Part 41

1.3K 48 0
                                    

ហូសុក សម្លឹងមើលឡានដែលចាប់ផ្តើមបើកកាន់តែឆ្ងាយចេញពីក្នុងក្រុងទាំងអារម្មណ៍ច្របូកច្របល់ ដៃមាំក៏កាន់កាំភ្លើងក្នុងដៃណែនមិនលែង
   « យូរទៀតទេទើបដល់? » គេចាប់ផ្តើមអស់ភាពអត់ធ្មត់ហើយ ពេលនេះកន្លងទៅច្រើននាទីហើយតែបែរជាមិនឃើញមានស្អីអស់ នៅលើដងផ្លូវស្ងាតមួយនេះមានតែឡានពួកគេប៉ុណ្ណោះដែរកំពុងបើកកាត់
    « គឺថា- »
ផាំង* មនុស្សជំនិតរបស់យ៉ុងហ្គី និយាយមិនទាន់ចប់កម្លាំងបុកទង្គិចខ្លាំងៗពីផ្នែកខាងឆ្វេងរបស់ឡានក៏បន្លឺឡើងភា្លមស្របពេលដែលឡានមួយទៀតដែលមិនដឹងមកពីណាបើកចេញពីផ្លូវមកបុកពួកគេមួយទំហឹង ធ្វើអោយឡានរបស់ពួកគេប៉ើងទៅម្ខាងទៀតនៃផ្លូវ សំណាងខ្លាំងណាស់ដែលមិនក្រឡាប់
   « ឆ្គួតមែន! » ទាំងយ៉ុងហ្គី នឹងហូសុក ស្បត់ចេញមកឮៗពេលកម្លាំងទង្គិចធ្វើអោយកញ្ចក់របស់ឡានបែកខ្ចាត់ខ្ចាយពេញហ្នឹង ចំណែកផ្នែកដែលត្រូវបុកក៏កំពិតចូលគ្នាខូចសភាពដើមរបស់ឡានអស់
    « បើកអោយទាន់ពួកវាទៅ! » យ៉ុងហ្គីគំហកដោយសម្លេងជើងធ្មេញ គេស្អប់បំផុតអ្នកដែលផ្ចាញ់ផ្ចាល់គេ
    « បាទ ទាន »

ឡានខ្មៅពីគ្រឿងបើកជែងគ្នាលើផ្លូវដោយល្បឿនលឿន មិនខ្វល់ពីរឿងសុវត្ថិភាពអីបន្តិច
« ឡាននោះជាឡានដែលយើងកំពុងតាមមិនមែនឬ? » នៅសុខៗកូនចៅ យ៉ុងហ្គី ម្នាក់ក៏និយាយឡើងធ្វើអោយ ហូសុក ជ្រួលច្របល់ងើបគូទពីកៅអីអើតទៅក្បែរអ្នកបើកភ្លែត
« មានន័យថាម៉េច? »
« ចំណុចក្រហមនេះជាឡានដែលចាប់អ្នកនាងមីឡា ហើយពេលនេះវាកំពុងតែលោតនៅពីមុខយើង » កម្លោះសាតានងើយមុខទៅសម្លឹងឡានដែលកំពុងបើកដូចព្យុះនៅចំពោះមុខខ្លួនជាមួយស្នាមញញឹមគួរអោយខ្លាច មុននិងត្រឡប់មកអង្គុយក្បែរយ៉ុងហ្គីវិញ ដៃក៏ចាប់ផ្តើមដោះបង់កាំភ្លើងមើលគ្រាប់ ហើយពេលឃើញថាវានៅសល់ប្រាំគ្រាប់ទៀត បបូរមាត់ក្រាស់ក៏លេចជាស្នាមញញឹមចេញមក
« បើកទៅស្ទាក់នៅពីមុខឡានរបស់វាទៅ »
« បាទទាន »

___________

« អាចង្រៃយើងប្រាប់មិនមែនឬថាកុំអោយបើកទៅអោយវាឃើញ » មិនខុសពីឡានមួយទៀត ឡានដែលបើកទៅបុកគេក៏ក្បាំងខាងមុខមានសភាពខ្ទេចមិនអន់ដែរ ជាពិសេសពេលនេះអ្នកនៅក្នុងឡានក៏កំពុងតែឈ្លោះគ្នាបែកផ្សែង
« បើកភ្នែកមើលទៅពេលនេះពួកវាកំពុងតែបើកតាមយើងហើយ បើវាចាប់បានប្រាកដជាងាប់ទាំងអស់គ្នាមិនខាន » អាត្រងោលមាឌធំមានសាក់ពេញខ្លួននៅតែបន្តគំហកដាក់មិត្តមិនដាច់ ព្រោះទង្វើរមិនចេះគិតរបស់វាកំពុងតែធ្វើអោយគ្រប់គ្នានៅក្នុងឡាននេះមានបញ្ហាហើយ
« អាណាទៅដឹង បើដឹងថាបុកហើយពួកនោះមិនក្រឡាប់ងាប់យើងក៏មិនធ្វើដែរវ៉ើយ » អ្នកដែលត្រូវគេថាអោយក៏ស្រែកតបទៅវិញ គេមានបំណងបុកអោយឡាននោះក្រឡាប់តែវាបែរជាមិនក្រឡាប់ទៅវិញហើយថែមទាំងនៅអាចជិះតាមមកទៀត ពិតជាឆ្គួតមែន
« កុំនិយាយច្រើនបើកអោយលឿនទៅវាជិតមកដល់ហើយ »
« ក៏កំពុងតែធ្វើហើយតើ បើកភ្នែកមើលដែរទេនេ៎ះ »
« ឈប់ត.មាត់ខ្លះទៅមើល អាចង្រៃនេះ »

រង្វង់ដៃសាតាន [ J-hope FF ] រដូវកាលទី ១ ✔️Where stories live. Discover now