ផាំង!!!!!
ផ្នែកខាងឆ្វេងនៃឡានស្ព័រទំនើបត្រូវបានបុកផ្ទប់មួយទំហឹង ធ្វើអោយតួខ្លួនរបស់វាទាំងមូលប៉ើងក្រឡាប់អស់ច្រើនជុំ កញ្ចក់ទាំងអស់ក៏បែកខ្ចាត់ខ្ចាយមិនលើកលែងសូម្បីតែពោងសុវត្ថិភាពដែលនៅជាប់នៅចង្កូត។ ក្លិនសាំងនិងផ្សែងចាប់ផ្តើមភាយចេញមក គ្រប់យ៉ាងកើតឡើងលឿនត្រឹមមួយពព្រិចភ្នែកតែសម្រាប់ហូសុក......គេបែរជាមានអារម្មណ៍ថាវាកើតក្នុងរូបភាពជាស្លូម៉ូសិន អ្វីដែលគេទទួលដឹងដល់នោះគឺមានតែកម្លាំងបោកទង្គិចរបស់រាងកាយទៅរកកញ្ចក់និងទ្វារឡានមួយទំហឹង ស្របពេលដែលឈាមក៏ចាប់ផ្តើមហូរស្រក់មកជោគអាវសឺមីពណ៍ស ដែលខ្លួនកំពុងពាក់។« អ្នកណាក៏បានជួយខលហៅឡានពេទ្យបន្តិចមក » សម្លេងស្រែកឆ្លេឆ្លារបស់អ្នកដែលចោមរោមមើលធ្វើអោយ ហូសុកដែលជាប់នៅក្នុងឡានប្រឹងកម្រើកខ្លួនតិចៗព្យាយាមហៅសតិដែលចង់រលត់អោយត្រឡប់មកវិញ មុននិងប្រឹងនាំរាងកាយដែលពោរពេញដោយរបួសវារចេញមកក្រៅតាមប្រឡោះកញ្ចក់បង្អួចឡានដែលបែកអស់ទាំងសភាពវេទនា.......ហើយពេលនេះឯងដែលភាពឈឺចាប់ចាប់ផ្តើមវាយលុកចូលមក។
« អឺមម....... » សម្លេងថ្ងូចថ្ងូរដោយភាពឈឺចាប់បន្លឺចេញពីបបូរមាត់ស្លេក។ គេមានអារម្មណ៍ថារាងកាយដូចកំពុងតែប្រេះបែក កាន់តែប្រឹងរើក៏កាន់តែឈឺ។ ជាពិសេសពេលដែលផ្នែកមួយកំណាត់របស់ខ្លួនជាប់ក្នុងខ្សែរក្រវ៉ាត់បែបនេះទៀតគេក៏កាន់តែពិបាកក្នុងការវារចេញពីឡានផ្ងារជើងមួយនេះ។វ៉េវៗ....វ៉េវៗ....
សម្លេងសឺរ៉ែនបន្លឺឡើងមកពីចម្ងាយ គ្រប់គ្នាដែលនៅកន្លែងកើតហេតុប្រញាប់វែកផ្លូវអោយឡានពេទ្យបើកចូលមក។ ហើយមិនយូរប៉ុន្មានទ្វារឡានដែលកំប៉ិតខូចទ្រង់ទ្រាយក៏ត្រូវគេគាស់គ្រវែងចោល មុននិងរាងកាយរបស់ហូសុកត្រូវគេទាញចេញមកហើយលើកដាក់ឡានចេញទៅបាត់។ឡានពេទ្យចេញទៅមិនដល់ ១០នាទី ឡានទំនើបបីគ្រឿងក៏បើកមកដល់។ មិនចាំអោយអ្នកណាបើកទ្វារអោយ ជុងហ្គុក បើកចុះមកខ្លួនឯងទាំងទឹកមុខអាក្រក់មើល។ គ្រាន់តែឃើញសភាពរបស់ឡានដែលក្រឡាប់នៅមួយកន្លែងបេះដូងរបស់គេក៏លោតញាប់ដឹងតែធ្លុះចេញមកក្រៅ។
« បងប្រុស!!! » នាយប្រញាប់ប្រញាល់រត់មករកផ្នែកអ្នកបើកសង្ឃឹមថានិងឃើញបងរបស់ខ្លួនតែអ្វីដែលគេឃើញគឺមានតែកំទេចកំទីកញ្ចក់ ស្នាមដក់ឈាម និងទ្វារដែកដែលគេគ្រវែងចោលក្បែរនោះ
« គាត់ត្រូវឡានពេទ្យមកយកទៅបាត់ហើយ » បុរសម្នាក់ដើរមកប្រាប់ជុងហ្គុក ទាំងសម្លេងរអើរព្រោះមិនត្រឹមតែទឹកមុខគេទេដែលគួរអោយខ្លាច តែអង្គរក្សបួនប្រាំនាក់ដែលមកជាមួយក៏មិនណយប៉ុន្មានដែរ។
« ហើយចុះឡានដែលបុក?! » ព្រោះតាំងពីមកដល់គេឃើញមានតែឡានហូសុក មួយប៉ុណ្ណោះឡានបង្ករហេតុបែរជាមិនឃើញទៅវិញ
« គឺ...ខ្ញុំគិតថាប្រហែលជាបើករត់បាត់ទៅហើយ »
« ចង្រៃយ៍!! » ជុងហ្គុក ជ្រោងសក់ខ្លួនឯងដោយកំហឹងពុះពេញទ្រូង។ គេឮអ្វីដែលប៉ាខលមកប្រាប់ ហើយបើអោយទាយគ្រប់យ៉ាងក៏ប្រហែលជាត្រូវគេរៀបចំគម្រោងមកទាំងអស់មិនលើកលែងសូម្បីតែឡានដែលរត់បាត់នោះ
« យកឡាននេះទៅពិនិត្យ ហើយបញ្ជូនមនុស្សទៅឆែកកាំមេរ៉ាសុវត្ថិភាពនៅតាមផ្លូវផង យើងត្រូវចាប់អាចង្រៃនោះអោយបាន! » គេចេញបញ្ជាយ៉ាងកំហិត មុននិងដើរត្រឡប់ទៅរកឡានវិញ តែថាវិនាទីដែលគេឡើងឡានប្រុងនិងបើកចេញទៅហើយ ឡានពេទ្យក៏ស្រាប់តែបើកជ្រួសគ្នាចូលមក
« ឈប់សិន! » និយាយហើយ ជុងហ្គុក ក៏ចុះពីឡានមកវិញ រាងមាំសង្ហាដើរទៅរកក្រុមគ្រូពេទ្យដែលរូតរៈរត់ចុះពីឡានទាំងមានអារម្មណ៍ថាអ្វីម្យ៉ាងកំពុងតែខុសប្រក្រតី
« អ្នករបួសនៅឯណា? » សម្លេងគ្រូពេទ្យស្រីសួរ និងទៅមុខមីងមាំងរបស់របស់គ្រប់គ្នាដែលនៅទីនេះធ្វើអោយ ជុងហ្គុកក្តាប់ដៃណែន រឿងដែលគេកំពុងខ្លាចក៏កើតឡើងពិតមែន.....ចង្រៃយ៍!!!
« ឡានពេទ្យមុននេះទៅតាមផ្លូវណា?!!! » ជើងទាំងគូរដើរទៅរកអាម្នាក់ដែលនិយាយជាមួយគេមុននោះលឿនដូចព្យុះ ហើយមិនចាំយូរគ្រាន់តែដើរទៅដល់ដៃក៏ក្របួច.កអាវវាជាប់លើកឡើងសឹងតែផុតជើងពីដី ឯមាត់ក៏បន្តសួរដោយសម្លេងត្រជាក់គួរអោយខ្លាច
« ទ-ទៅ...តាមផ្លូវនោះ.... » សម្លេងញ័រដោយភាពភ័យខ្លាចនោះមិនបានធ្វើអោយ ជុងហ្គុក ខ្វល់ស្រាប់ទៅហើយ។ មុខមាំងាកទៅតាមទិសដៅដែលវាចង្អុល បន្ទាប់មកក៏ច្រានរាងកាយដែលនៅក្នុងដៃទៅលើថ្នល់វិញមុននិងបែរមករកឡានទាំងថ្កៀមខាំចូលគ្នាជាប់
« ចេញឡាន!!! »
YOU ARE READING
រង្វង់ដៃសាតាន [ J-hope FF ] រដូវកាលទី ១ ✔️
Fanfictionនាងគ្រាន់តែចង់ដឹងប៉ុណ្ណោះថាប៉ារបស់ខ្លួនកំពុងតែលាក់បាំងអ្វីនៅពីក្រោយខ្នង តែអ្នកណាទៅដឹងថាភាពចេះចង់ដឹងខុសរឿងរបស់នាងធ្វើអោយនាងបានទៅដឹងឮរឿងដែលខ្លួនមិនគួរដឹង ហើយរឿងដែលមិនគួរដឹងនោះគ្មានអ្វីក្រៅពីអាថ៌កំបាំងខ្មៅងងឹតរបស់ ហូសុក វ៉ូស្សែនីលេក មនុស្សប្រុសកំពូលសង្...