« ត្រៀមខ្លួនសម្រាប់សូប្រាយ៍មួយនេះហើយឬនៅបងប្រុស?! »
« បិទមាត់ទៅ ទឹកមុខឯងពេលនេះធ្វើអោយយើងចង់ធាក់មួយជើងពិតមែន » ហូសុក អត់ជ្រេញមិនបាន ព្រោះវាធ្វើឫកដូចរបស់សូប្រាយ៍នោះគួរអោយរន្ធត់ និងរំភើបខ្លាំងណាស់អញ្ចឹង
« ចាំមើលសូប្រាយ៍សិនទៅចាំមកនិយាយថាចង់ធាក់ខ្ញុំមួយជើងទៀតឬអត់ »
« នៅយូរទៀតទេ អានិយាយអត់ប្រយោជន៍ហ្នឹង? »
« អីយ៉ា ចិត្តត្រជាក់ សិនទៅហើយក៏ជួយសម្រួលអារម្មណ៍ផងក្រែងចូលទៅដល់រន្ធត់ពេលគាំងបាត់ទៅ » ជុងហ្គុក និយាយមែនបន្លំលេង ជាហេតុដែលធ្វើអោយ ហូសុក កាន់តែចង់ធាក់លើសដើម
« និយាយមួយឃ្លាទៀតឯងបានបត់ចង្កេះពិតមែនមិនខាន អាប្អូនប្រុស » ហូសុក គម្រាមតែជុងហ្គុក មិនខ្វល់ស្រាបើទៅហើយ គេចេះដែលខ្លាចបងម្នាក់នេះពីពេលណាលោក
« អូខេៗ ខ្ញុំដាស់តឿនអោយធ្វើចិត្តមុនហើយណា៎ »
« គិតថាយើងនិយាយលេងឬ ជុងហ្គុក?! »
« បាទ សុំទោសលោកបង » អ្នកប្រុសតូច វ៉ូស្សែនីលេក បញ្ចេញសម្លេងគួរអោយជ្រេញ មុននិងបែរខ្នងដើរនាំផ្លូវហូសុក ទៅបន្ទប់ក្រោមដីកន្លែងដែលគេលាក់សូប្រាយ៍របស់គាត់ ហើយប្រាប់ការពិតទៅចុះគាត់មិនទាន់ត្រៀមខ្លួនសម្រាប់សូប្រាយ៍នេះទេ..........ក្រាក*
ជុងហ្គុក រុញទ្វារចូលទៅមុននិងងាកមកមើលបងប្រុសដែលឈរពីក្រោយខ្លួនទាំងស្នាមញញឹមមិនរលុបពីមាត់
« ចូលមក » បើទោះជារាងសង្ស័យនិងកាយវិការរបស់ប្អូន តែហូសុក នៅតែដើរចូលទៅក្នុងបន្ទប់នោះ ហើយសភាពងងឹតមើលអ្វីមិនឃើញរបស់បន្ទប់ធ្វើអោយអ្នកកម្លោះងាកទៅថាអោយជុងហ្គុក ភ្លាម
« ស្អី បន្ទប់ងងឹតនេះឬសូប្រាយ៍របស់ឯង?! »
« អ្នកណាថា... » ចប់សម្តីនោះ គេក៏ឮសម្លេងចុចបើកកុងតាក់បន្លឺឡើងស្របពេលដែល កូនអំពូលតូចមួយដែលព្យួរទម្លាក់មកពី ពិដានភ្លឺបង្ហាញស្រមោលតូចរបស់មីឡា ដែលត្រូវចងជាប់កៅអីអោយបានឃើញ
« មីឡា?! » ហូសុក បញ្ចេញសម្លេងភ្ញាក់ផ្អើលចេញមក។ ហេតុអីក៏នាងនៅទីនេះ? ហើយចងជាប់នៅកៅអីបែបនេះទៀត?
« ជុងហ្គុក នេះជាស្អី?! » គេមិនយល់ថាមានរឿងអ្វីកំពុងតែកើតឡើងទេ
« សូប្រាយ៍របស់បងនោះអី » ហើយសម្តីនោះរឹតតែធ្វើអោយ ហូសុក ចងចិញ្ចើមលើសដើម
« សូប្រាយ៍ក្បាលឯងស្អី » មាត់ថាអោយ ជើងក៏បែរដើរទៅរកមីឡា បំណងថានិងស្រាយចំណងអោយនាងវិញព្រោះគេគិតថាជុងហ្គុក វាប្រហែលឆ្គួតចង់លេងអីប្លែកជាមួយគេហើយ តែថាអ្នកម្ខាងទៀតប្រញាប់ចាប់ដៃបងប្រុសខ្លួនជាប់អោយនៅមួយកន្លែងហាក់ដូចដឹងថាគាត់គិតចង់ធ្វើអី
« ស្អីរបស់ឯងទៀតហើយ? ប្រាប់តាមត្រង់ចុះមិនថាឯងចង់លេងស្អីនោះទេ តែចាប់មីឡា មកចង់ក្នុងបន្ទប់នេះវាមិនកំប្លែងចំពោះបងអីបន្តិចទេ »
« ខ្ញុំមិនបានកំពុងលេង ហើយបងក៏ទៅស្រាយចំណងអោយស្រីម្នាក់នោះមិនបានដែរ » ជុងហ្គុក បញ្ជាក់ដោយសម្លេងប្រាកដប្រជា លើកនេះលើមុខសង្ហារបស់គេគ្មានបន្សល់ស្លាកស្នាមនៃស្នាមញញឹមមុននោះទៀតទេ
« ហេតុអី? បងមិនយល់ថាឯងចង់ធ្វើអីពិតមែន ហើយបើគិតថាការចាប់មីឡា ចងបែបនេះជាការជួយសងសឹកអោយបងនោះប្រាប់ចុះថាឯងគិតខុសហើយ » ព្រោះគេដឹងថាជុងហ្គុក ជាប្រភេទមនុស្សបែបណា ហើយវាអាចទៅរួចដែលវាចាប់មីឡា មកចងបែបនេះព្រោះតែនាងធ្វើអោយគេបែកក្បាលកាលពីយប់មិញ
« នោះក៏មួយចំណែក តែមូលហេតុពិតប្រាកដមកពីអានេះទៅវិញទេ » និយាយចប់ ជុងហ្គុក ក៏ហុច USB flash drive ដែលខ្លួនដកចេញពីហោប៉ៅខោទៅអោយ ហូសុក ដែលពេលនេះមានទឹកមុខលីលើមិនយល់សាច់ការអ្វី
« នេះជាស្អី? »
« សួរមិត្តស្រីរបស់បងខ្លួនឯងទៅ »
« មីឡាឬ? » ហូសុក យកវាពីក្នុងដៃជុងហ្គុក ហើយក៏បន្តងាកទៅមើកមុខមីឡា តែនាងបែរជាគេចវេសដោយការងាកទៅរកជញ្ជាំងមិនហ៊ានប្រឈមមុខនិងគេ
« មិននិយាយអ្វីខ្លះទេឬ មីឡា អ្នកនាងស្ងាត់បានល្អដល់ហើយ » សម្តីឌឺដងរបស់ជុងហ្គុក ធ្វើអោយនាងខាំមាត់ជាប់ តែក៏ជ្រើសរើសភាពស្ងៀមស្ងាត់ដដែល
« មានរឿងអីអោយប្រាកដ?! » គេវិលវល់អស់ហើយ
« ខ្ញុំចាប់បានស្រីម្នាក់នេះរៀបបង្វេចចេញពីផ្ទះជាមួយឯកសាររបស់បង » ស្តាប់សម្តីរបស់ជុងហ្គុក ទឹកមុខរបស់ហូសុក កាន់តែអាក្រក់មើល។ គេស្តាប់ច្រឡំឬអត់?
« មីឡា រៀបបង្វេចចង់ចេញពីភូមិគ្រឹះ? មីឡា អ្វីដែលជុងហ្គុក និយាយជាការពិតឬ? » គេនៅតែមិនអស់ចិត្ត ទើបងាកទៅសួរបញ្ជាក់ តែដូចដើមនាងមិនសូម្បីតែងាកមកមើលមុខគេ
« ហើយ- »គ្រឺងៗ** សម្លេងទូរស័ព្ទស្រាប់តែបន្លឺឡើងកាត់សម្តីរបស់ ហូសុក។ គ្រប់គ្នានៅក្នុងបន្ទប់ងាកទៅរកប្រភពតែមួយ ហើយប្រភពសម្លេងនោះក៏គ្មានចេញពីណាក្រៅពីកាបូបដៃដែលទុកចោលលើតុរបស់មីឡា ដែរ។ ហូសុក សង្កេតបានថា សម្លេងទូរស័ព្ទធ្វើអោយទឹកមុខរបស់មីឡា ប្រែប្រួល បែបនេះហើយទើបគេដើរទៅយកវាមកកាន់ដោយគ្មានភាពស្ទាក់ស្ទើរ
« ប៉ា?! » ហូសុក អានឈ្មោះនៅលើអេក្រង់ទូរស័ព្ទមុននិងងាកមកសម្លឹងមុខមីឡា ចំណែកឯមីឡា បន្ទាប់ពីដឹងថាអ្នកណាជាអ្នកខលមកទឹកមុខក៏ស្រាប់តែស្លេកមួយរំពេច
« ហូសុក អោយទូរស័ព្ទមកខ្ញុំ » នាងអោយគេលើកទូរស័ព្វមិនបានទេ ព្រោះមិនចឹងគ្រប់យ៉ាងប្រាកដជាចប់
« ហូសុក!! » ពេលឃើញគេឈរមិនកម្រើក នាងក៏ស្រែកហៅម្តងទៀត
« ហេតុអីចាំបាច់ជ្រួលច្របល់? » ឫកពារភ័យខ្លាចរបស់នាងរឹតតែធ្វើអោយការសង្ស័យរបស់គេកើតឡើងហើយ
« ព្រោះនោះជាទូរស័ព្ទរបស់ខ្ញុំ ហើយវាក៏កំពុងតែរោទ៍! »
« បើចឹងចាំលើកអោយទៅចុះ »និយាយចប់ដៃមាំក៏អូសចុចទទួល មុននិងយកមកផ្អិបត្រចៀក ក្រោមទឹកមុខតក់ស្លុតរបស់អ្នកមើល។[ មីឡា ឯងនៅឯណា ប៉ាចាំតាំងពីយប់រហូតមកដល់ពេលនេះនៅមិនទាន់ចេញមកទៀតឬ? ចុះឯកសារដែលប៉ាអោយឯងលួចយកមកពេលនេះយ៉ាងម៉េចហើយ យកបានមកហើយឬនៅ? ] សម្លេងរបស់ នូអារ៍ដែលបន្លឺមកតៗគ្នាមិនឈប់ពីផ្នែកម្ខាងទៀតនៃទូរស័ព្ទធ្វើអោយ ហូសុក ក្រឡេកខ្វាប់ទៅរកមីឡា ដែលពេលនេះមានទឹកមុខកាន់តែស្លេកទៅៗ
[ អាឡូ?! ឮប៉ានិយាយឬអត់? មីឡា? ]
ទឺត! ទឺត!
មិនរងចាំយូរហូសុក ក៏ចុចផ្តាច់ទូរស័ព្ទចោល ផ្ទៃមុខមាំក៏អោនចុះសម្លឹងទៅក្រោមហាក់ដូចជាព្យាយាមទប់អារម្មណ៍ខ្មៅងងឹតរបស់ខ្លួនដែលពេលនេះកំពុងតែកញ្ជ្រោលចង់ផ្ទុះចេញមកក្រៅ
« ហឹស.. » សម្លេងសើចដើម.ក ដែលបបួរអោយអ្នកស្តាប់ព្រឺរោម បូករួមទាំងកាយវិការឈរគ្រវីទូរស័ព្ទរបស់នាងនៅដៃម្ខាងនោះកាន់តែធ្វើអោយមីឡា បុកពោះខ្លាំងតែម្តង នាងមិនដែលទទួលដឹងដល់ចំហាយគ្រោះថ្នាក់ពីគេដូចដែលទទួលបាននៅពេលនេះទេ
« ហ-ហូសុក គឺ... »
YOU ARE READING
រង្វង់ដៃសាតាន [ J-hope FF ] រដូវកាលទី ១ ✔️
Fanfictionនាងគ្រាន់តែចង់ដឹងប៉ុណ្ណោះថាប៉ារបស់ខ្លួនកំពុងតែលាក់បាំងអ្វីនៅពីក្រោយខ្នង តែអ្នកណាទៅដឹងថាភាពចេះចង់ដឹងខុសរឿងរបស់នាងធ្វើអោយនាងបានទៅដឹងឮរឿងដែលខ្លួនមិនគួរដឹង ហើយរឿងដែលមិនគួរដឹងនោះគ្មានអ្វីក្រៅពីអាថ៌កំបាំងខ្មៅងងឹតរបស់ ហូសុក វ៉ូស្សែនីលេក មនុស្សប្រុសកំពូលសង្...