#Back to present time
« ជួបគ្នាម្តងទៀតហើយ ហូសុក វ៉ូស្សែនីលេក » ម៉ាទីវ បង្ហើបសំនៀងមកទាំងស្នាមញញឹមឌឺដង មុននិងដាក់ខ្លួនចុះអង្គុយលើសាឡុងពណ៌ឈាមជ្រូក ដែលនៅទល់មុខនិងហូសុកល្មម។
« ទឹកមុខរបស់ឯងមើលទៅដូចជាមិនរំភើបសោះដែលបានជួបយើងនៅទីនេះ » គាត់បន្តនិយាយតែឯង ឯហូសុក ក៏ស្ងាត់មាត់មិនតប.ត មានតែក្រសែរភ្នែកមុតប៉ុណ្ណោះដែលសម្លឹងមើលទៅគាត់ដូចជាចង់ស៊ីសាច់..........គិតអីចេះខុស គេធ្លាក់ក្នុងសភាពបែបនេះក៏ព្រោះតែផែនការស្មោគគ្រោករបស់អាកញ្ចាស់នេះពិតមែន'
« កុំសម្លក់នាំតែឈឺភ្នែកអី សភាពឯងដូចឆ្កែត្រូវដប់ដំបងបែបនេះបន្លាចយើងមិនខ្លាចទេ » សម្តីមើលងាយ និងសំណឹងសើចចំអករបស់ពួកកូនចៅដែលឈរនៅក្បែរៗនោះកាន់តែធ្វើអោយហូសុក ខាំថ្កៀមណែន ដៃក៏ក្តាប់ចូលគ្នាសឹងតែបាក់ទៅហើយ។ ពេលនេះគេកំពុងតែចាញ់ប្រៀបធ្វើអីពួកវាមិនបាន ទើបបានតែនៅស្ងៀមមិនតប.ត ទាំងដែលក្នុងចិត្តចង់តែយកគ្រាប់សំណរមកច្រកខួរពួកវាអោយពេញទេ ជាពិសេសមាត់ឆ្កែដែលដៀលគេមុននោះ បើសភាពរាងកាយគេល្អជាងនេះធានាបានថានិងដាក់អោយបែកមើលលែងឃើញសភាពដើមតែម្តង។
« ហឹស! យ៉ាងម៉េច?! ខឹងឬ? »
« ហេតុអីយើងត្រូវអង្គុយខឹងមនុស្សកំសាកដូចជាឯងនោះ ម៉ាទីវ?! » ហូសុក លើកចិញ្ចើមម្ខាងតប.ត ទៅវិញ។ បបូរមាត់ក៏ញូចចេញជាស្នាមញញឹមចុងមាត់បន្តិចមុននិងនិយាយបន្តទាំងសម្លេងទាប
« ក្នុងពេលដែលសភាពឯងក៏មិនខុសប៉ុន្មានពីឆ្កែដែលចាំតែលបខាំគេពីក្រោយខ្នងបែបនេះ! » បើទោះជាខ្លួនធ្លាក់នៅក្នុងដៃគេ តែហូសុក ក៏នៅតែហ៊ាននិយាយថាអោយទាំងមិនញញើត ញញើម។ កាន់តែឃើញអ្នកម្ខាងទៀតចាប់ផ្តើមក្តៅស្លឹកត្រចៀកគេក៏កាន់តែពេញចិត្ត
« យ៉ាងម៉េច? ខឹងហើយឬ?! »
ឌឹប* និយាយមិនទាន់ចប់ពីមាត់ស្រួលបួលផងកណ្តាប់ដៃជ្រួញតែមានកម្លាំងក៏តប់ទៅលើផ្ទៃមុខហូសុកមួយទំហឹង ធ្វើអោយកៅអីទ្រេតទៅក្រោយមុននិងដួលប្រូសទៅលើដីតាមដោយសម្លេងថ្ងូចថ្ងូរឈឺចាប់របស់ហូសុក
« យើងថោកទាបដែលទៅធ្វើ ឆ្កែលបខាំឯងពីក្រោយខ្នង តែវាក៏នៅតែថោកទាបមិនដល់ឯងដែរ ហូសុក » គាត់ខាំធ្មេញនិយាយដោយសម្លេងគុំគួន ភ្នែកដែលសម្លឹងមើលអ្នកដែលដេកលើដីក៏មានតែភាពស្អប់ខ្ពើមពេញទ្រូង។
គាត់ដើរទៅក្បែររាងកាយដែលជាប់ចំណងនៅលើដីមុននិងលើកជើងមួយចំហៀងសង្កតលើដើមទ្រូងរបស់ហូសុក ហើយក៏បន្តឈ្លីខ្លាំងៗ ធ្វើអោយអ្នករងអំពើចុកអួលសឹងតែដកដង្ហើមមិនចេញ បានត្រឹមបើកមាត់ម្ហបៗដូចត្រីខ្វះទឹក
« ទង្វើររបស់ឯង.....យើងនិងធ្វើអោយឯងសងគ្រប់យ៉ាងមកយើងវិញទាំងអស់ ហូសុក វ៉ូស្សែនីលេក! ! »
YOU ARE READING
រង្វង់ដៃសាតាន [ J-hope FF ] រដូវកាលទី ១ ✔️
Fanficនាងគ្រាន់តែចង់ដឹងប៉ុណ្ណោះថាប៉ារបស់ខ្លួនកំពុងតែលាក់បាំងអ្វីនៅពីក្រោយខ្នង តែអ្នកណាទៅដឹងថាភាពចេះចង់ដឹងខុសរឿងរបស់នាងធ្វើអោយនាងបានទៅដឹងឮរឿងដែលខ្លួនមិនគួរដឹង ហើយរឿងដែលមិនគួរដឹងនោះគ្មានអ្វីក្រៅពីអាថ៌កំបាំងខ្មៅងងឹតរបស់ ហូសុក វ៉ូស្សែនីលេក មនុស្សប្រុសកំពូលសង្...