Part 12

2K 63 0
                                    

  ២ម៉ោងក្រោយ
    មីឡា អង្គុយអោបជង្គង់ស្ងាត់ៗម្នាក់ឯងក្បែរគ្រែ ពោះក៏ស្រែកមិនឈប់តាំងពីយប់រហូតមកដល់ពេលនេះនាងនៅមិនទាន់បានញាំអីសូម្បីតែបន្តិច ហើយនេះថ្ងៃត្រង់ទៅហើយនៅតែគ្មានអ្នកណាមកបើកទ្វារបន្ទប់អោយឬសូម្បីតែលើកអាហារមក
    « គេចង់បង្អត់យើងអោយស្លាប់ឬយ៉ាងម៉េចនេះ!? » នាងក្រមុំរអ៊ូម្នាក់ឯង ទាំងកែវភ្នែកសម្លឹងទៅមើលទីក្រុងខាងក្រៅតាមកញ្ចក់បង្អួចមិនដកភ្នែក។ នាងចង់ត្រឡប់ទៅផ្ទះ ទូរស័ព្ទរបស់ខ្លួនក៏ជ្រុះបាត់ពេលនេះមិនដឹងថាម៉ាក់បារម្ភប៉ុណ្ណាទេ កាន់តែគិតកាន់តែពិបាកចិត្ត
     ក្រឹក!ក្រឹក!
      សម្លេងចាក់សោរនៅមុខទ្វារធ្វើអោយនាងប្រញាប់ងាកទៅរក
      « ចៅហ្វាយអោយខ្ញុំលើកអាហារមកជូនអ្នកនាង » ក្មេងស្រីវ័យស្រករនាងដែលស្លៀកពាក់ឈុតអ្នកបម្រើនិយាយឡើងមុននិងដើរចូលមកក្នុងបន្ទប់ព្រមជាមួយថាសអាហារក្នុងដៃ។ មីឡា សម្លឹងមើលអ្នកនៅចំពោះមុខមិនដកភ្នែកហើយគំនិតមួយក៏ផុសឡើង
      « ចៅហ្វាយរបស់នាងនៅឯណា? »
      « អ្នកប្រុសនៅក្នុងបន្ទប់ធ្វើការ អ្នកនាងត្រូវការអ្វីដែរទេ? »
      « ខ្ញុំត្រូវការទៅជួបគាត់បានដែរទេ? »
      « សុំទោសផង តែគាត់ហាមមិនអោយអ្នកណាទៅរំខានគាត់ទេលុះត្រាតែគាត់ចេញមកដោយខ្លួនឯង » អ្វីដែលអ្នកបម្រើប្រាប់ធ្វើអោយបបូរមាត់ក្រពុំរបស់មីឡា រីកឡើង
      « មិនអីទេ តែថានៅទីនេះក្រៅពីនាងនិងគាត់នៅមានអ្នកណាទៀតទេ? » ព្រោះបើគ្មានទេវានិងងាយស្រួលដល់នាងក្នុងការរត់គេច ប្រុសម្នាក់នោះនៅក្នុងបន្ទប់ធ្វើការ ចំណែកអ្នកបំរើនេះនាងអាចចាត់ការបាន បែបនេះនាងប្រាកដជាអាចត្រឡប់ទៅផ្ទះវិញបានហើយ
      « នៅទីនេះមា- »
      « គិតថាបើគ្មានអ្នកណានៅទីនេះនាងនិងអាចរត់គេចបានស្រួលៗមែនទេ? » នៅសុខៗសម្លេងរបស់ហូសុក ក៏បន្លឺឡើងកាត់សម្លេងអ្នកដែលកំពុងនិយាយមុននោះ ធ្វើអោយមីឡា ប្រញាប់ងាកទៅរក ជួនកាលនាងអត់ឆ្ងល់មិនបានថាប្រុសម្នាក់នេះចេះអានចិត្តមនុស្សឬអត់ព្រោះរាល់ពេលដែលនាងមិនចង់ឃើញមុខគេ គេតែងតែបង្ហាញខ្លួនឡើងរហូត
     « ចេញទៅបានហើយ » សម្លេងមានអំណាចរបស់គេធ្វើអោយអ្នកបម្រើប្រញាប់ អោនក្បាលដើរចេញភ្លាមៗដោយមិនភ្លេចបិតទ្វារអោយ ហើយពេលនេះនៅក្នុងបន្ទប់សល់តែនាងនិងគេតែពីរនាក់ប៉ុណ្ណោះ។
      ហូសុក ដើរទៅអង្គុយលើសាឡុងក្បែរបង្អួចដោយមិននិយាយអីធ្វើអោយ មីឡា ដែលកំពុងឈរចាប់ផ្តើមធ្វើខ្លួនមិនត្រូវ នាងមិនចូលចិត្តបរិយាកាសក្នុងបន្ទប់ដែលគេកំពុងបង្កើតអីបន្តិចទេ ព្រោះទោះជាគេនៅស្ងៀមមិននិយាយក៏នាងអាចប៉ះដឹងដល់ចំហាយមិនស្រួលដែលសាយភាពចេញពីខ្លួនរបស់គេ
      « បើគ្រាន់តែមកអង្គុយបែបនេះលោកអាចចេញទៅអង្គុយខាងក្រៅបានខ្ញុំត្រូវការញាំអាហារ » មីឡានិយាយឡើងទម្លុះភាពស្ងៀមស្ងាត់ ពេលដែលឃើញថាគេគិតតែអង្គុយសម្លឹងនាងទាំងមាត់មិនហើបនិយាយអ្វី
     « ទីនេះជាកន្លែងរបស់យើង ដូច្នេះហើយយើងមានសិទ្ធអង្គុយកន្លែងណាក៏បាន » ហេតុអីបានជានាងមានអារម្មណ៍ថាសម្លេងដែលគេនិយាយមកវាមានគម្លាតនិងមាំគួរអោយខ្លាស់ខុសពីថ្ងៃមុនបែបនេះ
      « អញ្ចឹងខ្ញុំជាអ្នកទៅក៏បាន » និយាយចប់នាងក៏ប្រុងនិងដើរទៅរកទ្វារ តែសម្តីគម្រាមរបស់ ហូសុក ធ្វើអោយនាងត្រូវឈប់ស្ងៀម
     « ហ៊ានក៏សាកមើលទៅ » គេនិយាយទាំងភ្នែកសម្លឹងមើលមកងាប់មិនបង្ហាញអារម្មណ៍អ្វី ហើយនេះជាលើកទីមួយដែលនាងមានអារម្មណ៍ថាខ្លាចគេខ្លាំង ឫកពារគេពេលនេះខុសដាច់ពីថ្ងៃដែលនាងជួបគេតំបូងឆ្ងាយណាស់
      « លោកត្រូវការអីពីខ្ញុំ ហូសុក!? » នាងដាច់ចិត្តសួរសំណួរដែលខ្លួនចង់ដឹងបំផុត នាងដឹងខ្លួនថាខ្លួនឯងដឹងរឿងអាថ៍កំបាំងរបស់គេ តែយកនាងមកឃុំបែបនេះវាគ្មានហេតុផលអីបន្តិចទេ បើគេបារម្ភពីអាថ៍កំបាំងរបស់ខ្លួនខ្លាំងបែបនោះម៉េចក៏មិនសម្លាប់នាងចោល ឬក៏ធ្វើកិច្ចសន្យាជាមួយបែបនោះទៅ ចង់យកគ្នាមកឃុំបែបនេះយ៉ាងម៉េចបាន
      « យើងក៏ចង់ដឹងដូចគ្នា មីឡា ថាគ្រួសារនាងត្រូវការអ្វីពីយើង » ជំនួសអោយការឆ្លើយគេបែរជាបោះសំណួរទៅរកនាងវិញ ធ្វើអោយចិញ្ចើម មីឡា ជ្រួញចូលគ្នា គ្រួសារនាងត្រូវការអ្វីពីគេឬ? សម្រាប់នាងផ្ទាល់នាងមិនត្រូវការអ្វីពីគេសូម្បីតែបន្តិច តែសម្រាប់ប៉ានាង នាងក៏មិនប្រាកដដូចគ្នាថាគាត់ ចង់និងត្រូវការអ្វីពីគេ
      « គ្រួសារខ្ញុំមិនបានត្រូវការអ្វីពីលោកនោះទេ ហូសុក » បើទោះជាដឹងក្នុងចិត្តច្បាស់ថាខ្លួនឯងកំពុងកុហក់ តែនាងនៅតែធ្វើទឹកមុខម៉ឺងម៉ាត់ និងជឿជាក់លើចម្លើយរបស់ខ្លួន
      « បើអញ្ចឹងក៏ជួយប្រាប់បានទេថា យប់មិញនាងទៅធ្វើអីនៅកំពង់ផែរ? » ហូសុក ងើបខ្លួនពីលើសាឡុងហើយដើរមករកនាង កាយវិការពោរពេញដោយភាពជម្រិតនិងទាមទាររកចម្លើយ ធ្វើអោយមីឡា ត្រូវលេបទឹកមាត់ផ្សើម ក ដែលស្រាប់តែស្ងួតធ្វើអោយនិយាយអីលែងចេញ ជើងក៏ឈានថយក្រោយគេចពីគេរហូតមកទាល់និងគ្រែថយលែងបាន
      « យ៉ាងម៉េចនិយាយមិនចេញឬ? » សម្តីរបស់គេធ្វើអោយនាងចង់តែស្រែកមួយទំហឹងថា ការដែរនាងទៅនោះគឺដើម្បីទៅតាមដានប៉ារបស់នាងប៉ុណ្ណោះ អ្នកណាទៅដឹងថាពេលទៅដល់នាងបែរជាត្រូវមកជួបគេទៅវិញនោះ តែជំនួសអោយនិយាយអ្វីដែលចង់និយាយនាងបែរជានៅស្ងៀមមិនសូម្បីតែហើបមាត់
       « មីឡា ឮយើងសួរដែរទេ? » គេសម្លុតនាងខ្លាំងៗ មុខក៏អោនទៅរកជិតសឹងតែថ្ងាស់ទល់គ្នា ធ្វើអោយមីឡា ត្រូវប្រញាប់ងាកទៅមួយចំហៀង។ ភាពស្ងប់ស្ងាត់របស់នាងធ្វើអោយកំហឹងដែលគេប្រឹងទប់ផ្ទុះឡើងមួយរំពេច
       « ទាំងនេះជាផែនការរបស់ពួកនាងមែនទេ? » សម្លេងតាមជើងធ្មេញរបស់ ហូសុក ធ្វើអោយនាងងាកមុខទៅរកវិញមួយរំពេច អ្វីដែលគេនិយាយវាគ្មានហេតុផល ហើយក៏មិនគួរអោយជឿបំផុត ប៉ានាងនេះឬជាអ្នកនៅពីក្រោយហេតុការណ៍កាលពីយប់? គេបានគំនិតឆ្គួតនេះមកពីណា?
       « លោកកំពុងនិយាយឆ្គួតស្អី? »
       « ឬក៏មិនពិត? » គេនិយាយទាំងកំហឹង ការដឹតជញ្ជូននៅកំពង់ផែធ្វើឡើងដោយសម្ងាត់បំផុតមានមនុស្សតែប៉ុន្មានប៉ុណ្ណោះដែលដឹង តែពេលដែលគិតថាគ្រប់យ៉ាងដំណើរការរលូនទៅតាមផែនការហើយគេបែរជាដើរមកចាប់បាននាងកំពុងលួចមើល មិនត្រឹមតែប៉ុណ្ណឹងការដឹកជញ្ជូនរបស់គេក៏ត្រូវលបប្រហារស្របគ្នាពេលដែលគេប្រុងសម្លាប់នាងទៀត ចំណែកព្រឹកថ្ងៃថ្មីវីឌីអូដែលមនុស្សរបស់គេប្រាប់ថាត្រូវបានគេលុបបែរជាមានផុសនៅក្នុងបណ្តាញសង្គម ហើយអ្នកផុសនោះក៏គ្មានអ្នកណាក្រៅពីមនុស្សរបស់ក្រុមហ៊ុននាង បែបនេះហើយគិតថាគេយល់ច្រលំទៀតឬ? ពេលនេះគេចាប់ផ្តើមយល់ហើយថាហេតុអ្វីបានជា នូអារ៍ មកនិយាយនិងណែនាំកូនស្រីរបស់ខ្លួនអោយគេស្គាល់នៅយប់នោះទាំងដែរពីមុនមក អាកញ្ចាស់នោះមិនដែលមករួសរាយរាក់ទាក់និយាយជាមួយគេសូម្បីតែម្តង
      « មែនវាមិនពិត ប៉ារបស់ខ្ញុំគ្មានថ្ងៃធ្វើរឿងអស់នោះទេ »
      « អញ្ចឹងក៏ប្រាប់មកហេតុអីនាងទៅនៅទីនោះ? »
      « ព្រោះខ្ញុំទៅតាមដានប៉ារបស់ខ្ញុំទៅវិញទេ! » ដោយកំហឹងនាងក៏និយាយការពិតប្រាប់គេវិញ ហើយស្នាមញញឹមចម្អកដែលកំពុងលំអរលើមុខរបស់គេនោះធ្វើអោយនាងត្រូវនៅស្ងៀម ខួរក្បាលក៏ចាប់ផ្តើមផ្តុំរឿងទាំងមូលចូលគ្នាហើយភ្នែកនាងក៏ត្រូវបើកធំៗ នាងនិយាយបែបនោះវាប្រៀបបាននិងធ្វើអោយការសង្ស័យរបស់ហូសុក ត្រូវបានបំភ្លឺមិនខុស
      « ពូកែសម្តែងពិតមែន » ហូសុក សម្លឹងមើលមកនាងដោយភាពមើលងាយ ជើងក៏ដើរថយឆ្ងាយពីនាងធ្វើដូចនាងជារបស់គួរអោយខ្ពើម
      « វាមិនបានដូចអ្វីដែលលោកគិតទេ » មីឡា និយាយខ្សោយៗថាមិនពិតតែនាងដឹងថាចំណុចជាច្រើនវាចង្អុលទៅរកប៉ារបស់ខ្លួនទៅហើយ។នេះប៉ានៅពីក្រោយរឿងយប់មិញពិតមែនឬ? បើមែនហេតុអ្វីក៏គាត់ធ្វើបែបនោះ? នាងឆ្ងល់ហើយក៏មិនយល់
     « ខ្ញុំគិតថាប្រហែលជាមានការយល់ច្រលំអីមិនខាន ខ្ញុំស្គាល់ប៉ាច្បាស់គាត់គ្មានថ្ងៃធ្វើរឿងបែបនោះទេ » នាងដឹងថាប៉ារបស់ជាមនុស្សចង់ឈ្នះតែគាត់មិនដែលតាមសម្លាប់អ្នកណាពីមុនមកទេ ហើយក៏គ្មានថ្ងៃធ្វើបែបនោះដែរនាងជឿជាក់លើគាត់ តែថាសម្តីរបស់នាងវាប្រៀបបាននិងទឹកមាត់ដែលស្តោះទៅលើដី វាគ្មានតម្លៃនិងអោយមនុស្សដូចជាគេងាកមកស្តាប់ឬជឿនោះទេ។
      ហូសុក មិនមាត់គេគ្រាន់តែសម្លឹងមើលមុខនាងដោយទឹកមុខមាំមិនបង្ហាញអារម្មណ៍អ្វីទាំងអស់រួចក៏ដើរចេញទៅ ហើយឫកពារបែបនេះរបស់គេវាធ្វើអោយនាងខ្លាចខ្លាំងជាងពេលដែលគេយកកាំភ្លើងមកភ្ជុងក្បាលទៅទៀត។ គេនិយាយថាព្យុះដែលបក់មកដោយមិនអោយសញ្ញាតែងតែនាំយកបញ្ហាធំមកជាមួយ ហើយសភាពហូសុក ពេលនេះក៏មិនខុសគ្នាពីព្យុះស្ងប់ប៉ុន្មានដែរ
       « ហូសុក ស្តាប់ខ្ញុំសិនបានទេ វាមិនដូចអ្វីដែលលោកគិតនោះទេខ្ញុំហ៊ានយកជីវិតមកអះអាង » មីឡា ប្រឹងដើរទៅតាមគេទាំងមាត់និយាយមិនឈប់ ហើយក៏ដូចបំណង រាងក្រាស់ដែលដើរទៅដល់ទ្វារបញ្ឈប់តំណើររបស់ខ្លួនមុននិងងាកមករកនាង
       « ខ្ញុំហ៊ានធានាថាប៉ាពិតជាមិនទា- »
       « ហើយយើងនិងចាំមើលថាវាដូចអ្វីដែរនាងនិយាយឬក៏អត់ » គេបញ្ចប់សម្តីខ្លួនជាមួយទឹកមុខមាំ មុននិងទាញទ្វារបិតកណ្តាលមុខនាងខ្លាំងៗ។

រង្វង់ដៃសាតាន [ J-hope FF ] រដូវកាលទី ១ ✔️Where stories live. Discover now