Part 18

1.8K 58 1
                                    

    បន្ទប់ពណ៍ខ្មៅដែលមានតែអំពូលមួយ តុមួយ និងកៅអីពីរ កំពុងធ្លាក់ក្នុងសភាពស្ងៀមស្ងាត់ ម្នាក់ៗមិនហ៊ានសូម្បីតែហើបមាត់និយាយអ្វី។ មីឡា អង្គុយឆ្ងូកមុខ ដៃក៏កេះក្រចកខ្លួនឯងទាំងក្នុងចិត្តកំពុងញាប់ញ័រ
    « អ្នកនាងមីឡា ត្រៀមខ្លួនរួចឬនៅ? » ស៊ូប៊ីន អ្នកដែលមានតួនាទីសួរចម្លើយនាង សួរដោយសម្លេងថ្នមៗ មុននិងរុញកែវទឹកដែលនៅលើតុទៅរកនាង
    « បើអ្នកនាងខ្លាច អាចផឹកទឹកសិនក៏បាន ខ្ញុំអាចទុកពេលអោយអ្នកនាងបាន ប្រាំនាទីទៀត »
    « មិនអី ខ្ញុំមិនបានខ្លាចប៉ុន្មានទេ » នាង តបឯមាត់ក៏ប្រឹងញញឹមមិនសមចេញមក
     « បើចឹងយើងអាចចាប់ផ្តើមបានហើយមែនទេ? »
     « ចា៎ »
     « មុននិងចូលដល់សំណួរដែរត្រូវសួរ ខ្ញុំសុំអោយអ្នកនាងឆ្លើយគ្រប់យ៉ាងទៅតាមការពិត និងមិនមានការភូតភរកុហក់ នោះទេ អ្នកនាងយល់មែនទេ? » អ្នកកម្លោះសួរបញ្ជាក់ដោយសម្លេងមួយៗ និងស្រទន់ គេត្រូវការអោយនាងទុកចិត្ត និងនិយាយគ្រប់យ៉ាងដែលនាងដឹងប្រាប់ប៉ូលីស
      « ចា៎ » មីឡា មានអារម្មណ៍ថាខ្លួនឯងមិនខុសពីក្មេងអាយុ ២ឆ្នាំដែលចេះតែនិយាយចា៎ ចា៎ តែមួយមាត់មិនខុស
      « អូខេ.....អ្នកនាងអាចប្រាប់បានទេថាយប់ថ្ងៃកើតហេតុអ្នកនាងនៅទីណា? ជាមួយអ្នកណា? » ស៊ូប៊ីន សួរដៃក៏ត្រៀមស្រាច់និងកត់ចម្លើយរបស់នាង
      « យប់នោះខ្ញុំទៅកំពុងផែរ....ម...ម្នាក់ឯង » នាងព្យាយាមហាមសម្លេងខ្លួនឯងមិនអោយញ័រតែវាក៏នៅតែញ័រ
      « អ្នកនាង មីឡា តើមុនចូលមកក្នុងនេះមានអ្នកណាគម្រាមកំហែងអ្នកនាងដែរទេ? » គេត្រូវតែបញ្ជាក់ជាមុន ព្រោះសភាពរបស់ មីឡា នៅពេលនេះដូចកំពុងខ្លាចណាស់អញ្ចឹង
      « គ្មានទេ....ខ្ញុំគ្រាន់តែភ័យតិចតួចប៉ុណ្ណោះព្រោះនេះជាលើកទីមួយ » នាងព្យាយាមញញឹម ប្រាប់ហើយក៏សង្ឃឹមថាគេនិងឈប់សួរដេញដោយទៀត
     « បើសិនជាមានអ្នកគម្រាមកំហែងអ្នកនាងអោយធ្វើតាម ឬនិយាយអ្វី អ្នកនាងអាចប្រាប់ពួកយើងបាន ក្នុងនាងជាប៉ូលីសពួកយើងនិងការពារសុវត្ថិភារបស់អ្នកនាង មិនអោយមានគ្រោះថ្នាក់នោះទេ »
     « អរគុណ តែគ្មានអ្នកគម្រាមខ្ញុំពិតមែន លោកអាចសប្បាយចិត្តបាន »
      « បើអ្នកនាងនិយាយបែបនេះហើយ ខ្ញុំនិងបន្តសំណួររបស់យើងទៅចុះ » ស៊ូប៊ីន និយាយជាមួយស្នាមញញឹមជាប់មាត់មិនរលុប
      « ចា៎ »
      « អ្នកនាងប្រាប់ថាអ្នកនាងទៅទីនោះម្នាក់ឯងមែនទេ? »
     « ចា៎ »
     « អាចប្រាប់បានទេថា អ្នកនាងទៅធ្វើអីនៅទីនោះ? »
     « ខ្ញុំទៅជួបនិងមិត្តប្រុស.....របស់ខ្ញុំ » ចុងសម្លេងនានិយាយរាងបង្អូសបន្តិច ធ្វើអោយ ស៊ូប៊ីន អត់មិនបានត្រូវជ្រឹមភ្នែកសម្លឹង
    « អ្នកនាងនិយាយថាអ្នកនាងទៅជួបនិងមិត្តប្រុសរបស់ខ្លួន? »
     « ចា៎ »
     « មានមូលហេតុអីដែរទេបានជាអ្នកនាងនិងមិត្តប្រុសណាត់គ្នាទៅជួបនៅទីនោះទាំងម៉ោងបីយប់? »
     « ពួកយើងមានគម្រោងទៅមើលថ្ងៃរះជាមួយគ្នា....ហើយចៃដន្យមិត្តប្រុសរបស់ខ្ញុំប្រាប់ថាគាត់ត្រូវទៅមើលការខុសត្រូវការដឹងអីវ៉ាន់នៅកំពុងផែរ ដូច្នេះហើយទើបយើងសម្រេចចិត្តទៅជួបគ្នានៅទីនោះតែម្តង » បើទោះជាទឹកមុខនាងស្លេកស្លាំងតែ ទឹកដមសម្លេងរបស់នាងពោរពេញដោយភាពប្រាកដប្រជា និងម៉ឺងម៉ាត់ ធ្វើអោយអ្នកដែលស្តាប់អាចគិតថាអ្វីដែលនាងនិយាយជាការពិត
     « មិត្តប្រុសអ្នកនាងមើលការដឹកជញ្ជូនអ្វីដែរ? » គេនៅតែសួរបញ្ជាក់ មិនអោយចំណុចសំខាន់ណាមួយរបូតពីដៃនោះទេ
    « គាត់មានក្រុមហ៊ុនផលិតយន្តហោះ ហើយទំនិញដែលគាត់ទៅមើលនោះជានំនិញគ្រឿងចក្រដែលគេផ្ញើរមក » នាងនិយាយធ្វើដូចខ្លួនឯងដឹងច្បាស់ណាស់អញ្ចឹង
     « អាចប្រាប់បានទេថាមិត្តប្រុសអ្នកនាងជាអ្នកណា ហើយក្រុមហ៊ុនរបស់គាត់ឈ្មោះអ្វី »
     « ហូសុក វ៉ូស្សែនីលេក...ម្ចាស់ក្រុមហ៊ុនអាកាសចរណ៍ វី.ខ័រ អ៊ែរឡាញ » ឈ្មោះដែលរបូតពីមាត់របស់នាងធ្វើអោយម្ចាស់របស់វាអត់មិនបាននិងលួចញញឹម អារម្មណ៍តានតឹងមុននោះក៏ចាប់ផ្តើមធូរស្រាលមកវិញ
     « អូខេ....ពេលនេះអ្នកនាងអាចរៀបរាប់ហេតុការណ៍ដែលកើយឡើងនៅយប់នោះអោយខ្ញុំបានទេ? សុំយកបែបលម្អិតបំផុត » នេះជាសំណួរសំខាន់បំផុត ព្រោះបើនាងនិយាយសាច់រឿងដែលខុសពីអ្វីដែលហូសុក និយាយសូម្បីតែបន្តិចគ្រប់យ៉ាងក៏នឹងរលាយ
      « យប់នោះពួកយើងមានគម្រោងថានិងទៅអង្គុយមើលព្រះអាទិត្យរះនៅចង្កេះភ្នំ តែដោយសារ ហូសុក ត្រូវមានធុរៈនៅកំពុងផែរ យើងក៏សម្រួលគ្នាថានិងទៅជួបគ្នានៅទីនោះតែម្តង......ពេលដែលខ្ញុំកំពុងឈរនិយាយគ្នាជាមួយ ហូសុក សុខៗសម្លេងកាំភ្លើងក៏ឮឡើងចេញពីទីងងឹត ខ្ញុំអត់មានឃើញស្រមោលមនុស្សទេ ឮតែសម្លេងបាញ់មិនឈប់... ចាំថា ហូសុក ទាញខ្ញុំអោយទៅពួនក្បែរឡានរបស់គាត់ មុននិងខលទៅសួរ អ៊ីឌែន ដែលជាមនុស្សជំនិតថាមានរឿងអីកើតឡើង តែគ្រប់គ្នានៅហ្នុងសុទ្ធតែអត់ដឹង វាកើតឡើងភ្លាមៗពេកធ្វើអោយម្នាក់ៗធ្វើអីអត់ទាន់ ចឹងហើយ គាត់ក៏សម្រេចចិត្តបញ្ឈប់ការបញ្ជូនទំនិញសិនព្រោះប្រាកដណាស់សុវត្ថិភាពត្រូវតែមកមុន..... ពួកយើងឡើងឡានរបស់ហូសុក ហើយបើកចេញទៅ » នាងនិយាយរៀបរាប់វែងអន្លាយ ឫកពារក៏គ្មានពិរុធ្ធសូម្បីតែបន្តិច
     « ហើយមានរឿងអ្វីកើតឡើងទៀតដែរទេ? » ស៊ូប៊ីន សួរ
     « តំបូងគ្មានទេ តែពេលដែលពួកយើងជិះផុតកំពង់ផែរបន្តិច ក៏មានម៉ូតូបើកដេញមកពីក្រោយ...... ខ្ញុំមិនប្រាកដទេថាប៉ុន្មាន តែបើតាមស្មានប្រហែតជា3ទៅ4 គ្រឿង ឬអាចដល់ប្រាំ »
    « អ្នកនាងមានបានឃើញមុខរបស់ពួកវាដែរទេ? »
    « ពេលនោះភ័យពេក មិនបានសង្កេតទេ.... ពួកនោះវាមិនត្រឹមតែជិះតាមទេ ហើយក៏ដេញបាញ់ផងដែរ » ត្រង់ចំណុចនេះអ្វីដែលនាងនិយាយវាកើតឡើងពិតមែន
    « បន្ទាប់មកមានរឿងអ្វីកើតឡើងទៀតដែរទេ? »
    « មាន.... ម្នាក់ក្នុងចំណោមនោះប្រហែលជាបាញ់មកត្រូវកង់ឡាន ព្រោះនៅសុខៗកង់ឡានក៏ផ្ទុះ ហើយឡានក៏រេទប់លែងជាប់ធ្លាក់ចុះតាមចង្កេះភ្នំចូលទឹក សំណាងហើយដែលពួកយើងមានរបួសមិនសូវធ្ងន់ហើយអាចហែលចេញមកបាន »
    « អ្នកនាងថាឡានក្រឡាប់ចុះតាមចង្កេះភ្នំមែនទេ? »
    « ចា៎ »
    « បើចឹងនៅលើខ្លួនអ្នកនាងប្រាកដជាមានរបួស......បែបនេះអនុញ្ញាតអោយខាងយើងសុំឆែកមើលរបួសរបស់អ្នកនាងផង » សម្តី សូប៊ីន ធ្វើអោយមីឡា បើកភ្នែកធំៗ ដៃក៏លើកមកអោបទ្រូងខ្លួនឯងជាប់ ប្រុសម្នាក់នេះមិនគិតអោយនាងដោះខោអាវនៅទីនេះ ចំពោះមុខគេ និងអ្នកដែលកំពុងឈរមើលនៅបនន្ទប់ជាប់នេះទេមែនទេ?
    មិនត្រឹមតែ មីឡា ទេដែរភ្ញាក់ផ្អើលព្រោះពេលនេះអ្នកដែលកំពុងអង្គុយមើលសកម្មភាពនាងតាមរយៈលេបថប ក៏ចាប់ផ្តើមចេញផ្សែងតាមត្រចៀកដែរ
    « នេះប្រុងអោយមនុស្សស្រីរបស់យើងស្រាតអោយពួកនោះមើលមែនទេ? » ហូសុក ងាកទៅសួរ ប្រេដន ដោយសម្លេងគួរអោយខ្លាច។ ទឹកមុខដែលសឹងតែសម្លាប់មនុស្សបានរបស់គេ ធ្វើអោយប្រេដនត្រូវលួចលេបទឹកមាត់ស្ងាត់ៗ
    « តែដើម្បីបញ្ជាក់ថាគ្រោះថ្នាក់នោះពិត- »
    « មិនបាន មនុស្សស្រីរបស់យើង យើងហួងហែង ជាពិសេសជាមួយមនុស្សប្រុស គ្មានអាចង្រៃណាមានសិទ្ធមកមើលរបស់ដែលជាកម្មសិទ្ធរបស់យើងនោះទេ » ហូសុក និយាយឡើងកាត់សម្តីគេដោយសម្លេងគំហក គេក៏មិនយល់ខ្លួនឯងដែរហេតុអីត្រូវខ្វល់ថានាងទៅស្រាតនៅចំពោះមុខអ្នកណាខ្លះនោះតែ.......ឆ្គួតមែនអាមួយយប់ដែលគេដេកជាមួយនាង នោះជាល្មមក្លាយជាលេសដែលធ្វើអោយគេក្លាយជាឆ្កែកាងឆ្អឹងបាត់ទៅហើយ
     « កុំទាន់អាល ម៉ួម៉ៅ អ្នកដែលទៅពិនិត្យរាងកាយរបស់ មនុស្សស្រីរបស់លោក មិនមែនជាមនុស្សប្រុសទេ តែជាមនុស្សស្រីដូចគ្នាទៅវិញទេ » ប្រេដន ប្រញាប់ងើមឈរសម្រួល មនុស្សកម្រោលចូលដែលនៅចំពោះមុខ ពេលឃើញគេប្រុងងើបចេញពីតុទៅរកទ្វារ
     « ពួកយើងគោរពសិទ្ធរបស់មនុស្សស្រី មិនចេះតែប្រើអំណាចជាប៉ូលីសផ្តេសផ្តាស់នោះទេ » នេះ ហូសុក គិតថាពួកប៉ូលីសធ្វើអីមិនចេះគិតឬយ៉ាងម៉េច ចេះស្លន់ស្លោទៅកើត
     « អោយតែប្រាកដថាគ្មានអាចង្រៃណាហ៊ានទៅលួចមើល មិនចឹងទេយើងនឹងឆ្កឹះភ្នែកវាអោយឆ្កែស៊ីមិនខាន »
     « បើលោកភ្លេច ក៏ជួយជ្រាបម្តងទៀតទៅចុះថាលោកកំពុងនៅកន្លែងណា ដូច្នេះហើយមេត្តាមើលសម្តីដែលចេញពីមាត់ផង » ប្រេដន និយាយដាស់តឿន នេះគេហ៊ានសូម្បីតែគម្រាមប៉ូលីសនៅក្នុងប៉ុស្ត៍ប៉ូលីស ទម្រាំតែនៅខាងក្រៅទៀតមិនបាច់គិតក៏ដឹងថាវាយ៉ាងណា។ ពេលនេះគេចាប់ផ្តើមមិនប្រាកដចិត្តហើយថាពាក្យចចាមរាមដែលលិចទៅជាការពិត ព្រោះបើមើលតាមចរិក កាយវិការ និងសម្តីរបស់ ហូសុក អាពាក្យចចាមរាមនោះវាការពិតជាងពីការពិតទៅទៀត។
     « មិនខ្វល់ » ហូសុក មិនខ្វល់អីបន្តិច គេដាក់ខ្លួនអង្គុយលើកៅអីវិញ ភ្នែកក៏ប្រឹងសម្លឹងលេបថប សឹងតែធ្លុះ។

     មីឡា សម្លឹងមើលមនុស្សស្រីក្នុងឈុតធ្វើរការបួននាក់ដែលកំពុងដើរអបសងខាងខ្លួនទាំងអារម្មណ៍ធូរទ្រូង មុននេះភ័យសឹងស្លាប់ ស្មានថាត្រូវគេចាប់សម្រាតក្នុងបន្ទប់នោះទៅហើយ។ ពួកគេនាំនាងមកដល់ក្នុងបន្ទប់តូចល្មម ហើយក្នុងបន្ទប់នេះគ្មាន គ្រឿងសង្ហារឹមអ្វីទាំងអស់ ជាបន្ទប់លាតពណ៍ខ្មៅគ្មានបង្អួច មានតែអំពូលតូចមួយប៉ុណ្ណោះ
     « មិនបាច់ភ័យទេ ក្នុងនេះគ្មានកាំមេរ៉ាសុវត្ថិភាព ឬរបស់ដែលអាចអោយអ្នកខាងក្រៅមើលឃើញទេ » ម្នាក់ក្នុងចំណោមនោះនិយាយពេលឃើញថា មីឡា ប្រឹងសម្លឹងមើលជុំវិញខ្លួនមិនដាក់ភ្នែក
     « អ្នកនាងអាចដោះខោអាវបាន មិនបាច់ខ្មាស់នោះទេ »
     « ដោះទាំងអស់ឬ? » នាងសួរបញ្ជាក់
     « ទុក បានអាវក្នុងនិងខោក្នុង » មីឡា ដកដង្ហើមធូរទ្រូងម្តងទៀត សំណាងហើយដែលមិនអោយស្រាតននលគក។
     ប្រូស* មីឡា ចាប់ផ្តើមស្រាតខោអាវរបស់ខ្លួនម្តងមួយរហូតអស់សល់តែឈុតក្នុងដោយមិនបានចាប់អារម្មណ៍អ្វី ព្រោះពេលនេះនាងគ្រាន់តែចង់អោយគ្រប់យ៉ាងចប់ទៅអោយលឿនៗប៉ុណ្ណោះ។
    « អ្នកទាំងអស់គ្នាកើតអីឬ? » មីឡា សួរចម្លែកចិត្តពេលឃើញមុខរបស់គ្រប់គ្នាទៅជាក្រហម ទាំងដែរមុននោះគ្មានអីផង។ មីឡា សម្លឹងមើលមុខគ្រប់គ្នាទាំងចម្លែកចិត្ត មុននិងអោនមុខមើលរាងកាយរបស់ខ្លួនព្រោះគិតថាវាប្រហែលជាមានអ្វីចម្លែកហើយបានជាធ្វើអោយគ្រប់គ្នាមានឫកពារបែបនេះ។ ហើយអ្វីដែលនាងគិតក៏ក្លាយជាការពិត ពិតមែន.....រាងកាយនាងមិនចម្លែកទេ តែស្នាមស្នេហ៍ដែល ហូសុក បន្សល់ពេញស្បែករបស់នាងទៅវិញទេដែលធ្វើអោយគ្រប់គ្នាទៅជាបែបនេះ។
     មីឡា មុខក្រហមឡើងមួយរំពេច អារម្មណ៍ខ្មាស់អៀនក៏កញ្ជ្រោលឡើងពេញទ្រូង ខ្លួននាងពេលនេះដូចទើបតែមកពីធ្វើសង្គ្រាមមិនខុស ស្នាមក្រហមជាំមានតាំងពីគល់ទ្រូង មកដល់ពោះ មិនលើកលែងសូម្បីតែគល់ភ្លៅ ចំណែកឯចង្កេះក៏មានស្នាមជាំខៀវពេញទាំងអស់។ ពេលនេះគ្រប់គ្នាប្រាកដជាគិតថានាងទៅដេកជាមួយ ដំរី ឬសត្វព្រៃណាមិនខាន បើខ្លួនសុទ្ធតែស្នាមជាំបែបនេះ។

រង្វង់ដៃសាតាន [ J-hope FF ] រដូវកាលទី ១ ✔️Where stories live. Discover now