Part 107

1.2K 47 0
                                    

៙ម៉ោង ៦ ល្ងាច

« ម៉ាក់បិទហាងហើយត្រឡប់ទៅផ្ទះមុនទៅណាខ្ញុំយករបស់ទៅអោយគេបន្តិច »
« ទៅដល់ណា? ឆ្ងាយឬអត់? » ទឹកមុខព្រួយបារម្ភរបស់គាត់ធ្វើអោយនាងអត់មិនបាននិងញញឹមចេញមក
« មិនឆ្ងាយទេត្រឹមភូមិគ្រឹះ វ៉ូស្សែនីលេក »
« លោកម្ចាស់ទិញរបស់យើងឬ? »
« ចា៎....គាត់ទើបនិងខលមកប្រាប់កាលពីព្រឹក »
« បើចឹងក៏ប្រញាប់ទៅៗកុំអោយគាត់ចាំយូរ » តំបូងក៏បារម្ភតែបន្ទាប់ពីដឹងថាជាអ្នកណាក៏ប្តូរជាដេញម្តង...ម្តាយនាងអារម្មណ៍ប្រែប្រួលលឿនពិតមែន
« បើចឹងខ្ញុំទៅហើយណា ពេលត្រឡប់មកវិញនិងចូលទិញ Quiche Tarts មកផ្ញើរ » គាត់ចូលចិត្ត Quiche Tartខ្លាំងណាស់ ហើយពេលដែលឮនាងនិយាយថាទិញផ្ញើរក៏មុខមានពន្លឺភ្លាមតែម្តង
« យក Ham និង Cheese យ៉ាងម៉េចដែរ? »
« គំនិតល្អ »
« ល្អណាស់ សុវត្ថិភាពតាមផ្លូវណា កូនសម្លាញ់ »
« ចា៎ ស្រឡាញ់ម៉ាក់ ជូប* » មីឡា ថើបថ្ពាល់ម្តាយរួចក៏បន្តដើរចេញទៅរកឡានតាក់ស៊ីដែលកំពុងចតចាំខាងក្រៅ។

     បន្ទាប់ពីចំណាយពេលយូរគួរសមទីបំផុតឡានក៏ឈប់នៅមុខរបងភូមិគ្រឹះដ៏ធំមហាសាល។ មីឡា អោយលុយហើយក៏ដើរចុះមកបម្រុងតែចុចកណ្តឹងមុខទ្វារតែឡានដែលទើបបើកមកដល់ស៊ីផ្លេមុនទៅហើយ
« មីឡា មែនទេ? » ប៉ាវឡូ បើកកញ្ចក់ស្រែកសួរ ហើយពេលឃើញថារាងល្អិតពោះប៉ោងបែរមករកជាអ្នកដែលខ្លួនគិតពិតមែន មុខជ្រីវជ្រួញក៏ញញឹមរីករាយឡើងមកភ្លាម
« ឡើងឡានមកជិះចូលទៅជាមួយគ្នាតែម្តងទៅ » គាត់បបួល
« ចា៎ លោកតា » មីឡា ញញឹមតបរួចក៏ដើរឡើងឡានតាមអ្វីដែលគាត់ប្រាប់។
ពេលឡានបើកមកដល់មុខភូមិគ្រឹះថងក្រដាស់នៅក្នុងដៃក៏ត្រូវហុចទៅអោយអ្នកបម្រើយកទៅទុក ចំណែកមីឡាក៏ត្រូវប៉ាវឡូ ក៏បបួលចូលទៅក្នុងផឹកតែជាមួយគ្នា។ នាងក៏យល់ព្រមព្រោះវាជាទម្លាប់ទៅហើយដែលនាងអង្គុយផឹកតែជាមួយគាត់ តែថាវិនាទីដែលដើរចូលមកដល់បន្ទប់ទទួលភ្ញៀវនាងក៏ត្រូវជាប់គាំងមួយកន្លែងស្នាមញញឹមដែលកំពុងមានមុននេះក៏រលុបបាត់ព្រោះតែវត្តមានថ្មីរបស់មនុស្សម្នាក់ទៀតដែលកំពុងអង្គុយផ្អែកសាឡុងសម្លឹងមើលមក

« ហ-ហូសុក?! » មាត់ស្រាប់តែស្អិតនិយាយលែងចង់ត្រូវ កែវភ្នែកក៏បើកធំៗដូចបានឃើញខ្មោច គ្រាន់តែសកម្មភាពប៉ុណ្ណឹងវាច្បាស់ទៅហើយថានាងភ្ញាក់ផ្អើលយ៉ាងណាដែលបានជួបគេនៅទីនេះ
« ខានជួបគ្នាយូរហើយ »
« មែនហើយ ខ-ខានជួបគ្នាយូរហើយ » សម្តីសោះកក្រោះនោះអត់មិនបាននិងធ្វើអោយនាងអួលនៅដើម.ក ភ្នែកក៏ស្រាប់តែក្រហាយផ្សារឡើងមក.....គ្រាន់តែឃើញមុខគេអារម្មណ៍ក៏ទន់ជ្រាយរកតែយំមុនទៅហើយ
« ឃើញថានាងកំពុងមានផ្ទៃពោះ » គេនិយាយ ហើយដដែលសម្លេងនោះនៅតែងាប់គ្មានអារម្មណ៍ ទឹកមុខក៏រាបស្មើរមិនបង្ហាញពីភាពខ្វល់ខ្វាយឬភាពចង់ដឹងអីបន្តិចថាកូននេះជាកូនរបស់គេឬអត់ បែបនេះហើយទើបធ្វើអោយមីឡាទាំងអន់ចិត្ត ហើយក៏ខឹង តែក៏ធ្វើខ្លួនមិនត្រូវក្នុងពេលតែមួយ។
ឯប៉ាវឡូពេលឃើញថាមីឡាមុខដូចជាចង់យំខុសដាច់ពីអាចៅមុខជ្រុញដែលប្រើក្រសែរភ្នែកមុតសម្លឹងមើលនាងមិនដាក់បែបនេះ គាត់ក៏ប្រញាប់ចូលខ្លួននិយាយភ្លាម
« មីឡា ញាំអីឬនៅ? »
« ខ្ញុំមិនទាន់ញាំអីទេ » មានឱកាសនាងក៏ងាក់ទៅប្រសព្វភ្នែកនិងគាត់ មិនហ៊ានសូម្បីតែងាកទៅមើលហូសុកទៀត
« ល្អណាស់ពេលនេះក៏ល្ងាចទៅហើយ ចុងភៅកំពុងតែត្រៀមអាហារ ឯងនៅញាំជុំគ្នានៅទីនេះហើយ » គាត់បបួលទាំងស្នាមញញឹម តែមីឡា បែរជាញញឹមមិនសមទៅវិញ
« មិនអីទេលោកតា ខ្ញុំទៅញាំជាមួយម៉ាក់វិញល្អជាង »
« ហៅម៉ាក់របស់ឯងមកជាមួយគ្នាមក ខានញាំអាហារជុំគ្នាយូរហើយ មកទាំងពីរតែម្តងក៏ល្អ » គាត់នៅតែមិនយល់ទៀត មិនមែននាងមិនចង់ទេ តែក្រសែរភ្នែកមុតដែលកំពុងសម្លឹងមកសឹងតែធ្លុះខ្នងនាងទៅវិញទេដែលធ្វើអោយនាងត្រូវប្រញាប់រត់ទៅផ្ទះវិញ
« លោកតា.....គឺ... »
« បើគេមិនចង់ទៅហើយលោកតាទៅបង្ខំធ្វើអី » ហូសុក លូកមាត់និយាយហើយសម្តីមានគម្លាតរបស់គេក៏សឹងតែធ្វើអោយអ្នកមានផ្ទៃពោះហូរទឹកភ្នែកមកទៅហើយ
« ហូសុក!! » ប៉ាវឡូ ងាកទៅសម្លក់អាចៅជើងល្អម្តងទៀត។ មុខគេធ្វើឯងហំណាស់ ទាំងដែលមុនហ្នឹងអង្គុយទឹកភ្នែកព្រោះនឹកគេសោះ
« មិនអីទេ លោកតា.....បើអស់កិច្ចការអីហើយខ្ញុំសុំត្រឡប់ទៅវិញហើយមុនពេលដែលមេឃងងឹតជាងនេះ » មីឡា ញញឹមហើយក៏អោនលាគាត់មុននិងបែរមករកហូសុក
« លាសិនហើយ » នាងមិនហ៊ានប្រសព្វភ្នែកនិងគេទើបពេលអោនលាហើយក៏បែរខ្លួនទៅរកទ្វារភ្លាម មិនបានចាប់អារម្មណ៍ទេថាពេលនេះគេសម្លឹងមើលមកនាងដោយក្រសែរភ្នែកបែបណា
« អោយហូសុកជូនទៅ យប់បែបនេះជិះតាក់ស៊ីម្នាក់ឯងមិនល្អទេ » មុនពេលដែលនាងចេញផុតគាត់ក៏និយាយភ្លាមធ្វើអោយមីឡា ប្រញាប់ងាកទៅប្រកែកលឿនដូចព្យុះ
« អត់ទេ!!....ខ្ញុំមានន័យថាមិនអីទេ កុំអោយគេលំបាកខ្ញុំជិះឡានក្រុងក៏បាន » ស្លាប់មិនខាន ត្រង់នៅក្នុងបន្ទប់ជាមួយលោកតា គេនៅបង្ហាញឫកពារបែបនេះដាក់នាង ទម្រាំតែនៅតែពីរនាក់ក្នុងឡានទៀតស្បត់បានថាគេនិងធ្វើអោយនាងយំហ៊ូដូចក្មេងបីឆ្នាំមិនខានទេ
« អ្នកណាថាខ្ញុំលំបាក?! » ហើយអ្នកដែលនាងគិតថាគួរតែមិនពេញចិត្តបំណងរបស់លោកតា បែរជានិយាយឡើងធ្វើអោយនាងភាំងទៅវិញ
« ខ្ញុំមិនទាន់បាននិយាយអីនៅឡើយទេ » នាយកម្លោះ បន្ត
« បែបនេះមានន័យថាឯងជូននាងទៅបានមែនទេ? » ប៉ាវឡូ សួរបញ្ជាក់
« ខ្ញុំក៏ត្រូវចេញទៅក្រៅ បែបនេះគិតថាមិនអីទេ »
« ល្អណាស់ មីឡាទៅជាមួយហូសុកតែម្តងទៅណា »
« តែ.... »
« គ្មានតែទេ នេះជាបញ្ជា » ហើយប្រាកដណាស់ជាមួយទឹកមុខកាចបែបនោះនាងប្រកែកមិនចេញទេ
« ចា៎ »
« សុវត្ថិភាពតាមផ្លូវ » គាត់ប្រាប់ជាលើកចុងក្រោយមុននិងបែរខ្នងដើរឡើងជណ្តើរបាត់ទុកអោយនាងនៅតែពីរនាក់ហូសុក ហើយសូមប្រាប់មួយមាត់ថាក្រសែរភ្នែកដែលគេសម្លឹងមកនៅពេលនេះធ្វើអោយភឺតពោះខ្លាំងណាស់។
« អឺ...តាមពិតខ្ញុំទៅខ្លួនឯងក៏បាន » នាងនិយាយទាំងមុខក៏អោនចុះចង្ការសឹងតែជាប់ទ្រូង
« ចៃដន្យមួយរយៈនេះអារម្មណ៍ល្អមិនចង់បើកភ្នែកព្រឹកស្អែកមកឃើញព័ត៌មានស្រ្តីមានផ្ទៃពោះត្រូវគេរំលោភសម្លាប់នោះទេ » សម្តីដូចកាំបិត ធ្វើអោយអ្នកស្តាប់ចុកអួលណែនពេញទ្រូង
« បើបែបនេះមិនបាច់បារម្ភទេ ខ្ញុំអោយអ្នកបើកឡានរបស់លោកតាជូនទៅក៏បាន » មីឡាខាំមាត់តបទាំងបេះដូងកំពុងហូរទឹកភ្នែក។ បើជ្រុលជាគេស្អប់នាងថ្នាក់នេះទៅហើយ នាងក៏មិនបន្ទាប់ខ្លួនទៅពាក់ព័ន្ធជាមួយគេទៀតដែរ។ ជីវិតនាងកំពុងចាប់ផ្តើមល្អប្រសើរស្រាប់ហើយ នាងនិងមិនព្រមអោយគេចូលមកក្រឡុកក្រឆារវាអោយរញ៉េរញ៉ៃទៀតនោះទេ។
« ម្តងទៀត អរគុណសម្រាប់បំណងល្អ លាសិនហើយ » វិនាទីដែលនាងបែរខ្នងដាក់គេទឹកភ្នែកដែលប្រឹងទប់ក៏ហូរមកលើថ្ពាល់ជាខ្សែរ ទើបនាងប្រញាប់លូកដៃជូតវាចេញហើយបម្រុងដើរទៅរកទ្វារ តែថាដៃរបស់នាងបែរជាត្រូវដៃមាំរបស់អ្នកខ្លះទាញកញ្ឆក់អោយងាកទៅប្រឈមមុខនិងគេវិញមុនទៅហើយ
« មីឡា នាងរឹងក្បាលមិនកែរពិតមែន » មុខមាំសង្ហាដែលអោនមកជិតសឹងតែទល់ច្រមុះគ្នា ធ្វើអោយមីឡា រឹងខ្លួននៅស្ងៀមមិនហ៊ានកម្រើក។

     ខ្យល់ដង្ហើមក្តៅបង្ហើរមកប៉ះថ្ពាល់នាងភាយៗ បបូរមាត់ក្រាស់គួរអោយចង់ថើបក៏ផ្អិបចូលគ្នាជាខ្សែរត្រង់ព្រោះម្ចាស់របស់វាកំពុងតែមិនពេញចិត្ត។ មីឡា ភាំងមិនដឹងងាកទៅណាទើបបានត្រឹមទម្លាក់ខ្សែរភ្នែកទៅរកឥដ្ឋខាងក្រោម។ ពេលនេះពួកគេនៅជិតគ្នាខ្លាំងណាស់សឹងតែទ្រូងផ្អិបជាប់គ្នាទៅហើយ តែដែលកាន់តែគ្រោះថ្នាក់នោះគឺក្លិនខ្លួនដ៏ក្រអូបរបស់គេ.....មួយតួខ្លួនរបស់នាងពេលនេះញាប់ញ័រខ្លាំងណាស់! !
យូរប៉ុណ្ណាហើយដែលនាងខាននៅជិតគេបែបនេះ?
អារម្មណ៍សុវត្ថិភាពពេលដែលមានគេនៅក្បែរ ស្នាមថើបដ៏ឈ្លក់រង្វេង រង្វង់ដៃដ៏កក់ក្តៅ....មិនថានាងស្អប់ចរិករបស់គេនៅពេលនេះយ៉ាងណា តែនាងកុហកខ្លួនឯងមិនបានទេថានាងនឹកមនុស្សប្រុសម្នាក់នេះខ្លាំងណាស់

« ហូសុក.... » សម្លេងខ្សឹបៗបន្លឺចេញពីបបូរមាត់តូច។ នៅជិតគ្នាពេកហើយ បេះដូងនាងលោតញាប់សឹងតែដាច់ពីទងទៅហើយ ជាពិសេសពេលដែលគេកាន់តែអោនមកជិត បបូរមាត់នាងក៏ញ័រតិចដោយអត់មិនបាន។ តើគេនិងថើបនាងមែនទេ? បើគេថើបមែននាងគួរធ្វើយ៉ាងម៉េច គួរថើប.ត ឬអត់?
នាងគិតច្រើនណាស់ វាដូចជាខួរក្បាលបាត់បង់ម្ចាស់ការពេលដែលបានប៉ះពាល់គេបែបនេះ ជាពិសេសពេលបបូរមាត់នោះអោនចុះមកបបោសអង្អែលថ្ពាល់ខាងឆ្វេងរបស់នាង....ស្លាប់មិនខានទេបើគេបន្តធ្វើបែបនេះនាងប្រាកដជាគ្រប់គ្រងខ្លួនឯងមិនបានហើយចាប់គេថើបមិនខាន
« នៅតែដដែល....ស្រីក្បាលរឹង » នាងស្តាប់ច្រឡំឬអត់ មុននេះនាងឮសម្លេងគេអស់សំណើចច្បាស់ណាស់ តែថាហេតុអីនាងទើបតែចាប់អារម្មណ៍ថាសម្លេងគេគ្រឡរហើយស៉ិចស៊ីបែបនេះ?
នាងឈរស្ងៀមមិនហ៊ាមសូម្បីតែកម្រើក ផ្ទុយដាច់ពីបបូរបបូរមាត់គេដែលបន្តថែថើបបបោសខ្នមៗពីថ្ពាល់ចុះរហូតមកដល់ឆ្អឹងថ្កៀមហើយក៏ឈប់ត្រង់នោះបន្តិចមុននិងអូសយឺតៗមករកបបូរមាត់របស់នាង។ ទង្វើររបស់គេ...គេមានបំណងលេងសើចនិងអារម្មណ៍របស់នាងច្បាស់ណាស់....

« ហូសុក.... »

រង្វង់ដៃសាតាន [ J-hope FF ] រដូវកាលទី ១ ✔️Where stories live. Discover now