Part 59

1K 34 0
                                    

   បន្ទាប់ពីចេញពីបន្ទប់ មីឡា យ៉ុនហ្គី ក៏ត្រឡប់ទៅបន្ទប់ធ្វើការរបស់ខ្លួនវិញ។ វាជាកន្លែងតែមួយគត់ដែលអាចជួយអោយអារម្មណ៍របស់គេស្ងប់បាន
តុកៗ
« ចូលមក » បន្ទាប់ពីទទួលបានការអនុញ្ញាត រាងចំណាស់របស់រ៉ូប៊ី ក៏បើកទ្វារចូលមក
« ខ្ញុំបានឮពីអ្វីដែលកើតឡើងថ្ងៃនេះ » ទឹកមុខរបស់គាត់ពោរពេញដោយភាពព្រួយបារម្ភ។ មិនមែនតែ អ៊ែល ម្នាក់ទេដែលគាត់ខ្វាយខ្វល់ដល់ សូម្បីតែមនុស្សប្រុសរឹងមាំ ដែលនៅចំពោះមុខគាត់នៅពេកនេះក៏ធ្វើអោយគាត់ព្រួយបារម្ភមិនតិចដែរ។
« អ្នកប្រុសតូច- »
« រ៉ូប៊ី មិនមែនពេលនេះ » យ៉ុនហ្គី និយាយកាត់មុននិងបិតភ្នែកផ្អែកកៅអីដោយអារម្មណ៍តានតឹង គេដឹងថាគាត់ប្រហែលជាមានបំណងចង់មកនិយាយលួងលោមមិនអោយស្រ្តេសពេក តែនិយាយការពិតចុះពេលនេះគេគ្មានអារម្មណ៍ស្តាប់អ្វីនោះទេ
« ខ្ញុំនិងត្រឡប់ទៅវិញបើអ្នកប្រុសតូចចង់នៅម្នាក់ឯង »
« អរគុណ »
« ខ្ញុំគ្រាន់តែចង់ប្រាប់អ្នកប្រុសតូចថាគ្រប់យ៉ាងវាមិនមែនជាកំហុសអ្នកប្រុសតូចទេ បែបនេះហើយសូមេត្តាកុំធ្វើបាបខ្លួនឯងអី » គាត់និយាយទៅកាន់ យ៉ុនហ្គី ទាំងកែវភ្នែកពោរពេញដោយភាពអាណិតស្រឡាញ់លាយលំសោកសង្រេងពិបាកនិងពណ៌រនា។

      ចំណែកឯយ៉ុនហ្គី គេនៅតែបិតភ្នែកជ្រួញចិញ្ចើមមិននិយាយអ្វី ឃើញបែបនោះហើយ រ៉ូប៊ី ក៏សម្រេចចិត្តអោនលាស្ងាត់ៗរួចក៏បើកទ្វារដើរចេញទៅវិញ ទុកពេលអោយគេលិចលង់នៅក្នុងអន្លង់គំនិតតែម្នាក់ឯង។

.............................
« អ្នកនាងមីឡា ពួកយើងមកដល់ហើយ » សម្លេងហៅរបស់ ស៊ូប៊ីន ធ្វើអោយអ្នកដែលកំពុងអង្គុយភ្លឹកងាកត្រឡប់មកចាប់អារម្មណ៍រឿងចំពោះមុខវិញ
« ពួកយើងមកដល់យូរហើយឬ? »
« ប្រហែលជា ១០ នាទីហើយអ្នកនាង » ស៊ូប៊ីន និយាយប្រាប់ទាំងស្នាមញញឹម
« សុំទោសផង ខ្ញុំភ្លេចខ្លួនបន្តិច បែបនេះយើងមិនយឺតជើងហោះហើរទេមែនទេ? » មីឡា ស្រាប់តែមានអារម្មណ៍រអៀសខ្លួនឡើងមក មិនគួរណាអង្គុយគិតដល់ថ្នាក់មិនចាប់អារម្មណ៍អ្វីបែបនេះទេ នេះបើខកជើងហោះហើរនាំអំពុលទុក្ខដល់ យ៉ុនហ្គី ទៀតមិនខាន
« មិនទេ ១ម៉ោងទៀតទើបយន្តហោះចេញ »
« អ៎ ចា៎ » តបហើយ មីឡា ក៏ប្រញាប់ងើបចេញពីឡាន ហើយដើរចូលទៅក្នុងប្រលានយន្តហោះដោយមាន ស៊ូប៊ីន ជាអ្នកអូសវ៉ាលីដើរតាមពីក្រោយ
« អ្នកនាងមីឡា ត្រូវការញាំអ្វីឬអត់? »
« មិនអីទេ ខ្ញុំមិនឃ្លាន បើលោកចង់ញាំទៅទិញចុះខ្ញុំអាចអង្គុយចាំបាន »
« ខ្ញុំមិនអីទេ » មិនមែនមិនអីទេ តែមកពីមិនហ៊ានដើរទៅណាទុកមីឡា ចោលអោយផុតពីកន្ទុយភ្នែកទៅវិញទេ គេខ្លាចថាមីឡា និងមានរឿងអីហើយគេមកជួយមិនទាន់។
« ហូសុក ដឹងថាពួកយើងទៅស្វីសវិញឬអត់? » មីឡា ដូរប្រធានបទសួរ
« ខ្ញុំទើបតែទាក់ទងទៅបករាប់គាត់មុននេះឯង »
« គេមាននិយាយអ្វីទេ? » ហូសុក មិនចង់អោយនាងទៅជាមួយតាំងពីដំបូងព្រោះគេមានហេតុផលរបស់គេ ហើយសុខៗនាងក៏ត្រូវទៅតាមដដែលបែបនេះមិនដឹងថាគេនិងគិតយ៉ាងម៉េច
« ចៅហ្វាយមិនបាននិយាយអ្វីទេ គាត់គ្រាន់តែប្រាប់ថាបើទៅដល់អោយទាក់ទងទៅគាត់ភ្លាម »
« អ៎រ... » មីឡា ក៏បានតែងល់ក្បាលញញឹមតបដោយមិននិយាយអ្វីទៀត។

      ហើយសន្ទនាររវាងអ្នកទាំងពីរក៏បញ្ចប់ត្រឹមនោះ។ តាំងពីឡើងលើយន្តហោះរហូតដល់យន្តហោះចុះចតពួកគេក៏មិនបាននិយាយអ្វីទៀតក្រៅពីស៊ូប៊ីន ជាអ្នកសួរថានាងត្រូវការអ្វី ឬមិនស្រួលខ្លួនអ្វីឬអត់តែប៉ុណ្ណឹង។

📍 Zurich, Switzerland
« ហូសុក!! » គ្រាន់តែចេញមកដល់ភ្លាម មីឡា ក៏ក្រឡេកទៅឃើមនុស្សប្រុសដែលខ្លួនកំពុងនឹកបំផុតឈរបកដៃហៅពីចម្ងាយបាត់ទៅហើយ
« មីឡា » ហូសុក ដើរទៅក្រសោបអោបកាយតូចមកជាប់និងទ្រូង ច្រមុះក៏អោនហិតសក់របស់នាងស្រូបយកក្លិនក្រអូបប្រសើរ។ ចំណែក មីឡា ក៏ជ្របមុខនិងទ្រូងរឹងមាំ ដៃទាំងពីរអោបចង្កេះគេជាប់មិនប្រលែង។ គ្រប់ពេលដែលបាននៅក្នុងរង្វង់ដៃរបស់គេនាងតែងតែមានអារម្មណ៍ថាសុវត្ថិភាពជានិច្ច ក៏ដូចជាពេលនេះអារម្មណ៍ខ្វល់ខ្វាយដែលនាងមានទាំងប៉ុន្មានក៏រលាយបាត់អស់ ខួរក្បាលនិងបេះនៅពេលនេះផ្តោតទៅលើតែមនុស្សប្រុស ឈ្មោះថាហូសុក វ៉ូស្សែនីលេក ម្នាក់នេះប៉ុណ្ណោះ។
« ពួកយើងទៅផ្ទះទៅ » ហូសុក រុញមីឡា អោយឃ្លាតពីខ្លួនបន្តិចមុននិងអោនថើបថ្ងាស់នាងមួយខ្សឺត ទាំងបបូរមាត់នៅតែដាមដោយស្នាមញញឹមស្រទន់មិនរលុប។
« ចា៎ » ចប់ពាក្យសម្តីរបស់មីឡា ដៃមាំក៏លូកមកត្រកងចង្កេះតូចមួយក្តាប់ហើយដើរចេញពីប្រលានយន្តហោះជាមួយគ្នា។

      នៅក្នុងចំណោមមនុស្សរាប់រយនាក់ដែលដើរឆ្វាត់ឆ្វែងទៅមកមិនឈប់ មនុស្សប្រុសក្នុងឈុតខ្មៅដែលពាក់មួកបាំងបិតសឹងតែជិតផ្ទៃមុខទាំងមូលឈរនិយាយទូរស័ព្ទទាំងភ្នែកសម្លឹងមើលពួកគេទាំងពីរ ពីចម្ងាយមិនដាក់ ជាពិសេសពេលដែលបានឃើញឫកពារស្និតស្នាលរបស់ហូសុកមានចំពោះមីឡា បបូរមាត់ស្ងួតរបស់មនុស្សប្រុសចម្លែកនោះក៏រីកញញឹមជាស្នាមញញឹមសមចិត្ត

« ពួកវាត្រឡប់មកវិញហើយទាន »

រង្វង់ដៃសាតាន [ J-hope FF ] រដូវកាលទី ១ ✔️Where stories live. Discover now