Part 32

1.5K 61 0
                                    


    ពេលមកដល់ក្លឹបល្បីបំផុតនៅក្នុងក្រុង ម្នាក់ៗក៏ផឹកយកងាប់យករស់ធ្វើដូចមិនដែលផឹកពីមុនមក ជាពិសេសជុងហ្គុក តែម្តងមិនផឹកតែមាត់ទេដៃក៏លូកស្ទៀបអង្អែលស្រីស្អាតដែលអង្គុយលើភ្លៅរបស់ខ្លួនដោយគ្មានចេះខ្មាស់ភ្នែក ហូសុក និង យ៉ុងហ្គី អីបន្តិច។
    « មកស្វីសលើកនេះមកធ្វើអី? » ហូសុក លើកកែវស្រានៅក្នុងដៃអកមួយអស់ ហើយក៏សួរ យ៉ុងហ្គីដែលកំពុងអង្គុយផឹងនៅទល់មុខខ្លួន
    « មានកិច្ចការអោយមកមើលបន្តិច » កម្លោះម៉ាហ្វៀអាមេរិច តបទាំងសម្លេងមាំ
    « នៅអាមេរិចមានរឿងអីមែនទេ? » គេនិង យ៉ុងហ្គី ស្គាល់គ្នាតាំងពីជំនាន់វិទ្យាល័យ វាមិនចម្លែកទេដែលគេមើលធ្លុះថាមិត្តកំពុងតែគិតរឿងអ្វី
     « ពួកអា ម៉ាទីនេស៍ មកបង្ករបញ្ហានៅក្នុងកាស៊ីណូកាលពី មួយសប្តាហ៍មុន ហើយចាប់ពីថ្ងៃនោះមកវាក៏បាត់ស្រសោលឈឹងបន្ទាប់ពីផ្ញើរសំបុត្រមកគម្រាមអោយចុះចេញពីតំណែងជា ដន » យ៉ុងហ្គី និយាយទាំងកែវភ្នែករឹងកំព្រឺសនិងពោរពេញដោយកំហឹង។ ម៉ាទីនេស៍ ជាត្រកូលម៉ាហ្វៀធំមួយរបស់អាមេរិច តែពួកវាធំមិនដល់ អាលប៊ឺណាអេរ៍ ទេព្រោះបន្ទាប់ពីសង្គ្រាមបង្ហូរឈាមកាលពី២០ ឆ្នាំមុន អាល់ប៊ឺណាអេរ៍ ក្លាយជាស្តេចម៉ាហ្វៀដ៏ធំនៅក្នុងអាមេរិច ហើយ យ៉ុងហ្គី គឺជាទាយាទដែលឡើងស្នងតំណែងជា ដន របស់ក្រុមម៉ាហ្វៀដែលមានសមាជិក មិនតិចជាងបីម៉ឺននាក់នោះទេ ហើយការគ្រប់គ្រងសង្គមងងឹតទាំងមូលមិនមែនជារឿងលេងសើច ជុំវិញខ្លួនគេមានតែពាក្យថាគ្រោះថ្នាក់ប៉ុណ្ណោះ។ គេអាចឈរជើងជា ដន បានមកដល់សព្វថ្ងៃនេះក៏ព្រោះតែភាពសាហាវឃោឃៅគ្មានមនោសញ្ចេតនារបស់គេនោះឯងដែលធ្វើអោយគេមិនខុសពីបិសាច។
     « ហើយគិតយ៉ាងម៉េច? »
     « មានគិតយ៉ាងម៉េចរបស់ដែលនៅទើសមុខក៏ត្រូវតែកំចាត់ចោលហ្នឹងហើយ » និយាយបែបងាយៗ ដៃក៏លើកស្រាមកផឹកអោយរំភើយធ្វើដូចវាមិនមែនជារឿងធំដុំអញ្ចឹង
      « កំចាត់ចោល? គិតថាបងប្រុសឯងយល់ព្រមឬ? » បងថ្លៃរបស់ យ៉ុងហ្គីជាមនុស្សរបស់ ម៉ាទីនេស៍ ហើយបងប្រុសរបស់យ៉ុងហ្គីក៏ស្រឡាញ់ប្រពន្ធខ្លួនឯងខ្លាំងដែរ បែបនេះវាច្បាស់ណាស់ថាគាត់ប្រាកដជាមិនព្រមអោយយ៉ុងហ្គីធ្វើអីគ្រួសារក្មេករបស់គាត់ទេ
      « វាធ្វើស្អីបានទៅ ម៉ាងៃៗងប់ងល់និងប្រពន្ធងើបក្បាលមិនរួច គ្មានបានការកាំភ្លើងមិនទាំងចេះប្រើស្រួលបួលផង គិតថាយើងបណ្តោយអោយមនុស្សអត់បានការបែបនោះមករារាំងផ្លូវឬ? »
     « មិនស្រាប់ទៅហើយ » ហូសុក ញាក់ស្មានិយាយ យ៉ុងហ្គី អាចមើលទៅស្ងៀមស្ងាត់ តែអាម្សៀនេះសាហាវបំផុតរកលេខដាក់គ្មានទេ ក្នុងចំណោមមិត្តភក្តិទាំងអស់វាជាមនុស្សតែម្នាក់ដែលព្រៃផ្សៃ និងឃោឃៅជាងគេ ដល់ថ្នាក់ឳវា វានៅបាញ់បំបែកក្បាលមិនញញើតដៃផងទម្រាំតែអាបងប្រុសអត់បានការ ដែលទៅរៀបការនិងកូនសត្រូវរកផ្លូវបំផ្លាញត្រកូលឯងបែបនេះ និយាយមួយមាត់បានថាបាញ់មិនស្តាយគ្រាប់នោះទេ
       « និយាយអញ្ចឹង កម្មវិធីដេញថ្លៃធ្វើថ្ងៃណា? » និយាយសុខៗ គេក៏ទើបតែនឹកឃើញដល់ពិធីដេញថ្លៃដែល យ៉ុងហ្គីតែងតែធ្វើរៀងរាល់ បីឆ្នាំម្តង។ វាជាពិធីដេញថ្លៃមនុស្ស និង អាវុធ នៅក្នុងសង្គមងងឹត ដែលភាគច្រើនអ្នកដែលចូលរួមសុទ្ធតែជាម៉ាហ្វៀ អ្នកលេង និងឧក្រឹដ្ឋជនធំៗ ប៉ុណ្ណោះ។
       « ពីរសប្តាហ៍ទៀត ធ្វើនៅកន្លែងដដែល »
       « លើកនេះមានអ្វីថ្មីខ្លះ? »
       « មិនដឹង តែឮមកថាមានមួយកុងទីន័រដឹងចេញពីស្វីសទៅដូចគ្នា » សម្តី យ៉ុងហ្គី ធ្វើអោយ ហូសុក ទច់ដៃដែលបម្រុងនិងចាក់ស្រា
       « កុងទីន័រដឹកចេញពីស្វីស? ចង់និយាយពីអី? » គេមិនធ្លាបដឹងថាមានការរត់ការខុសច្បាប់នៅស្វីសនោះទេ លើកលែងតែការរត់ខុសច្បាប់របស់គេ ក្រៅពីនោះមិនធ្លាប់ឮ ហើយក៏មិនធ្លាប់ឃើញដែរ
      « កូនចៅប្រាប់ថាពួកវាទទួលបានឯកសារផ្ញើរមនុស្សមកដេញថ្លៃមួយកុងទីន័រ មកពីស្វីស » យ៉ុងហ្គី កាន់តែនិយាយ ហូសុក ក៏កាន់តែឆ្ងល់ បើគេជួញដូរមនុស្សដោយដឹងចេញពីស្វីស មានន័យថាមនុស្សដែលយកទៅជួញដូរប្រាកដជាមនុស្សដែលរស់នៅក្នុងប្រទេសស្វីស តែថាគេមិនដែលឃើញមានព័ត៌មានបាត់មនុស្ស ចុះទំព័រការសែតសូម្បីតែម្តង
      « ចម្លែកពិតមែន »
      « យើងក៏ថាចម្លែកដែរ រាល់ដងមិនដែលមានមនុស្សមកពីស្វីសស្នើរដាក់របស់ដេញថ្លៃបែបនេះទេ » យ៉ុងហ្គី អោបដៃផ្អែកខ្នងទៅលើសាឡុងទន់ៗ ទាំងកំពុងសញ្ជឹងគិត
      « យើងមិនធ្លាប់ឮព័ត៌មានបាត់មនុស្សនោះទេ បែបនោះអាចទេដែលមនុស្សដែលបញ្ជូនទៅមិនមែនជាអ្នករស់នៅទីនេះ? »
     « មិនដឹងទេ តែបែបនោះក៏អាចទៅរួច » កម្លោះសង្ហាទាំងពីរប្រសព្វភ្នែកគ្នា ទាំងម្នាក់ៗជ្រួញចិញ្ចើមជាប់
      « កុំគិតច្រើនដល់ថ្ងៃនិងដឹងហើយ » យ៉ុងហ្គី និយាយឡើងពរលឃើញថាមិត្តមើលទៅដូចជាជ្រួញចិញ្ចើមខ្លាំងហួស
      « អឺម....ដឹងហើយ »

      ពួកគេបន្តផឹកមួយស្របក់ទៀតរហូតទ្រនិចខ្លីនាឡិការចង្អុលចំលេខមួយទើបឈប់។ ម្នាក់ៗចែកផ្លូវគ្នារៀងខ្លួន ដោយជុងហ្គុកបន្តទៅសប្បាយជាមួយស្រីដែលវាជួបនៅក្នុងក្លិប ឯយ៉ុងហ្គី ក៏បានស្រីបណ្តើរទៅសណ្ឋាគាម្នាក់ដែរ លើកលែងតែ ហូសុក ដែលត្រឡប់មកភូមិគ្រឹះវិញទាំងដៃទទេខុសដាច់ពីរាល់ដង។

    តិប....តិប.....
    រាងកាយត្រេតទ្រោតដើរឡើងជណ្តើរដោយសម្រឹកជើងធ្ងន់ៗ មុននេះក៏មានអ្ននកបម្រើមកជួយគ្រាគេដូចគ្នា តែអ្នកកម្លោះដេញទៅវិញអស់ គេមិនត្រូវការអ្នកណាទេ មនុស្សដែលគេត្រូវការតែមីឡា ប៉ុណ្ណោះ
    « មីឡា...... » សម្លេងបង្អូសបែបមនុស្សស្រវឹងបន្លឺឡើងចេញពីបបូរមាត់ក្រាស់ ដៃស្រឡូនមាំក៏លូកទៅមួលទ្វារបន្ទប់មីឡា រួចក៏បើកចូលទៅក្នុងដោយមិនភ្លេចបិតចាក់គន្លឹះ
     « មីឡា..... » សម្លេងក្រងួរៗនៅតែបន្លឺឡើងមិនឈប់ ធ្វើអោយអ្នកដែលកំពុងគេងលក់ត្រូវបើកភ្នែកវិញទាំងមិនពេញចិត្ត
      « ភ្ញាក់ហើយឬ សំណព្វចិត្ត » ស្នាមញញឹមមានល្បិចបន្លិចឡើងលើបបូរមាត់ស្អាត
      « មកលេងហ្គេមកំដរយើងបន្តិចមកនាងតូច »
      « ហូសុក!!!!? »

រង្វង់ដៃសាតាន [ J-hope FF ] រដូវកាលទី ១ ✔️Where stories live. Discover now