« បើចឹងហេតុផលអី បើមិនមែនដូចអ្វីដែលខ្ញុំគិតក៏និយាយប្រាប់មកថាហេតុផលនោះជាហេតុផលអ្វី?!! »
« ហេតុផលនោះគឺអូនហ្នឹងហើយមីឡា...ព្រោះតែបងចង់ការពារអូនទើបបងមិនដែលនិយាយប្រាប់អ្វី មើលតែសភាពអូននៅពេលនេះចុះ អូនគិតថាបងគួរតែប្រាប់អូនដែរទេ? »
« តែយ៉ាងណាវាជារឿងគ្រួសារខ្ញុំ ខ្ញុំមានសិទ្ធដឹង » មីឡា កាន់តែនិយាយ ហូសុក ក៏កាន់តែឈឺក្បាល។ ទទួលស្គាល់ថាគេខុសដែលព្យាយាមលាក់បាំងរឿងនេះពីនាង តែគេធ្វើទៅក៏ព្រោះតែចង់ការពារនាង ហេតុអីក៏នាងមិនយល់បើបែបនេះដដែលគេបកស្រាយទៅក៏គ្មានប្រយោជន៍ ព្រោះក្នុងក្រសែរភ្នែកមួយគូរនោះគេក្លាយជាមនុស្សអាក្រក់បាត់ទៅហើយ
« បងមិនដឹងនិយាយជាមួយអូនយ៉ាងណាទៀតទេ...ចាំអារម្មណ៍ស្ងប់ជាងនេះចាំយើងនិយាយគ្នាម្តងទៀតចុះ » ថាហើយហូសុក ក៏ដើរទៅរកទ្វារហើយដើរចេញទៅក្រៅបាត់។ ពេលដែលគេចេញទៅផុត មីឡា ក៏សន្សឹមទម្លាក់ថូផ្កាដែលនៅក្នុងដៃចោល កែវភ្នែកដែលស្ងួតហើយក៏ចាប់ផ្តើមជ្រាបសំណើមមកម្តងទៀត ហើយក៏បន្តហូរចុះមកឥតឈប់ឈរ។
« ហេតុអីក៏មានរឿងបែបនេះ...ហ្ហឹក.....ហេតុអី....»ពេលចុះមកដល់ក្រោមហូសុក ក៏ត្រូវមកជួបនិង ជុងហ្គុក ដែលកំពុងរត់ប្រញាប់ប្រញាល់ចូលមកក្នុងផ្ទះទាំងសភាពមើលមិនយល់
« ក្រែងឯងទៅក្លឹបមិនមែនឬ? » ហូសុក សួរទាំងជើងដើរទៅអង្គុយលើសាឡុង ដោយមានឆេរី កំពុងកាន់ប្រអប់ថ្នាំដើរតាមពីក្រោយ
« ត្រូវ បើមិនមែនមានអ្នកខ្លះឈ្លោះគ្នាផ្អើលផ្ទះដល់ថ្នាក់ត្រូវគេដាក់អាយៈក្បាលទេ ពេលនេះខ្ញុំប្រហែលជាកំពុងឡើងឋានសួគ៌ជាមួយស្រីបាត់ទៅហើយ » ជុងហ្គុក រៀបរាប់វែងអន្លាយទាំងទឹកមុខងាប់ មុននិងដាក់ខ្លួនអង្គុយល់សាឡុងក្បែរនោះ ហើយភ្នែកក៏សម្លឹងមើលមុខបងប្រុសខ្លួនថ្លែរមិនដក
« សួរតែមួយមាត់ ឆ្លើយតែមួយមាត់វាមិនបានឬយ៉ាងម៉េច? »
« ចុះបង ស្រីមួយចាត់ការមិនបានឬយ៉ាងម៉េចបានជាធ្លាក់ខ្លួនមកអង្គុយហូរឈាមក្បាលរលាក់បែបនេះ? » ដាក់មួយមាត់ក៏ផ្ចាញ់អោយមួយមាត់វិញមិនអោយទឹកមាត់ធ្លាក់ដល់ដីទេ
« ជារឿងរបស់បង »
« តែក៏នាំអំពុលទុក្ខដល់ខ្ញុំ »
« អ្នកណាហៅឯងមក បើមិនពេញចិត្តមកក៏ទៅវិញទៅគិតថាយើងខ្វល់ឬ? » មនុស្សកំពុងតែអារម្មណ៍មិនល្អ ត្រូវមកប៉ះអាប្អូនមាត់បែបនេះទៀត បែបនេះមិនអោយក្តៅក្រហាយម៉េចនិងបាន
« យ៉ាងម៉េចអោយហៅពេទ្យឬអត់? » ទោះមិនពេញចិត្តដែលគាត់បណ្តោយអោយ មីឡា ធ្វើអីតាមតែចិត្តបាន តែគេក៏នៅតែបារម្ភពីគាត់....នេ៎ះបងប្រុសបង្កើតស្មោះមិនអោយបារម្ភយ៉ាងម៉េច
« អឺម » ហូសុក តបតែមួយមាត់មុននិងងាកមកចាប់អារម្មណ៍ជូតឈាមវិញចំណែកឯ ជុងហ្គុក ក៏ងើបទាញទូរស័ព្ទទាក់ទងទៅដុកទ័រ ទាំងភ្នែកក៏សម្លឹងមើលទៅរកជណ្តើរឡើងទៅបន្ទប់លើមិនដាក់។
YOU ARE READING
រង្វង់ដៃសាតាន [ J-hope FF ] រដូវកាលទី ១ ✔️
Fanfictionនាងគ្រាន់តែចង់ដឹងប៉ុណ្ណោះថាប៉ារបស់ខ្លួនកំពុងតែលាក់បាំងអ្វីនៅពីក្រោយខ្នង តែអ្នកណាទៅដឹងថាភាពចេះចង់ដឹងខុសរឿងរបស់នាងធ្វើអោយនាងបានទៅដឹងឮរឿងដែលខ្លួនមិនគួរដឹង ហើយរឿងដែលមិនគួរដឹងនោះគ្មានអ្វីក្រៅពីអាថ៌កំបាំងខ្មៅងងឹតរបស់ ហូសុក វ៉ូស្សែនីលេក មនុស្សប្រុសកំពូលសង្...