Part 71

919 33 0
                                    

« ម៉ាក់របស់ឯង....គាត់ស្លាប់បាត់ហើយ »
« ចា៎ស?!!!! »

« ស្លាប់ហើយអ្នកនាងលើកទូរស័ព្ទទៅ » ឆេរី ឯណ្ណោះវិញព្យាយាមទាក់ទងទៅមីឡា ម្តងហើយម្តងទៀតទាំងអារម្មណ៍ឆ្លេឆ្លា តែមិនថានាងខលទៅប៉ុន្មានដងក៏អ្នកម្ខាងទៀតនៅតែមិនព្រមលើកទូរស័ព្ទទាល់តែសោះ។

« ឆេរី?! » ហើយសម្លេងគ្រលររបស់មនុស្សប្រុសដែលស្រាប់តែបន្លឺឡើងភ្លាមៗនៅពីក្រោយខ្នងនោះក៏ធ្វើអោយចលនារបស់នាងគាំងនៅមួយកន្លែងភ្លាមៗលែងហ៊ានកម្រើក ឯ ក.ក៏ទៅជាស្ងួតចម្លែកដល់ថ្នាក់នាងត្រូវប្រឹងលេបទឹកមាត់ផ្សើមវាទាំងវេទនា
« ឆេរី មិនឮហៅទេឬយ៉ាងម៉េច?! » សម្រឹកជើងដែលដើរកាន់តែចូលមកកៀកនោះធ្វើអោយ ឆេរីត្រូវបង្ខំចិត្តបង្វែរខ្លួនទៅរកទាំងជៀសមិនផុត
« អ-អ្នកប្រុស?! »  ឆេរី ងាកមកសម្លឹងមនុស្សមានអំណាចនៅចំពោះមុខទាំងអារម្មណ៍ភិតភ័យ មុខក៏អោនចុះជាប់និងទ្រូងមិនហ៊ានងើយឡើងប្រសព្វនិងកែវភ្នែកកាចដែលកំពុងសម្លឹងមកអីបន្តិច
« ចេះដើរត្រេរទៅត្រេមកដូចជាមាន់រកពងទៅកើត ហើយនោះទូរស័ព្ទខលទៅអ្នកណា៎ឬ?! » ជុងហ្គុក ថាអោយ តែក៏មិនភ្លេចសួរពេលក្រឡេកទៅឃើញនាងឈរកាន់ទូរស័ព្ទណែនដៃ ឫកពារវិញក៏ចម្លែកៗដូចកំពុងលាក់បាំងអ្វីបែបនោះ
« ម-មិន ខលទៅអ្នកណាទេចា៎ » នាងកុហក ទាំងញ័រមាត់ តតាត់ក្នុងចិត្តក៏សង្ឃឹមថាគាត់និងឈប់បន្តសួរដេញដោលអ្វីទៀត
« ហើយចុះម៉េចក៏មិនឮសម្លេងឡានបើកចូលមក រវល់តែធ្វើស្អី? » ជុងហ្គុក សួរទាំងក្រសែភ្នែកសង្ស័យ។ តាមធម្មតាគេមិនដែលចាប់អារម្មណ៍រឿងអ្នកបម្រើប៉ុន្មានទេ តែលើកនេះមកពី ឆេរី ធ្វើខ្លួនប្លែកៗទៅវិញទេ
« អឺ...គឺ... ខ្ញុំមិនដឹងថាអ្នកប្រុសនិងត្រឡប់មកវិញថ្ងៃនេះទើបមិនបានចាប់អារម្មណ៍ » នាងកាន់តែនិយាយ ជុងហ្គុក កាន់តែជ្រួញចិញ្ចើម បើចាំមិនខុសមុនពេលឡើងយន្តហោះមកលូកាស់ ប្រាប់ម្តងហើយតើថាគេបានទាកទងមកប្រាប់អ្នកបម្រើនៅផ្ទះ រួចហើយ តែហេតុអីក៏នាងនិយាយថាមិនដឹង?
« ...... » ជុងហ្គុក មិនមាត់ តែភ្នែកក៏រេសម្លឹងមើលពេញផ្ទះ។ គេចេះតែមានអារម្មណ៍ថា ឆេរី កំពុងតែប្រឹង លាក់អ្វីម្យ៉ាង
« មីឡា ទៅណា ហេតុអីក៏ផ្ទះស្ងាត់បែបនេះ? » បើតាមអ្វីដែលគេឮពីបងប្រុស មីឡា គួរតែនៅភូមិគ្រឹះ តែគេបែរជាមិនឃើញនាងទៅវិញ
« អ្នកនាងនៅក្នុងបន្ទប់ គាត់ថាមិនស្រួលខ្លួន » ឆេរី ប្រញាប់តបលឿនដូចព្យុះ ទាំងដែលខ្លួនដឹងការពិតហើយថាក្នុងបន្ទប់គ្មានមនុស្សនោះទេ
« .... » ជុងហ្គុក ក៏ជ្រើសមិននិយាយអីទៀត វាមិនមែនជារឿងរបស់គេស្រាប់ហើយ ថាមីឡា នៅឯណា សំខានពេលនេះគេទើបតែពីមកបញ្ចប់បញ្ហារបស់ បងប្រុសរួចគេត្រូវដល់ពេលចាត់ការបញ្ហារបស់ខ្លួនម្តងហើយ
« បើអ្នកប្រុសអស់អីហើយខ្ញុំសុំទៅសិនហើយ » ឆេរី ប្រញាប់អោនខ្លួនលា ហើយក៏ប្រុងដើរចេញទៅតែក៏ត្រូវសម្លេងជុងហ្គុក និយាយកាត់មុន
« ប្រាប់លូកាស់ អោយរៀបចំឡានអោយយើងផង បន្តិចទៀតយើងចូលក្រុង » និយាយបណ្តើរដៃទាញបន្ធូរក្រវ៉ាត់ក.ខ្លួនបណ្តើរមិនបានចាប់អារម្មណ៍ទេថា ឆេរី កំពុងតែស្លេកមុខម្តងទៀតហើយ។ ស្លាប់មិនខានទេ អ្នកនាងមីឡា យកឡានគាត់ទៅមិនទាន់មកបិញផង បែបនេះអោយធ្វើយ៉ាងម៉េចទៅ
« មិនឮទេ?! » ពេលឃើញ ឆេរី គិតតែឈរភ្លឹក ជុងហ្គុក ក៏ត្រូវបង្ហើបសម្លេងម្តងទៀត
« ចា៎ ឮ »
« បើចឹងក៏ទៅចាត់ការលឿនៗទៅ រវល់ភ្លឹកនៅហ្នឹង » អ្នកកម្លោះថាអោយមុននិងបែរខ្លួនឡើងជណ្តើរទៅបន្ទប់បាត់ ទុកអោយ ឆេរី ឈរម្នាក់ឯងទាំងមិនដឹងធ្វើយ៉ាងណា៎

« ឆេរី!! » ហើយពេលដែលកំពុងតែពិបាកចិត្ត សម្លេងលូកាស ក៏ស្រាប់តែបន្លឺឡើង មុននិងកាយសង្ហាមាំរបស់ មនុស្សប្រុសសញ្ជាតិស្វីសដើរចូលមកជាមួយឫកពារញញឹមញញែម
« អីយ៉ា បែកគ្នាប៉ុន្មានថ្ងៃពេលមកវិញមិនឃើញចេញទៅទទួលសោះ » អ្នកកម្លោះនិយាយលេបខាយ ដៃមាំក៏លើកមកអោបស្មាតូចរបស់ ឆេរី យ៉ាងស្និតស្នាល ចំណែកឯនាងក៏បានតែបណ្តោយបែបនោះដោយមិននិយាយអ្វី...គឺមនុស្សកំពុងតែខ្វល់ចិត្តនិងណា៎ អ្នកណាទៅមានពេលប្រកាន់នោះ
« កើតអី មុខដូចមិនសប្បាយសោះ » ពេលឃើញ ឆេរី មិនតបគេក៏ប្តូរសំណួរវិញ
« គឺអ្នកប្រុសតូចអោយលោក រៀបឡានអោយគាត់បន្តិចទៀតគាត់និងចូលក្រុង »
« គ្រាន់តែប៉ុនហ្នឹង ចាំបាច់ធ្វើមុខជ្រួញធ្វើអី »
« គឺឡានអ្នកប្រុសតូចមិននៅហ្នឹងណា៎ » ទីបំផុតនាងក៏ត្រូវនិយាយប្រាប់គេដោយខានមិនបាន។ គឺមកពីនាងមិនដឹងធ្វើយ៉ាងណា ហើយលូកាស់ ក៏ជាមនុស្សជំនិតរបស់ ជុងហ្គុក ទៀតមុននិងក្រោយគេគង់តែដឹងដដែលហ្នឹង
« ហើយឡានទៅណា?! »
« អ្នកនាងមីឡា យកបើកចេញទៅក្រៅនៅមិនទាន់យកមកវិញទេ »
« អ្នកនាងមីឡា ចេញទៅក្រៅឬ? អ្នកប្រុសធំដឹងឬអត់?! »
« គាត់មិនដឹងទេ »
« បើបែបនោះមែនប្រញាប់ទាក់ទងទៅអ្នកនាងរបស់នាងអោយលឿនបន្តិចទៅ ឮស៊ូប៊ីនប្រាប់មកថា យន្តហោះ អ្នកប្រុសធំចុះចត កន្លះម៉ោងទៀតហើយ » លូកាស់ ប្រាប់ទាំងទឹកមុខងាប់ ខុសដាច់ពី ឆេរី ដែលកាន់តែឈឺក្បាល។ បើ អ្នកប្រុសធំមកមិនឃើញអ្នកនាងមីឡា នៅផ្ទះប្រាកដជាត្រូវមាត់ទៀតហើយ
« ក្រែងប្រាប់ថាថ្ងៃនេះមកតែអ្នកប្រុសតូចនោះអី? »
« អ្នកណាថា!? »
« គឺលោកហ្នឹងហើយ ខលមកកាលពីថ្ងៃថាអ្នកប្រុសតូចមកតែម្នាក់ឯងតើ » គេខលមកប្រាប់បែបនោះពិតមែនហ្នឹងណា
« គឺប្រាប់ថាមកយន្តហោះផ្សេងគ្នា មិនបានប្រាប់ថាមិនមកថ្ងៃជាមួយគ្នាឯណា ស្តាប់ច្រលំហើយកញ្ញា »
« ហើយបែបនេះធ្វើយ៉ាងម៉េច ទៅ? » បើអ្នកនាងមីឡា ទាក់ទងទៅគាត់មិនចូលបែបនេះ
« ក៏ទៅរកទៅ គាត់មិនប្រាប់ឬថាទៅណា? »
« លោកជូនខ្ញុំទៅទេ? » ជំនួសអោយឆ្លើយ ឆេរី បែរជាសួរតបវិញ
« សាច់ការអីខ្ញុំត្រូវជូនទៅ » គ្រាន់តែឮថាអ្នកម្ខាងទៀតចង់អោយជូនទៅភ្លាម ដៃមាំក៏ដកចេញពីស្មាឆេរី ភ្លេត ធ្វើឫកដូចជាមិនចង់ពាក់ព័ន្ធនិងរឿងរបស់នាង
« គឺមកពីចៅហ្វាយលោកត្រូវការឡានដែលអ្នកនាងមីឡា លួចយកទៅប្រើនោះអី បើគាត់ចុះមកមិនឃើញថាឡានរៀបរួចទេទាំងលោកទាំងខ្ញុំប្រាកដជាត្រូវមាត់ដូចគ្នាហ្នឹង »
« ហើយទាំងអស់មកពីកំហុសអ្នកណា?! » លូកាស់ អត់មិនបាននិងឈរច្រតចង្កេះសម្លឹងមុខឆេរី ទាំងទឹកមុខងាប់។ រឿងរបស់នាងសោះបែរជានាំកម្មមកអោយគេដែរ គិតៗទៅយ៉ាប់ពិតមែនហើយ
« ខ្ញុំសុំទោសណាលូកាស កំពូលសង្ហាទៅរកអ្នកនាងមីឡា ពីរនាក់មកណា៎ »

រង្វង់ដៃសាតាន [ J-hope FF ] រដូវកាលទី ១ ✔️Where stories live. Discover now