Part 07

2K 67 0
                                    

     « Fu€k » ហូសុក ស្បត់ចេញមកឮៗពេលដែលកាំភ្លើងរបស់ខ្លួនអស់គ្រាប់។ គេអោនចូលមកក្នុងឡានវិញ ចំណែលមីឡាពេលដែលឃើញបែបនោះក៏ប្រញាប់លែងដៃចង្កូតហើយទៅអង្គុយកន្លែងខ្លួនវិញ ទុកអោយហូសុក ជាអ្នកបើកឡានម្តង
     « បើកថតនោះអោយបន្តិច » អ្នកដែលត្រឡប់មកកាន់ចង្កូតវិញបញ្ជាឡើងដោយសម្លេងរឹង
     « ថតមួយណា? »
     « ថតនៅនឹងមុខនាងនិងហើយស្រីល្ងង់ទៅរកថតណាទៀត » ហូសុក អត់មិនបាននិងគំហកម្តងទៀតពេលឃើញនាងប្រុងលូនទៅបាំងខាងក្រោយ
    « នាងគ្មានភ្នែកទេឬយ៉ាងម៉េច គិតថានៅខាងក្រោយនុះមានថតអោយបើកឬ? » ហូសុក ថាអោយនាងខ្លាំងៗ ស្រីម្នាក់នេះភ័យដល់ថ្នាក់ខួរក្បាលលែងដំណើរការហើយឬយ៉ាងម៉េច
    « ខ្ញុំមិនបានល្ងង់គ្រាន់តែភ្លេចគិតប៉ុណ្ណោះ » មីឡា ថាអោយគេវិញមុននិងលូកដៃទៅបើកថតដែលនៅខាងមុខខ្លួន។ ថតបើកឡើងបង្ហាញកាំភ្លើងខ្លីមួយដើមនិងគ្រាប់កាំភ្លើងបីបង់
     « ហុចកាំភ្លើងអោយបន្តិច » ហូសុក បញ្ជាតែមុនពេលដែលមីឡា បានហុយមកអោយដល់ដៃសម្លេងកាំភ្លើងដែលលាន់ឮចេញមកពីខាងក្រៅក៏បន្លឺម្តងទៀតស្របគ្នានិងសម្លេងកង់ឡានបែក ហើយពេលនេះឡានទាំងមូលក៏បាត់បង់ជំហរវេរទៅឆ្វេងមួយទំហឹង ធ្វើអោយមីឡា ដែលអង្គុយមិនបានដាក់ខ្សែក្រវ៉ាត់ត្រូវបោកខ្លួនទៅរក ហូសុក មួយទំហឹង
     « ហូសុក មានរឿងអី? » មីឡានិយាយឡើងដោយសម្លេងញ័រព្រោះភាពភាពភ័យខ្លាច ទឹកភ្នែកក៏ហូរមកជោគថ្ពាល់ ឯដៃរបស់នាងក៏អោបចង្កេះគេជាប់ដូចកាវ។
      បើទោះវត្តមានរបស់នាងរំខានគេ តែជំនួសដោយការរុញនាងចេញ ហូសុក នៅតែអង្គុយមិនកម្រើកដៃមាំព្យាយាមគ្រប់គ្រងបង្កូតឡានអោយនឹងតែមិនថាគេព្យាយាមយ៉ាងណាក៏មិនអាចគ្រប់គ្រងបានព្រោះល្បឿនឡានលឿនពេកធ្វើអោយពេលដែលបែកកង់មួយចំហៀងភ្លាមៗគ្រប់យ៉ាងក៏បាត់ជំហរទៅទាំងអស់។
      « មីឡា- » ហូសុក អោនមុខសម្លឹងមើលអ្នកដែលកំពុងអោបខ្លួន កែវភ្នែកពណ៌ត្នោតចាស់បង្ហាញអារម្មណ៍ជាច្រើនពិបាកពណ៌នា ដែលធ្វើអោយអ្នកមើលត្រូវឆ្ងល់តែមុនពេល ហូសុក បានបញ្ចប់អ្វីដែលគេប្រុងនិយាយកែវភ្នែករបស់គេក៏ប្តូរទៅបើកធំៗហើយត្រឹមតែមួយវិនាទីប៉ុណ្ណោះដែលហូសុក ប្រលែងដៃពីចង្កូតឡានហើយប្តូរមកអោបនាងជាប់ទ្រូងដោយដៃម្ខាងអោបក្បាលរបស់នាងឯដៃម្ខាងទៀតក៏អោបចង្កេះនាងជាប់រិតចូលក្នុងដើមទ្រូងគេសឹងតែក្លាយជាសាច់តែមួយ។
     មុនពេលដែលនាងដឹងថាមានរឿងអីកើតឡើងឡានទាំងមូលក៏ក្រឡាប់ចុះទៅក្រោមមួយទំហឹងមុននិងបន្តក្រឡាប់ច្រើនជុំតាមជម្រេលភ្នំចុះទៅក្រោម ឯរង្វង់ដៃរបស់ហូសុក ក៏នៅតែរឹតនាងជាប់មិនអោយរាងកាយរបស់នាងប៉ើងទៅតាមកម្លាំងឡាន។
     ប្រូង*
     ទម្ងន់រាប់តោនរបស់ឡានធ្លាក់ចូលទៅក្នុងបឹងមួយទំហឹងធ្វើអោយផ្ទៃទឹកខាងលើបែកខ្ចាត់ខ្ចាយ។ មីឡា បើកភ្នែកយឺតសម្លឹងមើលទៅ ហូសុក ពេលនេះឡានចាប់ផ្តើមលិចបន្តិចម្តងៗទៅក្នុងទឹក ខ្យល់អុកស៊ីសែននៅក្នុងឡានក៏ត្រូវកាត់ផ្តាច់ នាងចង់ងើបចេញពីលើខ្លួនរបស់គេតែពេលនេះរាងកាយនាងទាំងមូលទៅជាស្ពឹកកម្រើកមិនកើត ក្បាលក៏ឈឺសឹងតែផ្ទុះ។ មីឡា ព្យាយាមសម្លឹងមើលជុំវិញខ្លួនហើយក៏ឃើញថាទឹកចាប់ផ្តើមជ្រាបចូលមកក្នុងឡានហើយបើពួកនាងមិនប្រញាប់ចេញទេប្រាកដជាលង់ស្លាប់មិនខាន
    « ហូសុក! » មីឡា ហៅមនុស្សប្រុសដែលកំពុងអោបខ្លួនទាំងសម្លេងស្អកសឹងមិនឮ ប៉ុន្តែអ្វីដែលនាងទទួលបាននោះគឺមានតែភាពស្ងប់ស្ងាត់ ហូសុក មិនសូម្បីតែកម្រើក ហើយព្រោះតែនាងកំពុងគេងកើយទ្រូងគេទើបធ្វើអោយនាងដឹងថាពេលនេះចលនាដកដង្ហើមរបស់ប្រុសម្នាក់នេះយឺតយ៉ាងណា
     « ហូសុក.....ហឹក....សូមមេត្តា...ហឹក.....ដឹងខ្លួនមក.... » ពេលនេះនាងមានអារម្មណ៍ថាគ្រប់យ៉ាងដូចជាដើរដល់ផ្លូវទាល់ មនុស្សតែម្នាក់ដែលនាងគិតថាអាចនាំខ្លួនចេញពីទីនេះបានបែរជាសន្លប់លែងដឹងខ្លួន ហើយសូម្បីតែខ្លួននាងក៏ឈឺកម្រើកមិនកើត នេះនាងត្រូវមកស្លាប់ពេលនេះឬ? តែថាហេតុអ្វីក៏កូនចិត្តមួយរបស់នាងបែរជាមានអារម្មណ៍យ៉ាងហោចណាស់ក៏នាងបានស្លាប់ក្នុងរង្វង់ដៃប្រុសម្នាក់នេះ មនុស្សប្រុសគ្រោះថ្នាក់ដែរចង់សម្លាប់នាង តែបែរជាព្យាយាមការពារនាងពេលដែលឡានក្រឡាប់ចុះមក។
     « ហូសុក » មីឡា ហៅគេថ្នមៗ ទឹកភ្នែកក៏ហូរមកមិនឈប់ធ្វើអោយទទឹកអាវគេអស់
     « ដឹងខ្លួនមកសូមមេត្តា » មីឡា ព្យាយាមរុញខ្លួនឯងអោយងើបពីលើខ្លួនគេ បើទោះជាខ្នងនិងដៃនាងឈឺស្ទើរបាក់តែនាងនៅតែអាចជួយអោយខ្លួនឯងថយមកផ្អែងនិងចង្កូតឡានបាន។ ពេលនេះឯងដែលនាងបានឃើញសភាពពិតរបស់ ហូសុកហើយវាក៏ធ្វើអោយនាងយំកាន់តែខ្លាំង។ ដៃតូចៗលើកទាំងញ័រទទ្រឺតទៅប៉ះផ្ទៃមុខស្លេកស្លាំងដែលពេលនេះស្រោចដោយឈាមរបស់ ហូសុក ថ្នមៗមុននិងប្តូរមកអង្រួនតិចៗព្យាយាមហៅស្មារតីរបស់គេអោយត្រឡប់មកវិញ
      « ហូសុក » ទឹកជ្រៀបចូលមកក្នុងឡានកាន់តែច្រើនហើយខ្យល់អុកស៊ីសែកនៅក្នុងឡានក៏មានតិច គេត្រូវតែភ្ញាក់ នាងនៅមិនទាន់ចង់ស្លាប់ ហើយនាងក៏មិនចង់អោយគេស្លាប់ដូចគ្នា
     « ដឹងខ្លួនឡើង ហូសុក »
     « អឺម....... » សម្លេងថ្ងូរឡើងដោយភាពឈឺចាប់ដែលលេចចេញពីបបូរមាត់ក្រាស់នោះធ្វើអោយក្តីសង្ឃឹមនាងចាប់ផ្តើមរីកធំ
     « ហូសុក ឮខ្ញុំនិយាយទេ ហូសុក » មាត់និយាយឡើងទាំងរំភើប ដៃក៏អង្រួនគេតិចៗ ហើយវិនាទីដែលភ្នែករបស់គេបើកឡើងនាងក៏អោនទៅអោបគេភ្លែតភ្លេចអស់ការឈឺចាប់មុននោះ។ ជំនួសដោយអោបនាងវិញ គេដែរជាទាញនាងចេញពីខ្លួន ហើយភ្នែកក៏ចាប់ផ្តើមពិនិត្យមើលរបួសដែលនៅលើខ្លួននាងពីក្បាលដល់ចុងជើង។ ហូសុក យកមេដៃរបស់ខ្លួនអង្អែលលើស្មានាងថ្នមៗហើយការឈឺស
ដែលរត់មករកភ្លាមៗធ្វើអោយនាងត្រូវក្រញែញខ្លួនចេញ។ កាយវិការរបស់នាងអត់មិនបានធ្វើអោយអ្នកកម្លោះបារម្ភ តែភាពបារម្ភរបស់គេវាបង្ហាញឡើងតែមួយភ្លែតប៉ុណ្ណោះមុននិងប្តូរទៅជាមាំមួយរំពេចហើយងាកមកចាប់អារម្មណ៍ខ្សែក្រវ៉ាត់វិញ។ ដៃមាំប្រញាប់ លូកទៅចុះដោះខ្សែរក្រវ៉ាត់តែមិនថាគេចុចយ៉ាងណាក៏វាមិនរបូត
     « ក្នុងឡាននេះមានកូនកាំបិតស្នៀតតមួយរកអោយបន្តិចមក »
     « អូខេ » មីឡា ធ្វើជាអ្នកស្តាប់បង្គាប់ដ៏ល្អប្រញាប់ស្រវេរស្រវារកមើលគ្រប់កន្លុកកន្លៀត
     « នេះឃើញហើយ » កូនកាំបិតស្នៀតពណ៍ខ្មៅដែលអណ្តែតមកពីបាំងខាងក្រោយធ្វើអោយនាងប្រញាប់អោនទៅរើស។
     « កាត់មក » ហូសុក បញ្ជា
     « ខ្ញុំឬ??? ចុះបើខ្ញុំជ្រុលកាត់លោកនោះធ្វើយ៉ាងម៉េច »
     « អោយលឿនមកឬចង់នៅលង់ទឹកស្លាប់ទាំងអស់គ្នា? » ហើយវាក៏បានផល មីឡា លូកដៃមកទាញខ្សែក្រវ៉ាត់អោយចេញឆ្ងាយពីសាច់របស់ ហូសុក ដៃម្ខាងទៀតក៏កាន់កូនកាំបិតមកអារថ្នមៗខ្លាចថានាងអាចនិងជ្រុលចាក់ហើយបន្ថែមរបួសអោយគេ
      « អារបែបនេះឆ្នាំណាទើបដាច់ » អ្នកកម្លោះថាអោយនាងមិនឈប់ នេះបើកុំតែគេធ្វើមិនកើត កុំអីក៏មិនអោយនាងធ្វើដែរ យឺតក៏យឺត ញ័រក៏ញ័រ ទាំដែរទឹកលិចជិតដល់ក ទៅហើយ
     « អារអោយខ្លាំងបន្តិចទៅ មីឡា »
     « អារនៅក្រោមទឹកវាមិនស្រួលដូចលោកគិតទេ » នាងប្រកែក។ បន្ទាប់ពីត្រូវថាអោយផង ស្រែកអោយផងទីបំផុតនាងក៏អារខ្សែក្រវ៉ាត់ដាច់ ពេលនេះដល់វគ្គទម្លុះកញ្ចក់ចេញទៅម្តង តែថាអោយគេទម្លុះយ៉ាងម៉េចបើកញ្ចក់នេះសូម្បីតែកាំភ្លើងទម្លុះមិនធ្លាយផង ហើយនេះក្រឡាប់មកច្រើនជុំក៏មិនសូម្បីតែប្រេះអីបន្តិច គិតថាពេលនេះគេត្រូវមកជួបបញ្ហាធំហើយ..........

រង្វង់ដៃសាតាន [ J-hope FF ] រដូវកាលទី ១ ✔️Where stories live. Discover now