Part 31

1.5K 55 0
                                    


« ចៅហ្វាយ » សម្លេងហៅរបស់ អ៊ីឌែន ធ្វើអោយ ហូសុក ប្រញាប់វាស់គំនិតរបស់ខ្លួនចេញអស់ ទឹកមុខក៏ត្រឡប់មកមាំម្តងទៀត
« មានការអី? »
« ថ្ងៃនេះចៅហ្វាយត្រូវមានណាត់ញាំអាហារពេលល្ងាយជាមួយលោកប្រធានាធិបតី ទាន »
« មានណាត់ជាមួយប្រធានាធិនតី? ហេតុអីក៏យើងមិនដឹង? » ហូសុក ទៅជាជ្រួញចិញ្ចើមឆ្ងល់ គេដូចជាមិនចាំថាមានណាត់អីជាមួយអ្នកណានោះទេ
« ខ្ញុំប្រាប់ចៅហ្វាយម្តងរួចមកហើយកាលពីម៉ោង ២រសៀល » អ៊ីឌែន ងើយមើលមុខចៅហ្វាយទាំងងើយឆ្ងល់ គេប្រាប់គាត់ម្តងរួចមកហើយតើ ហេតុអីក៏គាត់និយាយថាមិនដឹង ឬថាគាត់ភ្លេច? តែ ហូសុក មិនមែនជាមនុស្សភ្លេចអីងាយៗនោះទេ ជាពិសេសការណាត់ជួបសំខាន់បែបនេះ
« ពិតមែនឬ? »
« បាទទាន »
« យើងយល់ហើយ » ហូសុក តបទាំងបិតភ្នែក ដៃក៏លើកឡើងញីក្បាលខ្លួនឯងតិចៗ នេះគេអង្គុយគិតពីមីឡា ខ្លាំងរហូតលែងចាប់អារម្មណ៍រឿងការងារអស់ហើយឬនេ៎ះ?
« ចៅហ្វាយមិនទៅទេឬ? » ពេលឃើញ គាត់បិតភ្នែកផ្អែកខ្លួនលើកៅអីមិនកម្រើក អ៊ីឌែនក៏ដាច់ចិត្តសួរម្តងទៀត
« ប្រុងនិយាយភ្លាមអោយទៅភ្លាមឬយ៉ាងម៉េច ចាំដល់ម៉ោងណាត់សិនទៅ »
« តែម៉ោងណាត់ គឺម៉ោង ៧ គត់ ពេលនេះក៏ម៉ោង ៧:២៣ នាទីហើយទាន » សម្តីរបស់មនុស្សជំនិតធ្វើអោយភ្នែកដែលបិតមុននោះត្រូវបើកវិញអោយក្រលោត រាងមាំសង្ហាក៏ស្ទុះងើបពីកៅអីលឿនដូចព្យុះ
« ឆ្គួតមែន ហើយទើបតែមកប្រាប់យើងពេលនេះឬយ៉ាងម៉េច! » ហូសុក អត់មិនបាននិងថាអោយ ដៃក៏ប្រញាប់ទាញអាវធំរបស់ខ្លួនមកពាក់ហើយក៏ដើរចេញទៅញាប់ៗទាំងមានអ៊ីឌែន ដើរតាមពីក្រោយ
« ខ្ញុំគិតថាចៅហ្វាយ មិនទៅ » គេគិតបែបហ្នឹងពិតមែនហ្នឹងណា
« មិនទៅក្បាលឯងស្អី ណាត់សំខានបែបនេះនោះ »
« សុំទោស ចៅហ្វាយ »
« បិតមាត់ហើយដើរមកអោយលឿនមក » រាងក្រាស់និយាយទាំងសម្លេងរឹង ជើងក៏ឈានចូលជណ្តើរយន្តបាត់។

ក្រាក*
ទ្វារត្រូវបានបើក មុននិងរាងកាយស្រលូនស្វែលក្នុងឈុតរឹបរាងត្រឹមជង្គង់បង្ហាញខ្លួនឡើង។ មីឡា លើកដៃសារេសក់ដែលលើកចងឡើងខ្ពស់របស់ខ្លួនបន្តិចមុននិងបន្តដើរចុះជណ្តើរទៅក្រោមដោយមាន អ្នកបម្រើម្នាក់ដើរមកតាមពីក្រោយ។ ពេលចូលមកដល់ក្នុងបន្ទប់អាហារនាងក៏ត្រូវភាំងតិចតួចពេលឃើញថាមិនមែនមានមុខមនុស្សថ្មីមកតែម្នាក់ទេ តែមានដល់ទៅពីរនាក់ឯណោះ នាងចាំថា អ្នកស្រីឡូរីលី និយាយថាអ្នកដែលមកមានតែកូនប្រុសពៅគាត់ម្នាក់ប៉ុណ្ណោះ តែហេតុអីក៏មានដល់ទៅពីរបែបនេះ?
« អូ៎ មីឡា ចុះមកហើយឬ? » សម្លេងរបស់ប្រមុខគ្រួសារបន្លឺឡើងពេលដែលងាកមកឃើញមីឡា ឈរនៅមាត់ទ្វារ ហើយសម្លេងរបស់គាត់ក៏ធ្វើអោយគ្រប់គ្នានៅក្នុងបន្ទប់ងាកមកមើលនាងមិនលើកលែងសូម្បីតែសមាជិកថ្មីទាំងពីរ
« មីឡា មកអង្គុយមក » អ្នកស្រី ឡូរីលី ហៅ មីឡា ក៏ប្រញាប់ដើរទៅរក ហើយក៏ដាក់ខ្លួនអង្គុយនៅក្បែរគាត់ទាំងធ្វើអីមិនត្រូវ មិនមែនថានាងមិនធ្លាប់ត្រូវភ្នែកច្រើនសម្លឹងមកពីមុនទេ តែក្រសែរភ្នែករបស់មនុស្សប្រុសសង្ហាខាបប្រលឹងទាំងពីរនោះទៅវិញទេដែលធ្វើអោយនាងភ័យចម្លែក
« សុំទោស ដែលខ្ញុំមកយឺត » នាងតូចងាកមកសុំទោស ទាំងភាពក្រែងចិត្ត
« មិនអីទេ ពេលនេះមកស្គាល់គ្នាអោយហើយតែទៅ » អ្នកស្រី និយាយដោយការយល់ចិត្ត
« មីឡា នេះជាកូនប្រុសពៅរបស់ អ៊ំ ជុងហ្គុក វ៉ូស្សែនីលេក ហើយនៅក្បែរនោះជា យ៉ុងហ្គី អាល់ប៊ឺណាអេរ៍ មិត្តភក្តិរបស់ ហូសុក » គាត់ណែនាំម្តងមួយអោយមីឡា ស្គាល់
« រីករាយដែលបានជួបអ្នកទាំងពីរ »
« រីករាយដែលបានជួប ដូចគ្នាអនាគតបងថ្លៃ » ជុងហ្គុក តបដោយទឹកមុខរពិលរប៉ូច ធ្វើអោយអ្នកដែលត្រូវដាក់ងារអោយជាអនាគតបងថ្លៃទៅជាមីងមាំងមួយរំពេច
« ច...ចា៎? ខ្ញុំថាលោកច្រឡំហើយ ខ្ញុំនិងហូសុក មិនត្រូវជាអ្វីនិងគ្នាទេ » មីឡា បងស្រាយទាំងស្នាមញញឹមខ្សោះ អនាគតបងថ្លៃឬ? គ្មានថ្ងៃទៅរួចទេ
« ពិតមែនឬ? » ជុងហ្គុក ញាក់ស្មាតបបែបមិនសូវខ្វល់ ប៉ុន្មានធ្វើអោយមីឡា កាន់តែពិបាកធ្វើខ្លួនមិនត្រូវ
« និយាយដល់ហូសុក ពេលនេះវានៅឯណា? » ហ្រ្វេឌឺរីក អត់មិនបាននិងងាកទៅសួរ ពេលនេះម៉ោងប្រាំបីជាងទៅហើយនៅតែមិនឃើញមកទៀត អាហារក៏សឹងតែត្រជាក់អស់ទៅហើយ។
« បងប្រុសឬ? មែនហើយតាំងពីខ្ញុំមកដល់មិនឃើញស្រមោលគាត់សោះ នេះខំខលទៅប្រាប់ហើយហ្នឹងថាមកដល់ម៉ោងប្រាំបី » ជុងហ្គុក បន្ទរឡើងពីក្រោយឳពុកឮៗ។ ចំណែក មីឡា គ្រានតែឮឈ្មោះរបស់គេ ក៏បេះដូងលោតញាប់ឡើងមកភ្លាម ខួរក្បាលក៏អត់មិនបាននិងគិតថាខ្លួនឯងជាមូលហេតុដែលធ្វើអោយ ហូសុក មិនព្រមមកចូលរួមញាំអាហារជុំគ្នា។
« មីឡា នាងដឹងដែរទេថាបងប្រុសគាត់ទៅណា? » ជុងហ្គុក សុខៗក៏ងាកមកសួរនាងក្រមុំដែលឆ្ងោកមុខស្ងាត់ៗមិននិយាយអី
« ខ្ញុំមិនដឹងទេ » អោយដឹងយ៉ាងម៉េចបើនាងខ្លួនឯងក៏គ្មានឱកាសបានជួបមុខគេផងនុះ
« ក្រែងនាងជាស្រីរបស់គាត់មិនចឹងឬ? » ឌាំង* ពាក្យស្រីរបស់គាត់ មួយមាត់នោះដូចជាញញួរដែលដំក្បាលនាងខ្លាំងៗមិនខុស វាធ្វើអោយបេះដូងរបស់នាងឈឺឡើងឆៀបៗ ព្រោះពាក្យសម្តីនោះវាដូចជាពាក្យមើលងាយនាងមិនខុស
« ខ្ញុំមិនមែនជាស្រីរបស់អ្នកណានោះទេ » មីឡា តបទាំងសម្លេងរឹង ដៃដែលដាក់លើភ្លៅក៏ក្តាប់ចូលគ្នាណែន
« ជុងហ្គុក! » ពេលឃើញទឹកមុខរបស់ មីឡា ហើយអ្នកជាប៉ាក៏អត់មិនបាននិងងាកទៅសម្លក់កូនរបស់ខ្លួន ចំណែកឯអ្នកស្រីឡូរីលី ក៏មិនពេញចិត្តដូចគ្នា ក្នុងនាមជាមនុស្សស្រីគាត់ដឹងច្បាស់ណាស់ថាមីឡា មានអារម្មណ៍យ៉ាងណាពេលដែលត្រូវហៅបែបនោះ
« មីឡា កុំស្តាប់សម្តីរបស់គេអី ចាត់ការញាំអាហារតែម្តងទៅ » អ្នកស្រី ឡូរីលី ប្រញាប់ងាកមកប្រាប់អ្នកអង្គុយក្បែរខ្លួន ភ្នែកក៏លួចដៀងសម្លក់ជុងហ្គុក ឯ យ៉ុងហ្គី ក៏អង្គុយមើកស្ងាត់ដោយទឹកមុខងាប់ទាំងមិននិយាយអ្វីមួយមាត់។
« បានហើយញាំតែម្តងទៅ អ្នកណាមិនមកក៏មិនទៅមិនបាច់ចាំទេ » ហ្រ្វេឌ និយាយដោយសម្លេងមាំ ក្នុងចិត្តក៏លួចគុំនិងកូនប្រុសច្បងរបស់ខ្លួន ដែលបាត់ខ្លួនទៅណាមិនដឹង ដល់ថ្នាក់អាហារជុំគ្រួសារក៏មិនមក។
អាហារពេលល្ងាចដែលគួរតែពោរពេញដោយសម្លេចសើចក៏ក្លាយជាស្ងាត់ មានតែសម្លេងស្លាបព្រាទង្គិចចាន។ សម្រាប់មីឡា នាងធ្វើខ្លួនមិនត្រូវនោះទេ អារម្មណ៍ទើសទាល់ក៏ចេះតែមាន ព្រោះបើសិនជាមិនដោយសារតែនាងការញាំអាហារមួយពេលនេះក៏មិនសោះកក្រោះថ្នាក់នេះដែរ គិតបែបនេះហើយនាងចង់តែត្រឡប់ទៅផ្ទះវិញឆាប់ៗមិនចង់នៅទីនេះទៀតនោះទេ មិនដឹងថាពេលនេះម៉ាក់កំពុងធ្វើអីហេតុអីបានជាជាងមួយខែទៅហើយនៅតែមិនទាន់មកយកនាងទៅវិញបែបនេះ។
_____________

រង្វង់ដៃសាតាន [ J-hope FF ] រដូវកាលទី ១ ✔️Where stories live. Discover now