Part 04

2.2K 82 0
                                    

    ច្រើនម៉ោងកន្លងផុតទៅ មីឡា អង្គុយក្នុងបន្ទប់មិនសុខរាងតូចច្រលឹងដើរទៅដើរមកនៅមិនស្ងៀមទឹកមុខក៏បង្ហាញច្បាស់ពីភាពអន្ទះអន្ទែងមុននិងសម្លឹងមើលនាឡិការនៅក្នុងដៃក៏ឃើញថាពេលនេះម៉ោង ២:៤៥ នាទីយប់ហើយនៅសល់តែប៉ុន្មាននាទីទៀតប៉ុណ្ណោះ។ នាងងាកសម្លឹងមើលកែវកាហ្វេទទេរដែលនៅលើតុរបស់ខ្លួនមុននិងដកដង្ហើមធំ នេះជាកែវទី៤ របស់នាងហើយ នាងគិតមុននិងចាប់កាន់កែវរបស់ខ្លួនហើយដើរចេញពីបន្ទប់ទៅផ្ទះបាយដើម្បីឆុងកាហ្វេរមួយកែវទៀត។
    « មីឡា មិនទាន់គេងទៀតឬ? » នៅសុខៗសម្លេងម៉ាក់របស់នាងបន្លឺឡើងចេញពីភាពងងឹតធ្វើអោយអ្នកដែលកំពុងឈរឆុកកាហ្វេអត់ភ្ញាក់មិនបាន
    « អូយ ម៉ាក់លោះព្រលឹងអស់ហើយ » មិនត្រឹមតែនិយាយនាងនៅលើកដៃរឹតទ្រូងទៀតធ្វើអោយអ្នកមើលសើចចេញមក
    « ព្រលឹងខ្សោយម្លេះ នេះគិតដល់ណាហើយទើបមិនឮសម្លេងម៉ាក់ដើរមក? » សំណួរលេងសើចរបស់ម្តាយធ្វើអោយមីឡា ញញឹមលែងសម អោយនាងប្រាប់គាត់យ៉ាងម៉េចថានាងកំពុងគិតនិងធ្វើរឿងដែលគាត់ហាមបំផុត
     « មិនបានគិតអីទេម៉ាក់ គ្រាន់តែសម្លេងម៉ាស៊ីនកាហ្វេវាឮពេកហ្នឹងណា ទើបមិនដឹងថាម៉ាក់ដើរមក »
     « អើ ហើយចុះយប់ស្មានេះហើយមិនគេងទេ មកផឹកកាហ្វេធ្វីអី? » ហើយ មីឡា ក៏ត្រូវញញឹមមិនសមម្តងទៀត គិតថាយប់នេះនាងប្រហែលត្រូវកុហកគាត់រហូតហើយបើសួរមិនឈប់បែបនេះ
       « អូ៎ ចៃដន្យថ្ងៃនេះកូនត្រូវទៅក្រៅទៅជួបមិត្តភក្តិនិងណា »
      « ទាំងកណ្តាលយប់នេះ!? »
      « អឺ...គឺថា កន្លែងដែលណាត់គ្នាទៅនោះវាឆ្ងាយទើបត្រូវទៅពីប្រលប់ » នាងព្យាយាមរកហេតុមកកុហកតែខ្សែភ្នែកសង្ស័យរបស់ម្តាយធ្វើអោយនាងដឹងថាបើនៅតែបន្តបែបនេះគាត់ច្បាស់ជាចាប់បានមិនខាន
      « ម៉ាក់ហា៎ ពេលនេះដល់ម៉ោងកូនទៅហើយ បាយ បាយ ជូប! ស្រឡាញ់ម៉ាក់ » មិនអោយ ម្តាយតបទាន់ មីឡា ក៏ដាក់មេប្រុយចេញទៅបាត់ទុកអោយ ម៉ារូលី ឈរមីងមាំងម្នាក់ឯង។

      ទឹង! សម្លេងទ្វារជណ្តើរយន្តបើកបន្លឺឡើង មីឡា សម្លឹងមើលនាឡិការម្តងទៀតក៏ឃើញថាពេលនេះម៉ោងបីទៅហើយ។ នាងដើរទៅចំណតឡានរកមើលឡាន ហើយក៏ឃើញថាឡានប៉ារបស់នាងមិនបាននៅទីនេះទេ ពេលនេះឯងទើបនាងចាំថាថ្ងៃនេះប៉ាខលមកប្រាប់ម៉ាក់ថាមិនបានមកផ្ទះទេដោយប្រាប់ថារវល់ទៅតាមខេត្តមួយយប់ តែនាងច្បាស់ក្នុងចិត្តណាស់ថានោះមិនមែនជាហេតុផលពិតប្រាកដទេ។  មីឡា បើកឡានពណ៍ស របស់ខ្លួនទៅតាមផែនទីដែលលោតអោយ ហើយបន្ទាប់ពីបើកអស់ជិតម្ភៃនាទីនាងក៏មកដល់។
     មីឡា សម្លឹងមើលបរិយាកាសជុំវិញខ្លួនទាំងអារម្មណ៍មិនស្រួល ទីនេះទាំងងងឹត ហើយក៏ស្ងាត់គ្មានសូម្បីតែមនុស្សដើរកាត់ទាំងដែលធម្មតាម៉ោងស្មើរគួរតែមានមនុស្សនៅយាមប្រចាំការកំពង់ផែររងចាំកប៉ាល់ដឹងអីវ៉ាន់មកចតតែនេះស្រមោលមនុស្សមួយក៏គ្មាន។
    « ហើយប៉ាមកទីនេះធ្វើអីនេ៎ះ » នាងឧទានឡើងទាំងមិមយល់។ បន្ទាប់ពីអង្គុយគិតមួយស្របក់ថាគួរតែចុះដើរទៅមើលឬក៏ចាំអោយមានមនុស្សដើរចេញមក នាងក៏សម្រេចចិត្តចុះដើរទៅមើល ដែលច្បាស់ណាស់ថាមនុស្សឆ្លាតៗគេមិនធ្វើអ្វីដូចដែលនាងកំពុងធ្វើនេះទេ។
    ជើងស្រឡូនឈានចុះពីលើឡាន ខ្យល់ត្រជាក់ៗដែលបក់មកប៉ះធ្វើអោយរោមគ្រប់សសៃនៅលើរាងកាយនាងបះឡើង។
     « បើដឹងថាត្រជាក់បែបនេះគួរតែពាក់អាវរងារមកមួយជាន់ទៀត » មីឡា រអ៊ូតិចៗមុននិងសម្រេចចិត្តដើរទៅមុខ។ នាងសម្លឹងមើលជុំវិញទាំងមុខទាំងក្រោយមិនឈប់ កាន់តែដើរទៅមុខនាងកាន់តែមានអារម្មណ៍ថាចង់ត្រឡប់ទៅឡានវិញ
      « សម្រេចចិត្តថាធ្វើត្រូវឬអត់ទេនៀក » នាងដើរអោបខ្លួន រអ៊ូមិនឈប់ ភ្នែកក៏ប្រឹងសម្លឹងមើលទៅក្នុងភាពងងឹត សំណាងហើយដែលទីនេះមានបង្គោលភ្លឺងច្រើនគួរសមកុំអីសូម្បីតែទូកុងទីន័រដែលដាក់ទាំងជុងនោះនាងមើលមិនឃើញផង ហើយពេលដែលមើលមិនឃើញវាមានឱកាសខ្ពស់ដែលនាងអាចនិងដើរភ្លីភ្លឺទៅបុកវា។
      « បាទ ចៅហ្វាយ » នៅសុខៗសម្លេងគ្រលររបស់មនុស្សប្រុសក៏បន្លឺឡើង ធ្វើអោយនាងត្រូវប្រញាប់រត់ទៅពួននៅពីក្រោយទូរកុងទីន័រដែលនៅក្បែរនោះ។
       « គ្រប់យ៉ាងរៀបចំអស់ហើយ ខ្ញុំពិនិត្យរួចហើយអាភៀនដឹកមកមានគ្រប់ចំនួនត្រឹមត្រូវ ពេលនេះពួកយើង រងចាំតែពេលចៅហ្វាយមកដល់និងបញ្ជូនចេញទៅភ្លាមទាន » សម្លេងប្រហែលៗរបស់អ្នកដែលកំពុងនិយាយទូរស័ព្ទធ្វើអោយភាពចង់ដឹងរបស់ មីឡា កញ្រ្ជោលឡើងភ្លាម ហើយក៏ព្រោះតែបែបនេះទើបនាងត្រូវដើរលបៗទៅចុងម្ខាងទៀតរបស់ទូរកុងទីន័រដើម្បីមើលមុខមនុស្សប្រុសម្នាក់នោះ។
        « ស្ងប់អារម្មណ៍ មីឡា ស្ងប់អារម្មណ៍ » នាងនិយាយប្រាប់ខ្លួនឯងតិចៗ វាជាទម្លាប់កែលែងឡើងរបស់នាងពេលដែលភ័យម្តងៗ។
         « បាទទាន » សម្លេងនោះបន្លឺឡើងម្តងទៀតស្របជាមួយនឹងសម្លេងសម្រឹកជើងធ្វើអោយមីឡា ប្រថុយអើតក្បាលទៅមើល ហើយប្រហែលជាសំណាងរបស់នាងព្រោះប្រុសម្នាក់នោះឈរនៅក្បែរអំពូលភ្លើងទើបធ្វើនាងអាចមើលមុខគេបានច្បាស់។ ហើយផ្ទៃមុខស មាំបែបផែនបុរសអ៊ឺរ៉ុបរបស់គេធ្វើអោយមីឡា ត្រូវបើកភ្នែកធំៗ មុននិងប្រញាប់បែរខ្លួនត្រឡប់មកវិញ
      « អ៊ីឌែន? ប្រុសម្នាកនោះជាអ៊ីឌែន » ពេលនេះខួរក្បាលនាងទៅជាវិលខ្ញាល់គិតអ្វីមិនចង់ចេញ ហេតុអី អ៊ីឌេនមកនៅទីនេះ? ហើយអ្នកណាជាចៅហ្វាយដែលគេនិយាយទូរស័ព្ទជាមួយ? ហេតុអីក៏ប៉ានាងដឹងថានិងមានការជួញដូរអាភៀននៅទីនេះ? ហើយចុះពេលនេះប៉ានៅឯណាក្រែងគាត់មកទីនេះដែរមិនមែនឬ? សំណួរជាច្រើនផុសឡើងនៅក្នុងខួរក្បាលនាង តែអ្វីដែលនាងមិនប្រាកដចិត្តបំផុតនោះគឺអ្នកណាជាចៅហ្វាយដែលអ៊ីឌេន និយាយជាមួយមុននោះ នាងមិនប្រាកដចិត្តនោះទេថាចៅហ្វាយនោះជាហូសុក ឬក៏អ្នកផ្សេងដែលអ៊ីមឌេនលួចធ្វើការអោយ តែបើសិនម្នាក់នោះជា ហូសុក នោះ? បើជាហូសុក មែនចឹងមានន័យថាព័ត៌មានដែលលេចឮទៅនោះជាការពិត? ហូសុក ជាប់ពាក់ព័ន្ធនឹងការរត់អាភៀនខុសច្បាប់ ហើយក៏មានភាគរយខ្ពស់ដែលគេមានទំនាក់ទំនងជាមួយម៉ាហ្វៀរុស្ស៊ី។ ឆ្គួតមែន ពេលនេះខួរក្បាលរបស់សឹងតែផ្ទុះជាបំណែកទៅហើយ។
     « គួរធ្វើយ៉ាងម៉េចទៅ គិត គិត គិត » នាងព្យាយាមគិតមិនឈប់ពេលនេះនាងទាំងអារម្មណ៍និងខួរក្បាលនាងបែងចែកអ្វីមិនចេញសូម្បីតែបន្តិច
     « ចេញពីទីនេះ មែនហើយត្រូវចេញពីទីនេះអោយបានលឿនបំផុត » នោះជារឿងទីមួយដែលនាងគិតឃើញ។ គ្រប់យ៉ាងនៅពេលនេះទាំងមិនគួរអោយជឿ ទាំងគួរអោយភ្ញាក់ផ្អើល ហើយក៏គ្រោះថ្នាក់ខ្លាំង បើទោះជានាងចង់ទៅតាមដានពួកនោះបន្តដើម្បីបានព័ត៌មានទៅផ្សាយក៏នាងមិនល្ងង់យកសុវត្ថិភាពរបស់ខ្លួនទៅប្រថុយដែរ ព្រោះអ្នកណាទៅដឹងថាពួកនោះគ្រោះថ្នាកកម្រិតណា ហើយនឹងធ្វើបែបណាបើសិនជាចាប់បានថានាងកំពុងលួចមើលបែបនេះ។ មីឡា ទាញទូរស័ព្ទរបស់ខ្លួនមកបិតសម្លេងទាល់តែអស់ ជៀសវាងវារោទន៍កណ្តាលទីធ្វើអោយគេឯងឮ។ ពេលប្រាកដថាទូរស័ព្ទបិតសម្លេងរៀបរយហើយនាងក៏បែរក្រោយប្រុងដើរទៅវិញ តែនាងបែរជាត្រូវងាកមកជួបអ្វីដែលនាងខ្លាចនិងមិនចង់ជួបបំផុតជាពិសេសក្នុងស្ថានការណ៍បែបនេះ។
      « ជួបគ្នាម្តងទៀតហើយអ្នកនាង មីឡា អ៊ូសូរ៉ូ »

រង្វង់ដៃសាតាន [ J-hope FF ] រដូវកាលទី ១ ✔️Where stories live. Discover now