« អុ៎! ភ្ញាក់ហើយឬ? »
« លោកឯងនេះអាក្រក់ណាស់ភ្ញាក់ហើយម៉េចក៏មិនដាស់ខ្ញុំ » នាងតូចងាក់មកសម្លក់គេ ដៃក៏លើកទះទ្រូងមាំនោះមួយទំហឹងដោយអត់មិនបាន
« នេះខំចិត្តល្អទុកអោយគេងមិនរំខានហើយនៅខុសទៀត? » ធ្វើបុណ្យបានទោសពិតមែន
« លោកដឹងថាអ៊ំស្រីចូលមកតែម៉េចក៏មិនដាស់ខ្ញុំ? » នាងក៏ភ្ញាក់ដឹងខ្លួនពេលដែលអ៊ំស្រីទម្លុះទ្វារនោះចូលមក តែពេលឃើញប្រុសម្នាក់នេះដេកដូចគេងាប់មិនកម្រើកនាងក៏ធ្វើជាគេងដែរទៅ ទាំងដែរការពិតនាងខ្មាស់សឹងតែជ្រែកដីទៅហើយ មិនដឹងថាប្រឈមមុខនិងគាត់យ៉ាងម៉េចទេ កាន់តែគិតក៏កាន់តែខ្មាស់
« ម៉េចក៏ដឹងថាយើងភ្ញាក់មុនពេលគាត់ចូលមក? »
« ព្រោះគ្រាន់តែគាត់ចេញទៅភ្លាមលោកក៏ដកដង្ហើមធូរទ្រូងនោះអី ហើយមើលចុះមុខមិនដូចអ្នកដែលទើបនឹងក្រោកពីគេងសូម្បីតែបន្តិច » មិននិយាយតែមាត់ ដៃក៏លើករុញមុខគេខ្លាំងៗមាត់ក៏ក្តាប់ចូលគ្នាណែន ខឹងចិត្តពិតមែនតាំងពីកើតមកមិនធ្លាប់ជួបរឿងអាម៉ាសថ្នាក់នេះទេ
« ដឹងថាមុខក្រោកពីគេងរបស់យើងយ៉ាងម៉េចឬទើបបានមកនិយាយញែតៗបែបនេះ? » អ្នកកម្លោះក្រឡាប់រាងកាយមាំរបស់ខ្លួនមកទ្រោមលើនាង មុខក៏អោនមកជិតសឹងតែច្រមុះទល់គ្នា តែមីឡា មិនមែនជាមនុស្សខ្លាចអ្វីងាយៗនោះទេចឹងហើយទើបនាងមិនបានងាកមុខចេញ ផ្ទុយទៅវិញនាងនៅស្ងៀមសម្លឹងមុខគេវិញទាំងមិនខ្លាច
« មិនដឹង ដឹងត្រឹមថាមិនមែនបែបនេះ » មានមនុស្សដែលងើបពីគេងភ្លាមៗណាសង្ហាគួរអោយចង់ស៉ីបែបនេះទេ មើលចុះអាចន៍ភ្នែកក៏គ្មាន បែបនេះចង់មកបោកនាងផងឬ
« មនុស្សសង្ហាទោះធ្វើអីក៏នៅតែសង្ហា បែបនេះមិនចម្លែកទេដែលយើងងើបមកមុខបែបនេះ » និយាយជឿកជាក់គួរអោយចង់ចាប់ទះពិតមែន
« បានហើយងើបចេញទៅធ្ងន់ » ធ្វើអីមិនបាន នាងក៏និយាយដេញគេ ដៃក៏លើកឡើងរុញដើមទ្រូងមាំរបស់គេចេញពីខ្លួន មិនខ្វល់អីបន្តិចថាពេលនេះរាងកាយទទេរស្អាតរបស់នាងកំពុងបង្ហាញច្បាស់ៗនៅពីមុខគេ
« យប់មិញទាំងសង្កត់ ទាំងអុក ម៉េចក៏មិនឮនិយាយថាធ្ងន់ » ហូសុក ញោះទាំងមុខច្រលើម ហើយពេលឃើញថ្ពាល់ទន់ៗនោះឡើងក្រហមគេក៏កាន់តែពេញចិត្ត
« មនុស្សឆ្គួត និយាយអីឆ្គួតៗ » នាងតូចនិយាយទាំងសម្លេងខ្មាស់អៀន ហើយហេតុការយប់មិញក៏រត់ចូលមកពេញខួរម្តងទៀតច្បាស់ៗ ដល់ថ្នាក់ធ្វើអោយនាងមុខកាន់តែក្រហមលើសដើម
« គ្មានមនុស្សឆ្គួតណាសង្ហា ហើយពូកែអុកអោយនាងថ្ងូរមួយយប់មិនឈប់បែបនេះទេ » គេនៅតែញោះនាងមិនឈប់ ពេលដែលធ្វើអោយខឹងបែបនេះក៏គួរអោយស្រឡាញ់មិនតិចទេ
« ហូសុក!!!! » ធ្វើអីមិនកើតក៏បានតែស្រែកដាក់ ចង់តែទះអោយបែកមាត់ទេប្រុសស្អីមិនដឹងសម្តីគួរអោយស្អប់
« យ៉ាងម៉េច ឬថាមិនពិត? »
« បានហើយ ងើបចេញខ្ញុំមិនចង់និយាយជាមួយលោក »
« មិនចង់ងើបមានបញ្ហាទេ.......មើលចុះដើមទ្រូងរបស់នាងពេលដែលបានឃើញ និងប៉ះផ្ទាល់បែបនេះទើបដឹងថាវាមិនបានតូចដូចដែលគិត »
« អាយយយ អាប្រុសឆ្គួតធ្វើស្អី!!!! » មីឡា ត្រូវស្រែកចាចពេលប្រុសល្មោភនេះមិននិយាយតែមាត់ តែដៃក៏លូកមកក្តោបដើមទ្រូងរបស់នាងពេញៗដៃ ទាំងញញឹមមុខក្រាស់
« ចាប់ពេញមួយយប់ទៅហើយមកធ្វើស្រែកស្អីពេលនេះ » គេធ្វើជានិយាយមុននិងអោនទៅថើបចង្អូរទ្រូងរបស់នាងខ្លាំងៗឮសូតែខ្សឺត ធ្វើអោយអ្នកដែលត្រូវគេឆ្លៀតឱកាសប្រញាប់លូកដៃទៅរុញមុខគេចេញទៅម្ខាង តែវាដូចជាជួយសម្រេចបំណងរបស់អ្នកកម្លោះមិនខុសព្រោះពេលដែលនាងរុញមុខគេចេញ បបូរមាត់របស់គេក៏ងាកមកប៉ះកំពូលស្រួចរបស់នាងពេញៗ ឯហូសុក ពេលបានឱកាសប៉ុណ្ណេះក៏អោនឈ្មុលដើមទ្រូងរបស់នាងតែម្តងធ្វើអោយមីឡា ចាប់ផ្តើមរមួលខ្លួនព្រោះតែរសើប
« ឈ...ឈប់...!! ហូសុក... »
« មិនចង់ឈប់ » និយាយចប់មុខសង្ហាក៏ប្តូរអោនទៅឈ្មុលៗនិងក.សខ្ចីរបស់នាងម្តង ធ្វើអោយនាងតូចប្តូរពីខ្មាស់មកសើចខខឹករសើបពេលដែលច្រមុះស្រួចរបស់គេមកឈ្មុលនិងក.មិនឈប់បែបនេះ
« ហាស់...ហា៎..... » ហូសុក ងើបមុខមើលអ្នកដែលកំពុងតែសើច ហើយស្នាមញញឹមស្រទន់ក៏បង្ហាញឡើងលើបបូរមាត់ក្រាស់ទាំងម្ចាស់វាមិនដឹងខ្លួន
« ហេតុអីក៏នាងគួរអោយស្រឡាញ់បែបនេះ មីឡា? » សំណួរដែលរបូតចេញពីមាត់ទាំងដែលគេគ្មានចេតនានិយាយចេញមកឮៗ ធ្វើអោយសម្លេងសើចរបស់មីឡា បាត់ម្តងបន្តិចៗមុននិងត្រឡប់មកស្ងាត់ជ្រៀប ពួកគេសម្លឹងមើលគ្នាដោយគ្មាន អ្នកណានិយាយអ្វី មួយមាត់ មានតែសម្លេងបេះដូងប៉ុណ្ណោះដែលកំពុងតែលោតឆ្លើយឆ្លងគ្នាស្ងាត់ៗទាំងម្ចាស់របស់ពួកវាមិនដឹងខ្លួន
« ហូសុក..... »
« ចាត់ទុកថាយើងមិនបាននិយាយទៅចុះ » គេនិយាយទាំងសម្លេងរឹងមុននិង ងើបចុះពីលើពូកដើរចូលបន្ទប់ទឹកបាតដោយមិននិយាយអីទៀត ទុកអោយមីឡា នៅគេងទ្រឹងម្នាក់ឯងនៅលើពូកធ្វើអ្វីមិនត្រូវ ឯបេះដូងក៏លួចឈឺតិចៗចំពោះឫកពារដែលផ្លាស់ប្តូរលឿនដូចព្យុះនោះ។ មុននេះគេល្អនិងនាងសុខៗសោះហេតុអីក៏ផ្លាស់ប្តូរលឿនបែបនេះ។ឈូ*
រាងកាយសង្ហាមាំឈរក្រោមទឹកផ្ការឈូកស្ងៀមមិនកម្រើក ភ្នែកទាំងគូរបិតជិតបណ្តោយអោយតំណក់ទឹករត់ចុះមកតាមរាងកាយទៅលើការ៉ូ។ មុននេះគេភ្លេចខ្លួននិយាយពាក្យក្នុងចិត្តចេញមកក្រៅឮៗទាំងមិនដឹងខ្លួន ចឹងហើយទើបប្រញាប់បន្តឹងសរសៃក.ថាអោយនាងរួចក៏ងើបចុះមក ទាំងដែលក្នុងចិត្តគេគ្មានចេតនានិងនិយាយប្រើសម្លេងរឹងបែបនោះអីបន្តិចទេកាន់តែឃើញនាងធ្លាក់ទឹកមុខបែបនោះគេក៏អត់មិនបាននិងខឹងខ្លួនឯងដូចគ្នា។
បន្ទាប់ពីចំណាយពេលជិត៣០នាទីទីបំផុតគេក៏បើកទ្វារបន្ទប់ទឹកចេញមកដោយមានតែកន្សែងមួយរុំចង្កេះប៉ុណ្ណោះ
« មិនគិតងើបមកងូតទឹកទេឬយ៉ាងម៉េច? » ពេលចេញមកដល់ភ្លាមគេក៏ស្រែកសួរភ្លែត ព្រោះឃើញថារាងតូចរបស់មីឡានៅតែសង្ងំក្នុងភួយមិនចេញមកសោះ លេងគ្របតាំងពីចុងជើងដល់ក្បាលតែម្តង
« មីឡា! » ពេលឃើញនាងមិនឆ្លើយ ហូសុក ក៏ដើរទៅកន្ត្រាក់ភួយចេញមកមួយទំហឹង ធ្វើអោយមីឡាត្រូវប្រញាប់លើកដៃមកអោបភួយជាប់
« វាយ៉ាងម៉េចរបស់លោក? »
« ងើបទៅងូតទឹក »
« ងូតមិនងូតជារឿងរបស់ខ្ញុំលោកកុំមកចេះដឹង » មុននេះទើបតែធ្វើខ្លួនមានគម្លាតជាមួយសោះ ពេលនេះមករញ៉េរញ៉ៃស្អីនិងនាងទៀតហើយ?
« កុំអោយនិយាយច្រើនដង យើងគ្មានពេលច្រើនមកឈរនិយាយអត់ប្រយោជន៍នោះទេ »
« បើអត់ប្រយោជន៍ក៏មិនបាច់មកនិយាយ ចង់ទៅណាក៏ទៅៗ មិនបាច់មកវិញក៏ល្អ » នាងតូចខាំមាត់ថាអោយគេទាំងអារម្មណ៍តូចចិត្ត មួយមាត់ក៏បញ្ជាពីម៉ាត់ក៏បញ្ជា គិតថានាងជាស្អី
« ក្បាលរឹងណាស់មែនទេ? » ហូសុក និយាយដោយសម្លេងគួរអោយខ្លាច មុននិងលោកដៃទៅកន្រ្តាក់ភួយចេញពីនាងមួយទំហឹងហើយបោះវាចោលទៅលើឥដ្ឋបាត់ ធ្វើអោយមីឡា ចាប់ផ្តើមឆ្លេឆ្លាលើកដៃបិតបាំងរាងកាយននលគករបស់ខ្លួន
« មកនេះ! » អ្នកកម្លោះចាប់ទាញដៃមីឡា អូសចុះពីលើពូកអោយដើរតាមខ្លួន មិនខ្វល់ទេថាពេលនេះនាងកំពុងតែស្រាត ខ្វល់ស្អីទៅបើឃើញក៏ឃើញ ប៉ះក៏ប៉ះរួច វាគ្មានអីអាថ៌កំបាំងសម្រាប់គេទៀតនោះទេ
« គិតធ្វើស្អីរបស់លោកអាមនុស្សឆ្គួត »
YOU ARE READING
រង្វង់ដៃសាតាន [ J-hope FF ] រដូវកាលទី ១ ✔️
Fanfikceនាងគ្រាន់តែចង់ដឹងប៉ុណ្ណោះថាប៉ារបស់ខ្លួនកំពុងតែលាក់បាំងអ្វីនៅពីក្រោយខ្នង តែអ្នកណាទៅដឹងថាភាពចេះចង់ដឹងខុសរឿងរបស់នាងធ្វើអោយនាងបានទៅដឹងឮរឿងដែលខ្លួនមិនគួរដឹង ហើយរឿងដែលមិនគួរដឹងនោះគ្មានអ្វីក្រៅពីអាថ៌កំបាំងខ្មៅងងឹតរបស់ ហូសុក វ៉ូស្សែនីលេក មនុស្សប្រុសកំពូលសង្...