ពេលដែរ មីឡា កំពុងអង្គុយខឹងម្នាក់ឯងនៅក្នុងបន្ទប់ ហូសុក នៅខាងក្រៅក៏ទាញកូនសោរមកចាក់ទ្វារបន្ទប់នាងជាប់មុននិងដើរទៅជួប អ៊ីឌែន ដែលកំពុងឈរចាំនៅបន្ទប់ធ្វើការ
« មិនថាត្រូវប្រើអ្នកណា តាមវិធីអ្វី ឬអស់លុយប៉ុន្មានទេ ត្រូវតែស៊ើបអោយដឹងថាពួកនោះជាអ្នកណា យល់ដែរទេ? » ហូសុក បញ្ជាទាំងទឹកមុខមាំ។ កាលពីព្រឹកពេលដែរមីឡា សន្លប់ ក៏ចំពេលដែលអ៊ីឌែនរកគេឃើញល្មម ហើយពេលដែលចាត់ការរុំរបួសអោយមីឡា រួចគេក៏ចេញបញ្ជាអោយមនុស្សទៅស៊ើបរកអ្នកនៅពីក្រោយខ្នងរឿងដែលកើតឡើងនៅកំពង់ផែរ តែគេបែរជាមិនទទួលបានតម្រុយពីពួកនោះសូម្បីតែបន្តិច ទើបធ្វើអោយគេម៉ួម៉ៅសឹងតែដុតផេនហោស៍ទាំងមូលចោលទៅហើយ។
« បាទទាន »
« ចេញទៅបានហើយ » ចប់សម្តីចៅហ្វាយ អ៊ីឌែនអោនក្បាលគោរពបន្តិចមុននិងបែរខ្លួនចេញទៅដោយមិនភ្លេចទាញទ្វារបន្ទប់ធ្វើការបិតអោយវិញ។
គ្រឺង!! សម្លេងទូរស័ព្ទបន្លឺឡើង ហូសុក សម្លឹងមើលឈ្មោះអ្នកដែលខលមកមុននិងចុចទទួល
« មានការអី? » ហូសុក និយាយដោយសម្លេងធុញទ្រាន់ ធ្វើអោយអ្នកចុងខ្សែម្ខាងទៀតសើចចេញមកដោយអត់មិនបាន
{ ធ្វើសម្លេងបែបនេះមិនសប្បាយចិត្តដែលប្អូនប្រុស ខលទៅឬយ៉ាងម៉េច? } សម្លេងបេះបួយរបស់ ជុងហ្គុក ដែលបន្លឺឡើងពីចុងម្ខាងទៀតធ្វើអោយ ហូសុក បានត្រឹមធ្វើភ្នែកស្លឺ មុននិងតប
« មានការអីក៏និយាយមក ជុងហ្គុក បងគ្មានពេលមកលេងសើចជាមួយឯងទេ » ភាពប្រាកដប្រជារបស់បងប្រុសធ្វើអោយ ជុងហ្គុក ឈប់លេងសើចហើយបកមកនិយាយសាច់ការវិញ
{ ខ្ញុំលឺថាយប់មិញមានរឿងនៅកំពង់ផែរមែនទេ? }
« មានបញ្ហាតិចតួចពេលនេះបងកំពុងតែចាត់ការហើយ » ហូសុក តបទាំងសម្លេងមាំ តាមពិតវាមិនបានតិចតួចទេក្បាលគេទើបតែដេរហើយប្រាំបីថ្នេរ ខ្លួនក៏សុទ្ធតែស្នាម ហើយក៏ត្រូវបង់ឡានអស់មួយទៀត
{ តិចតួចសម្បើមណាស់គ្រាន់តែបិះស្លាប់បែបនេះមែនទេ? } អ្នកជាប្អូនអត់មិនបាននិងថាអោយ បើទោះគេនៅឆ្ងាយពីគ្នាម្នាក់មួយទ្វីបវាក៏មិនមានន័យថាគេមិនដឹងរឿងដែលកំពុងកើតឡើងលើសមាជិកគ្រួសារដែរ ចង់ទៅកំបាំងភ្នែកអ្នកណាកំបាំងបានតែភ្នែក ជុងហ្គុកម្នាក់នេះទោះប្រឹងបាំងយ៉ាងណាក៏នៅតែមើលឃើញដដែលហ្នឹង
« គ្រាន់តែបិះមិនបានស្លាប់ »
{ វាត្រូវតែបែបនោះហើយព្រោះខ្ញុំក៏មិនចង់អោយខ្លួនឯងគិតថាកំពុងនិយាយជាមួយខ្មោចដែរ }
« បើឯងគ្រាន់តែខលមករឿងប៉ុណ្ណឹងទេបងបិតហើយរវល់ » ហូសុក និយាយចប់ក៏ប្រុងចុចបិត តែសម្លេងស្រែករបស់ប្អូនដែលឮចេញពីទូរស័ព្ទធ្វើអោយគេប្តូរចិត្តវិញ
{ ហើយបងស៊ើបដឹងដែរទេថាអ្នកណាជាអ្នកនៅពីក្រោយរឿងនេះ? } សំណួររបស់ ជុងហ្គុកធ្វើអោយអ្នកដែលត្រូវសួរម៉ួម៉ៅឡើងមកភ្លាម
« បងបញ្ជូន អ៊ីឌែន អោយទៅស៊ើបមើលហើយតែនៅតែគ្មានបានលទ្ធផលអីបន្តិច កាំមេរ៉ាសុវត្ថិភាពដែលនៅកំពង់ផែ និងសូម្បីតែនៅតាបដងផ្លូវដែរបងក្រឡាប់ឡានក៏ត្រូវគេលុបចោលអស់ ពេលនេះប្រហែលជាត្រូវប្រើវិធីផ្សេងហើយ » ហូសុក និយាយទាំងសញ្ចឹងគិតវិធីក្នុងការចាប់ពួកនោះវាមានច្រើនណាស់តែអ្វីដែរសំខាន់មិនថាត្រូវប្រើវិធីអីនោះទេវាត្រូវតែមិនអោយប៉ូលីសចូលមកទាក់ទងព្រោះបើប៉ូលីសចូលមកទាក់ទងរឿងនិងវែងឆ្ងាយកាន់តែខ្លាំងមិនខាន
{ បងត្រូវការជំនួយដែរទេ? }
« មិនអីទេរឿងនេះបងចាត់ការខ្លួនឯងបាន មនុស្សដូចជាបងនិងមិនបណ្តោយអោយអ្នកដែលហ៊ានចូលមកបូតពុកមាត់ខ្លារួចខ្លួនទៅងាយៗនោះទេ » ហូសុក និយាយដោយសម្លេងរឹងដូចថ្ម មុខក៏ពោរពេញដោយភាពចងអាឃាតនិងកំហឹង មនុស្សដូចជាគេនិងមិនបណ្តោយអោយអ្នកណាមកទះក្បាលបានងាយៗទេ មិនថាអាម្នាក់ដែលនៅពីក្រោយខ្នងនោះជាអ្នកណាក៏គេត្រូវតែធ្វើអោយវាមកស្គាល់រស់ជាតិនរកដែលគេជាអ្នកសាងឡើងដោយផ្ទាល់ដៃដែរ។
{ អូខេ! តែបើមានការអីចង់អោយជួយក៏និយាយមកចុះ }
ពីរនាក់បងប្អូននិយាយទូរស័ព្ទជាមួយគ្នាមួយស្របក់មុននិងចុចបិត។ ហូសុក សម្លឹងមើលទូរស័ព្ទដៃរបស់ខ្លួនមិនដាក់ភ្នែក ហាក់ដូចកំពុងគិតរឿងអ្វីមួយ
« ចៅហ្វាយ » អ៊ីឌេន ដែលដើរចេញទៅបាត់មុននោះដើរត្រឡប់ចូលក្នុងបន្ទប់វិញជាមួយថេប្លេតនៅក្នុងដៃ មុននិងហុសទៅអោយចៅហ្វាយរបស់ខ្លួន។ ហូសុក យកថេប្លេតពីដៃមនុស្សជំនិតមកមើលហើយអក្សរធំៗដែលជាចំណងជើងព័ត៍មានដែលបង្ហាញឡើងនៅលើអេក្រង់ធ្វើអោយចិញ្ចើមកោងជ្រួញចូលគ្នា។ គេមិនសូវចម្លែកចិត្តប៉ុន្មានទេដែរហេតុការណ៍កាលពីយប់មិញត្រូវបានអ្នកសារព័ត៍មានយកទៅចុះផ្សាយលើទំព័រមុខរបស់ប្រទេស ព្រោះអ្វីបែបនោះវាមិនងាយកើតឡើងនៅក្នុងប្រទេសស្វីសឡើយ តែអ្វីដែរធ្វើអោយចិញ្ចើមគេជ្រួញចូលគ្នានោះគឺ វីឌីអូ យកចេញពីកាមេរ៉ាសុវត្ថិភាពដែលត្រូវបានផុសចូលក្នុងអ៉ីនធើណែតទៅវិញទេដែលធ្វើអោយអ្នកកម្លោះត្រូវខាំធ្មេញទប់កំហឹង
« ក្រែងឯងថាកាមេរ៉ាសុវត្ថិភាត្រូវបានលុននោះអី អ៊ីឌែន? » សម្លេងត្រជាក់ដូចទឹកកក របស់ហូសុក ធ្វើអោយ អ៊ីឌែន ឈររឹងខ្លួនមិនកម្រើក
« ពេលដែលខ្ញុំទៅឆែកវាពិតជាត្រូវបានលុបពិតមែនទាន »
« ហើយចុះអ្នកសារព័ត៌មានអស់នេះបានវីឌីអូនេះមកពីណា? » ហូសុក មិនត្រឹមតែនិយាយដៃក៏បោះ ថេប្លេតដែលខ្លួនកំពុងកាន់ទៅលើតុធ្វើការមួយទំហឹង ស្របពេលវីឌីអូ ដែលឡានច្រើនគ្រឿងបើកអមជាមួយឡានកុងទីន័រកាត់គ្រាប់កាំភ្លើងចេញពីកំពុងផែរបង្ហាញឡើងច្បាស់ៗ។ អ៊ីឌែនឈរស្ងាត់មិនមាត់មួយមាត់ មុខក៏អោនចុះមិនហ៊ានប្រឈមនិងអ្នកជាចៅហ្វាយ ឯ ហូសុក វិញក៏សម្លឹងមើលកូនចៅរបស់ខ្លួនមិនដាក់ភ្នែក ធម្មតា អ៊ីឌែន មិនមែនជាមនុស្សយឺតយាវនិងធ្វេសប្រហែសបែបនេះទេ គ្រប់យ៉ាងដែលបញ្ជាអោយទៅធ្វើតែតែត្រឡប់មកវិញជាមួយជោគជ័យគ្រប់ពេល ខុសដាច់ពីពេលនេះឆ្ងាយណាស់ហើយបែបនេះហើយទើបធ្វើអោយហូសុក អត់សង្ស័យមិនបាន
« ក្រុមហ៊ុន មួយណាជាអ្នកចេញវិឌីអូ ខ្លីបមួយនេះ » ហូសុក រុញភាពសង្ស័យរបស់ខ្លួនទៅមួយឡែក មុននិងសួរ
« ខូរីអូ មេឌៀរ៍ ទាន » ឈ្មោះក្រុមហ៊ុនអ្នកការសែតឯងជនដែលលេចចេញពីមាត់ អ៊ីឌែន ធ្វើអោយចិញ្ចើមហូសុក កាន់តែជ្រួញចូលគ្នាសឹងតែចងជាបូរបាន
« ក្រុមហ៊ុននោះជារបស់ នូអារ៍ អ៊ូសូរ៉ូ មិនមែនឬ? » ទោះគេមិនសូវចូលតាមកម្មវិធីសង្គមតែគេក៏មិនល្ងង់ដល់ថ្នាក់មិនស្គាល ក្រុមហ៊ុនអ្នកការសែតល្បីល្បាញដូចជា ខូរីអូ មេឌៀរ៍ ដែរ ការដែរគេសួរទៅនេះក៏គ្រាន់តែដើម្បីបញ្ជាក់ពីអ្វីដែលខ្លួនកំពុងគិតប៉ុណ្ណោះ
« បាទទាន » បន្ទាប់ពី អ៊ីឌែន និយាយចប់បន្ទប់ក៏ធ្លាក់ក្នុងសភាពស្ងៀមស្ងាត់ ហូសុក មិននិយាយឬបង្ហាញទឹកមុខអ្វីទាំងអស់ គិតតែសម្លឹងមើលវីឌីអូ ដែលបង្ហាញឡើងលើអេក្រង់ថេប្លេតមិនដាក់ភ្នែក ធ្វើអោយអ៊ីឌែនទាញមិនដឹងទេថាគេកំពុងតែគិតអ្វី ។
YOU ARE READING
រង្វង់ដៃសាតាន [ J-hope FF ] រដូវកាលទី ១ ✔️
Fanfictionនាងគ្រាន់តែចង់ដឹងប៉ុណ្ណោះថាប៉ារបស់ខ្លួនកំពុងតែលាក់បាំងអ្វីនៅពីក្រោយខ្នង តែអ្នកណាទៅដឹងថាភាពចេះចង់ដឹងខុសរឿងរបស់នាងធ្វើអោយនាងបានទៅដឹងឮរឿងដែលខ្លួនមិនគួរដឹង ហើយរឿងដែលមិនគួរដឹងនោះគ្មានអ្វីក្រៅពីអាថ៌កំបាំងខ្មៅងងឹតរបស់ ហូសុក វ៉ូស្សែនីលេក មនុស្សប្រុសកំពូលសង្...