Part 96

922 32 1
                                    

   « បងកំពុងនិយាយស្អី? »
     « មិនយូរអ៊ំប្រុសគង់តែដឹង បែបនេះប្រាប់គាត់ទៅថាជាបង ហើយកូននោះក៏ជារបស់បង »
     « តែវាមិនមែនជាការពិត បងចង់អោយខ្ញុំប្រាប់ប៉ាបែបនេះបានយ៉ាងម៉េច?!! » គេឆ្គួតហើយ.....គេខឹងឡើងឆ្គួតពិតមែនហើយ
     « បើចឹងអូនចង់ប្រាប់គាត់បែបណា មេរ៉ា....និយាយមកមើលអូននិងប្រាប់គាត់បែបណា?! » លើកនេះគេដើរមករកនាងម្តងទៀត
     «........»
     « យ៉ាងម៉េចគិតមិនចេញមែនទេ?! »
     « តែវាប្រាកដជាមានផ្លូវផ្សេងក្រៅពីនេះ ខ្ញុំធ្វើបែបនេះដាក់បងមិនបាន » គេល្អដាក់នាងមករហូត មិនថាមានបញ្ហាអីក៏គេជួយដោះស្រាយ មិនលើកលែងសូម្បីតែពេលនាងធ្វើខុសក៏គេចេញមុខទទួលជំនួស តែលើកនេះនាងនិងមិនព្រមទៀតនោះទេ
     « ហេតុអីក៏បាន បើក្នុងពេលដែលបងគ្មានបញ្ហាផងនោះ?! »
      « បងមិនមាន តែខ្ញុំមាន! »
      « បញ្ហាអី? ព្រោះតែអាម្សៀនោះមែនទេ? » សំណួរនេះធ្វើអោយមេរ៉ា ស្ងាត់មាត់និយាយអ្វីលែងចេញ អោយនាងប្រាប់គាត់ថាម៉េចទៅថាមនុស្សប្រុសដែលជាឳពុកកូននៅក្នុងពោះនេះគេមិនទាំងខ្វល់ពីនាងផង។ ទឹកមុខដែលស្រាប់តែធ្លាក់របស់នាងធ្វើអោយអ៊ីឌែន ប្រញាប់សួរឡើង
     « វាដឹងរឿងថាអូនមានផ្ទៃពោះឬនៅ?! »
     « ...... » ស្ងាត់*
     « មេរ៉ា!! »
     « ដឹងហើយ » នាងតបដោយសម្លេងខ្សោយសឹងមិនឮ
     « ហើយវានិយាយយ៉ាងម៉េច?! វាទទួលខុសត្រូវអូនឬអត់?! » សំណួរនេះធ្វើអោយនាងស្ងាត់ម្តងទៀត មានតែទឹកភ្នែកប៉ុណ្ណោះដែលស្រក់ចុះមក....តែប៉ុណ្ណឹងគេទាយដឹងបាត់ទៅហើយថាចម្លើយវាបែបណា
     « មេរ៉ា ប្រាប់បងភ្លាមថាវាជាអ្នកណា?! អាចង្រៃនោះជាអ្នកណា?!!! »
     « បើខ្ញុំប្រាប់ហើយបងគិតចង់ធ្វើស្អី ហៅគេមកទទួលខុសត្រូវឬ?! » នាងអត់មិនបាននិងស្រែកដាក់គេវិញ
     « មែនហើយ បងនិងធ្វើអោយវាមកលុតជង្គង់សុំទោសហើយ ទទួលខុសត្រូវអូននិងកូនវិញ »
     « មិនបាច់ខំនោះទេ ព្រោះរឿងនោះគ្មានថ្ងៃកើតឡើងនោះទេ » បើគាត់ទៅអ្នកដែលមានបញ្ហាជាគាត់ទៅវិញទេ មិនមែនហូសុក
     « បែបនេះហើយសូមេត្តា.....បំភ្លេចរឿងនោះចោលទៅ មិនបាច់ខ្វល់ពីគេទៀតនោះទេ ព្រោះរវាងខ្ញុំនិងគេវាបញ្ចប់ទៅហើយ » ពាក្យបញ្ចប់តែមួយ តែប្រៀបដូចជាកាំបិតជាច្រើនដែលពុះចែកបេះដូង ធ្វើអោយនាងឈឺសឹងតែស្លាប់ទៅហើយ។
     ឃើញសភាពនាងនៅពេលនេះទឹកមុខមាំមុននោះក៏ប្តូរមកជាស្រទន់ ដៃទាំងគូរក៏លើកមកក្តោបផ្ទៃមុខតូចដែលដាមដោយទឹកភ្នែកនោះថ្នមៗមុននិងនិយាយបន្ត
     « បើគ្មានអ្នកទទួលខុសត្រូវអូន ហេតុអីមិនផ្តល់ឱកាសអោយបងទទួលខុសត្រូវជំនួសវិញទៅ មេរ៉ា..... »
      « ....... »
      « បងស្រឡាញ់អូន ហើយក៏ព្រមទទួលខុសត្រូវគ្រប់យ៉ាងបើទោះជាក្មេងនោះមិនមែនជារបស់បងក៏ដោយ.....បងសន្យាថានិងមើលថែគេអោយដូចជាកូនរបសបង បែបនេះហើយសូមេត្តាផ្តល់ឱកាសអោយបងម្តងមកណា មេរ៉ា...អោយបាននៅក្បែរមើលថែរអូនផងចុះ »

រង្វង់ដៃសាតាន [ J-hope FF ] រដូវកាលទី ១ ✔️Where stories live. Discover now