Part 92

907 31 0
                                    

     ក្រាក!
     ហើយខណៈដែលគេកំពុងគិតរកវិធីស្រាយចំណងអោយខ្លួនឯងនោះ ទ្វារបន្ទប់ក៏ត្រូវបានបើកឡើងដោយអង្គរក្សប្រាំនាក់ដើរចូលមក អមជាមួយរាងកាយចំណាស់មានអំណាចរបស់ ម៉ាទីវ។ ហើយទឹកមុខរបស់គាត់នៅពេលនេះក៏បង្ហាញអោយឃើញច្បាស់ពីភាពជាអ្នកឈ្នះ និងសមបំណង ដល់ថ្នាក់អត់មិនបាននិងធ្វើអោយហូសុក នឹកឃើញដល់សម្តីដែល អ្នកស្រីម៉ារ៉ូលី ប្រាប់ខ្លួនកាលពីលើកមុន។

#Flash back

    បន្ទាប់ពីមកដល់ Zermatt ហូសុក ក៏ទៅតាមទីតាំងដែលជុងហ្គុក ផ្ញើរមកអោយ។ នាយនិងកូនចៅប៉ុន្មាននាក់បូករួមទាំងស៊ូប៊ីន ដើរចូលផ្លូវច្រកតូចមួយដែលមានតែផ្ទះតូច ចាសៗអមសងខាង។ ផ្លូវដើរចូលជាផ្លូវតូច ស្ងាត់ ហើយក៏ខូសសភាពមានតែភក់ជ្រាំធ្វើអោយអ្នកដំណើរអាចដឹងបានថាតំបន់នេះមិនមែនជាតំបន់ដែលល្អប៉ុន្មានទេ។
     « ស៊ូប៊ីន យើងមកត្រូវកន្លែងហើយឬ? » ហូសុក ងាកទៅសួរបញ្ជាក់មនុស្សជំនិតរបស់ខ្លួន ភ្នែកក៏ងាកសម្លឹងមើលបរិយាកាសជុំវិញដោយការប្រុងប្រយ័ត្ន
     « បាទ ពួកយើងមកត្រូវហើយចៅហ្វាយ....នេះជាកន្លែងដែល អ្នកប្រុសតូចផ្ញើរអោយ » ស៊ូប៊ីន ប្រាប់ដោយភាពជឿជាក់ ទើបហូសុក ងក់ក្បាលបន្តិចមុននិងប្រាប់អោយគ្រប់គ្នាបន្តដើរទៅរកភាពងងឹតនៅខាងមុខ។ ពេលនេះជាពេលថ្ងៃនៅឡើយ តែទីនេះបែរជាងងឹតដូចជាម៉ោងប្រាំមួយល្ងាចទៅហើយ គេអត់ស្ញើចមិនបានដែលអ្នកស្រីម៉ារ៉ូលី ហ៊ានមកកន្លែងបែបនេះតែម្នាក់ឯង។

     បន្ទាប់ពីដើរទៅមុខបានប្រហែលជាង ៦នាទី ទីបំផុតហូសុក ក៏មកឈប់នៅពីមុខផ្ទះតូចបាក់បែកមួយ។ អ្នកកម្លោះឈរស្កេនសភាពផ្ទះដែលមិនសមសម្រាប់អោយមនុស្សនៅ ចំពោះមុខមួយសំទុះទើបបញ្ជាអោយកូនចៅពីរនាក់ដើរចូលទៅក្នុង។ ពេលប្រាកដថាគ្រប់យ៉ាងគ្មានគ្រោះថ្នាក់ទើបគេដើរចូលទៅបន្ទាប់ ដោយទុកអោយស៊ូប៊ីន និងកូនចៅដែលនៅសល់យាមកាមនៅមុខផ្ទះ។ ពេលដែលដើរចូលមកគេបានជួបអ្នកស្រីម៉ារ៉ូលីពិតមែន តែគាត់មិនបាននៅក្នុងសភាពជាអ្នកស្រីដែលមានមុខមាត់និងលុយកប់ខ្លួនជិតដូចពីមុនទៀតនោះទេ ផ្ទុយទៅវិញសភាពរបស់គាត់ពេលនេះឃើញហើយធ្វើអោយហូសុក អាណិតជាពន់ពេក។ សក់កន្ទ្រីងកន្ទ្រើង ទឹកមុខស្លេកស្លាំងដូចមនុស្សឈឺ ខ្លួនស្រមេកស្រក សម្លៀកបំពាក់ក៏កញ្ចាស់មើលមិនយល់ ជាពិសេសគេក៏ទើបតែសង្កេតឃើញដូចគ្នាថាជើងស្តាំរបស់គាត់មានរបួសធំគួរអោយខ្លាច។
     « អ្នកស្រី ម៉ារ៉ូលី »
    « ហូសុក នាំខ្ញុំចេញពីទីនេះខ្ញុំសន្យានិងប្រាប់លោកគ្រប់យ៉ាង...ហ្ហឹក..សូមេត្តាជួយខ្ញុំផងចុះ » កែវភ្នែកញ័រទទ្រឺតដោយភាពភ័យខ្លាច និងសម្លេងអង្វរក.ដោយភាពទាល់ច្រករបស់គាត់កាន់តែធ្វើអោយហូសុក ពិបាកមើល
     « ខ្ញុំមកជួយអ្នកស្រីហើយ មិនបាច់ខ្លាចទេ » គេព្យាយាមនិយាយលួងលោម ព្រោះមើលទៅគាត់នៅពេលនេះកំពុងខ្លាចខ្លាំងណាស់ ដល់ថ្នាក់ខ្លួនទាំងមូលឡើងញ័រឈរសឹងឈរមិននឹងទៅហើយ
     « ពួកយើងចេញពីទីនេះ ហើយទៅនិយាយគ្នាក្នុងឡានទៅ » តំបូងគាត់រាងស្ទាក់ស្ទើរព្រោះព្រួយបារម្ភថាគ្នាវាអាចនិងតាមដានហូសុក ហើយរងចាំគាត់នៅខាងក្រៅ តែក៏ព្រោះហូសុក សន្យាថាគ្រប់យ៉ាងនិងមិនអីទើបគាត់ព្រមទៅតាម ទាំងដែលក្នុងចិត្តនៅតែមានអារម្មណ៍មិនស្រួលបើទោះជាមានមនុស្សប្រុសមានអំណាចបំផុតរបស់ស្វីសដូចជាហូសុក មកជួយការពារហើយក៏ដោយ។

រង្វង់ដៃសាតាន [ J-hope FF ] រដូវកាលទី ១ ✔️Where stories live. Discover now