលងូតទឹកនេះជាពេលត្រៀមចិត្តមុនពេលជួបគេទៅចុះ។

      បន្ទាប់ពីងូតទឹករៀបចំខ្លួនរួចក៏ចំណាយពេលយូរគួរសម មើលម៉ោងម្តងទៀតក៏ម៉ោង១២ ទៅហើយ។
     « អ្នកនាងមីឡា ខ្ញុំរៀបចំខោអាវរួចហើយ »
     « ពួកយើងត្រូវទៅឥឡូវនេះឬ? » នាងនៅមិនទាន់បានទៅរកហូសុក ផង
     « អ្នកនាងទៅរកអ្នកប្រុសធំសិនក៏បាន ចាំខ្ញុំយកវ៉ាលីទៅក្រោម » ឆេរី ប្រាប់ហើយក៏បន្ថែមស្នាមញញឹមយល់ចិត្ត មុននិងបើកទ្វារចេញទៅតែក៏ប្រទះនិង លូកាស ដែលកំពុងលើកដៃប្រុងគោះទ្វារមកល្មម។ យ៉ាងម៉េចទេ នាងដូចជាចៃដន្យជួបជំនិតរបស់អ្នកប្រុសទាំងពីរញ៉យដល់ហើយ
     « មានការអីលូកាស? » ឆេរី សួរ
     « ឧទ្ធម្ភាគចក្រចុះចតប្រាំនាទីទៀត ចៅហ្វាយអោយមកសួរថារៀបចំរួចឬនៅ » សម្លេងមនុស្សប្រុសប្រហែលៗធ្វើអោយមីឡា ដើរទៅមើល
     « មានរឿងអីឬ? »
     « ចៅហ្វាយអោយអ្នកនាងចុះទៅក្រោមបើអ្នកនាងរៀបចំខ្លួនរួច » លូកាស ពេញចិត្តនិយាយម្តងទៀតទាំងស្នាមញញឹម
     « ខ្ញុំរៀបចំខ្លួនរួចហើយ »
     « បែបនេះល្អណាស់ទៅក្រោមតែម្តងទៅព្រោះចៅហ្វាយកំពុងតែរងចាំ »
     « អ៎ អូខេ » បើជុងហ្គុង នៅខាងក្រោមមានន័យថាហូសុក ក៏នៅជាមួយគ្នាដែរ បែបនេះមានន័យថានាងមានឱកាសបាននិយាយជាមួយគេហើយ
     « តោះឆេរី ទៅតែម្តងទៅនិងបានទៅជួបហូសុកតែម្តង » នាងនិយាយដោយអារម្មណ៍រំភើបលាយលំភ័យខ្លាច ជើងក៏ដើរចេញទៅមិនចាំអ្នកណា ដល់ថ្នាក់សូម្បីតែ លូកាស ដែលចង់ឃាត់ក៏ឃាត់មិនទាន់
     « អឺ...អ្នកនាងមីឡា? ...អ្នក- » ហើយមីឡា ក៏រត់ផុតទៅឆ្ងាយទៅហើយ មិនឮសម្លេងគេអីបន្តិច
    « យ៉ាងម៉េចលូកាស? » ជាឆេរី ទៅវិញដែលឈរច្រតចង្កេះសួរ ព្រោះមិនយល់និងឫកពារស្ទាក់ស្ទើរមួយនោះ
    « គឺចង់ប្រាប់និងណាថាបើទោះគាត់រត់ទៅនៅពេលនេះក៏មិនបានជួបអ្នកប្រុសធំដែរ » លូកាស និយាយឡើងទាំងទឹកមុខមិនសម គេមិនដឹងថាមីឡា មានរឿងអីត្រូវទៅជួបហូសុក នោះទេតែបើមើលតាមឫកពារប្រញាប់ប្រញាល់នោះក៏ដឹងថាប្រហែលជាសំខាន់ខ្លាំងហើយ
     « ហេតុអី? »
     « ក៏ព្រោះតែអ្នកប្រុសឡើងឡានទៅក្រៅបាត់ទៅហើយ » សម្លេងដកដង្ហើមធំរបស់លូកាស ធ្វើអោយមីឡា កាន់តែអាណិតមីឡា
     « បែបនេះមានន័យថាអ្នកប្រុសធំមិនឡើងឧទ្ធម្ភាគចក្រ ទៅជាមួយអ្នកនាងមីឡា ទេឬ? »
     « បើតាមដែរឮចៅហ្វាយនិយាយគឺអត់ទេ »

រង្វង់ដៃសាតាន [ J-hope FF ] រដូវកាលទី ១ ✔️Where stories live. Discover now