ហូសុក ចាប់កាន់រូបថតក្នុងដៃ ភ្នែកក៏ធ្វើជាសម្លឹងមើលយូរដូចកំពុងសញ្ជឹងគិត
« មានបញ្ហាអីជាមួយរូបនេះឬ? » អ្នកកម្លោះនិយាយមុននិងទម្លាក់រូបថតចុះទៅលើតុវិញ ចិញ្ចើមកោងស្អាតលើកឡើងសម្លឹងមើល ប្រេដនមិនដាក់
« មាន....ព្រោះថារូបនេះត្រូវបានថតនៅថ្ងៃតែមួយ ម៉ោងតែមួយ និងកន្លែងតែមួយដែលការវាយប្រហារពីរថ្ងៃមុនកើតឡើង » ហូសុក ងក់ក្បាលជាមួយនិងអ្វីដែល ប្រេដន និយាយមុននិងបញ្ចេញសម្លេងតាមជើងធ្មេញទាំងមិនយល់
« ហើយវាមានទាក់ទងអ្វីនិងខ្ញុំដែរ ជួយបកស្រាយអោយច្បាស់បានទេ? » អ្នកកម្លោះផ្អែកខ្នងទៅក្រោយសួរ
« វាច្បាស់ជាទាក់ទង ព្រោះបើមិនទាក់ទងលោកក៏មិនបានមកអង្គុយទីនេះដែរ ហូសុក វ៉ូស្សែនីលេក..... ដូច្នេះហើយជួយប្រាប់បានទេថាថ្ងៃនោះលោកទៅធ្វើអ្វីនៅទីនោះ? ហើយទៅជួបនិងអ្នកណា? » សំណួរនោះធ្វើអោយតាសានកម្លោះដកដង្ហើមធំ ភ្នែកក៏ក្រលេកទៅមើលនាឡិកាតម្លៃថ្លៃរបស់ខ្លួន តំបូងគិតថានិងអង្គុយបង្វិលក្បាលពួកនេះលេងកន្លះម៉ោងអីទៀត តែពេលនេះគេចាប់ផ្តើមធុញហើយ
« ខ្ញុំទៅជួបជាមួយមនុស្សម្នាក់ » គេមានចេតនានិយាយអោយអ្នកស្តាប់កាន់តែចង់ដឹង ហើយពេលឃើញមុខរបស់ ប្រេដន ជ្រួញចូល គ្នាដូចជាកំពុងយកចិត្តទុកដាក់អ្នកកម្លោះក៏សើចឡើងឮៗ
« មិនបាច់ប្រាកដប្រជាយ៉ាងហ្នឹង ក៏បាន...តាមពិតទៅយប់នោះខ្ញុំទៅជួបមិត្តស្រីខ្ញុំប៉ុណ្ណោះ » ហូសុក និយាយទាំងអស់សំណើចតែអ្នកស្តាប់មិនអស់សំណើចជាមួយអីបន្តិច
« ជួយបកស្រាយអោយច្បាស់បន្តិចបានទេ? » ប្រេដន មិនជឿគេសូម្បីតែបន្តិច តែក៏ជ្រើសរើសសួរបញ្ជាក់ព្រោះគេចង់ដឹងដូចគ្នាថាហូសុក បោកបានយូរប៉ុណ្ណា
« តំបូងខ្ញុំមានគំនិតថាគ្រាន់តែទៅមើលការជញ្ជូនទំនិញធម្មតាប៉ុណ្ណោះ តែដោយសារទំនិញមកដល់ម៉ោងបីយប់ ក៏គិតថាប្រហែលជាល្អបើយកសង្សាទៅជាមួយព្រោះនិងបានមើលថ្ងៃរះជុំគ្នា មិនដឹងមុនទេថាវានិងមានរឿងកើតឡើងបែបនេះ » សម្លេងរបស់អ្នកកម្លោះពោរពេញដោយភាពប្រាកដប្រជា គ្មានភាពលេងសើចដូចប៉ុន្មាននាទីមុនសូម្បីតែបន្តិច ធ្វើអោយក្រុមការងារFBI ចាប់ផ្តើមតាមគេមិនទាន់។ ពេលនេះគ្រប់គ្នាមិនប្រាកដនោះទេថាគេនិយាយកុហកឬ ក៏និយាយការពិតព្រោះតាមរយៈទឹកមុខរបស់គេពេលនេះវាស្រែកថាអ្វីដែលគេនិយាយជាការពិតច្បាស់ណាស់។
« អូខេ...លោកនិយាយថាទៅទីនោះជាមួយមិត្តស្រីមែនទេ? » ប្រេដន សួរ
« បាទ មែន » ហូសុក និយាយសុភាពចម្លែកខុសពីធម្មតា
« ចឹងមានន័យថាមនុស្សនៅក្នុងរូបនេះជាមិត្តស្រីរបស់លោក? » កម្លោះ FBI សួរទាំងចង្អុលទៅរករូបមនុស្សម្នាក់ទៀតនៅក្នុងរូបថតដែលវាងងឹតខ្លាំងមើលមិនឃើញមុខប៉ុន្មាន
« មែន »
« សុំឈ្មោះរបស់នាងផងបានទេ? »
« មីឡា អ៊ូសូរ៉ូ » ឈ្មោះដែលចេញពីមាត់របស់ ហូសុក ធ្វើអោយដៃដែលកំពុងកាន់ប៊ិចសរសេរត្រូវឈប់ឆ្ងក់
« លោកនិយាយពី មីឡា អ៊ូសូរ៉ូ កូនស្រីរបស់ នូអារ៍អ៊ូសូរ៉ូឬ? »
« បើមែនមានបញ្ហាអីដែរទេ » មានប្រាកដជាមានហើយ ព្រោះបើអ្វីដែលគេនិយាយជាការពិតចឹងក៏មានន័យថា គេត្រូវជាប់ឈ្មោះជាឧក្រិដ្ឋជនដោយសារតែឳពុកមិត្តស្រីរបស់ខ្លួនហើយ។
នីខូឡាស់ ដែលកំពុងឈរស្តាប់នៅបន្ទប់មួយទៀតជ្រួញចិញ្ចើមចូលគ្នាសឹងតែខ្លាយជាបូរទៅហើយ ខួរក្បាលក៏ផ្ទុះទៅដោយសំណួរជាច្រើន។
« លោកប្រាកដទេថាអ្នកដែលលោកទៅជួបជា អ្នកនាង មីឡា អ៊ូសូរ៉ូ ដែលលោកអះអាងថាជាមិត្តស្រី? »
« ប្រាកដណាស់ ព្រោះយប់នោះមិនត្រឹមតែមកជួបហេតុរន្ធត់បែបនេះទេ ពួកយើងក៏ត្រូវគេតាមសម្លាប់ផងដែរ » ពាក្យរបស់ ហូសុក ធ្វើអោយ ប្រេដន ភ្ញាក់ផ្អើលជាខ្លាំង ព្រោះឯកសារដែលគេទទួលបានមកពីថ្នាក់លើវាមិនមានអ្វីនិយាយទាក់ទងនិងរឿងនេះទេ
« លោកនិយាយថាមានគេតាមសម្លាប់លោកមែនទេ? »
« ម៉ូតូ ប្រាំគ្រឿងដេញបាញ់តាមពីក្រោយឡានពេលដែលខ្ញុំនិងមីឡា បើកគេចចេញពីកំពង់ផែរ »
« លោកមានអ្វីជាភស្តុតាងដែរទេ? » ប្រេដន សួរដៃក៏កត់ញាប់ស្អេកនៅលើសៀវភៅរបស់ខ្លួន
« ឡាន BMW ពណ៍ខ្មៅរបស់ខ្ញុំនៅក្នុងទឹកនៅឡើយទេបើមិនជឿអាចបញ្ជូនមនុស្សទៅមើលបាន នៅចង្កេះភ្នំ ប្រហែល ១០គីឡូពីផែរ....អូ៎....ហើយឡានរបស់មីឡា ក៏ចតចោលនៅកំពុងផែរដែរព្រោះខ្ញុំបារម្ភមិនហ៊ានអោយនាងបើកឡានត្រឡប់ទៅផ្ទះម្នាក់ឯង » ដើរតួរជាជនរងគ្រោះ និងជាគូរស្នេហ៍ដែលល្អចេះព្រួយបារម្ភពីមនុស្សស្រីរបស់ខ្លួន ពេលខ្លះគេអត់គិតមិនបានថាពីមុនមកធ្លាប់ចូលរៀបវគ្គហាត់សម្តែងឬអត់ ព្រោះមើលតាមទឹកមុខអាម្សៀប្រេដន នេះដូចជាជឿអ្វីដែលគេនិយាយពិតមែន
« ខាងយើងនិងបញ្ជូនមនុស្សទៅពិនិត្យឥឡូវនេះ » ប្រេដន និយាយមុននិងងាកទៅងក់ក្បាលដាក់កញ្ចក់ខ្មៅ ឯអ្នកដែលកំពុងឈរមើលពេលទទួលសញ្ញាបានហើយក៏ប្រញាប់ចេញប្រត្តិបត្តការភ្លាម
« ចំណែកឡានដែលត្រូវថតបានក្នុងកាំមេរ៉ាសុវត្ថិភាពនោះជាឡានមនុស្សរបស់លោកដែរឬអត់? » ប្រេដន សួរពីឡានខ្មៅនិងឡានកុងទីន័រដែលបើកកាត់គ្រាប់កាំភ្លើងទៅនៅយប់នោះ
« មិនមែនទេ » ហូសុក ឆ្លើយដោយភាពជឿជាក់
« ពួកយើងកំពុងធ្វើការស៉ើបប្រវត្តិឡានទាំងនោះ ដូច្នេះហើយសង្ឃឹមថាលោកមិនកុហកប៉ូលីសទៅចុះ »
« អញ្ចើញស៉ើបតាមចិត្ត » គេមិនខ្វល់ស្រាប់ហើយ មនុស្សដូចជា ហូសុក វ៉ូស្សែនីលេក មិនមែនជាមនុស្សដែលធ្វើអ្វីមិនចេះគិត មិនចេះប្រយ័ត្នប្រយែងនោះទេ ទោះទៅជីកកាយដល់ម្ចាស់តំបូងដែលទិញឡានទាំងនោះទៀតក៏គេមិនញញើតដែរ
« លោកដឹងដែរទេថាពេលនេះអ្នកនាង មីឡា នៅឯណា? » សំណួររបស់ប្រេដនធ្វើអោយ ហូសុក ជ្រួញចិញ្ចើមចូលគ្នា
« លោកសួររកនាងមានការអី? »
« ព្រោះនាងនិងក្លាយជាសាក្សីដែលបញ្ជាក់ថាលោកស្អាតស្អំនិងជាជនរងគ្រោះនៅក្នុងហេតុការណ៍នោះដូចអ្វីដែលលោកលើកមកនិយាយមុននោះមែនឬអត់ » ប្រេដន ទម្លាក់កូនអុកចុងក្រោយ ផ្តាច់ក្រឡាទាំងអស់របស់ ហូសុក។ គេមិនជឿអ្វីដែលមនុស្សប្រុសម្នាក់នេះនិយាយទាំងស្រុងនោះទេ ដូច្នេះហើយជម្រើសដល់ល្អនោះគឺយក មីឡា មកសួរចម្លើយម្នាក់ទៀតដើម្បីបញ្ជាក់ ហើយគេក៏ជឿជាក់ដែរថាចម្លើយរបស់នាងវាគួរអោយទុកចិត្តជាងគេបង្អស់ ព្រោះនោះជា មីឡា អ៊ូសូរ៉ូ កូនស្រីតែម្នាក់របស់មនុស្សប្រុសដែលកំពុងចង់ញាត់ ហូសុក វ៉ូស្សែនីលេក ចូលទៅក្នុងគុក។
« អាចប្រាប់បានទេថា អ្នកនាងមីឡា នៅឯណា? » ប្រេដន សួរបបូរមាត់របស់គេក៏លម្អរដោយស្នាមញញឹមពេញចិត្ត គេពេញចិត្តដែលអាចធ្វើអោយមនុស្សដូចជា ហូសុក ដើរទាល់ច្រកបាន។
« មិនដឹង » ហូសុក តបដោយសម្លេងរឹង
« មិនអីខាងប៉ូលីសនិងចាត់ការទាក់ទងទៅរកនាងដោយខ្លួនឯង » ប្រេដន និយាយមុននិងងាកទៅសម្លឹងកញ្ចក់ខ្មៅម្តងទៀត ហើយក៏និយាយឮដាក់ក្បាលកូនមេក្រូតូចដែលភ្ជាប់នៅលើតុ
« ជួយទាក់ទងទៅ អ្នកនាង មីឡា អ៊ូសូរ៉ូ អោយមកទីនេះបន្តិច » ហូសុក សម្លឹងមើលអ្នកដែលរវល់និយាយនៅចំពោះមុខ ទាំងដៃក្តាប់ចូលគ្នាណែន មុខដែលពោរពេញដោយភាពលេងសើចក៏ប្តូរមកជាមាំវិញ
« ចំណែកលោកនិងអង្គុយទីនេះរហូតដល់ការសួរចម្លើយរបស់ អ្នកនាង មីឡា ត្រូវបញ្ចប់ »២០នាទីក្រោយ
« អ្នកនាងមីឡា មកដល់ហើយ ពេលនេះកំពុងអង្គុយនៅបន្ទប់សួរចម្លើយ D-13.....ស៊ូប៊ីន ជាអ្នកកាន់តួរនាទីសួរចម្លើយ » សម្រេងខ្សាយៗបន្លឺឡើងចេញពីកាសដែលពាក់និងត្រចៀក ធ្វើអោយប្រេដន ញញឹមពេញចិត្ត
« អ្នកនាងមីឡា មកដល់ហើយ ខ្ញុំសង្ឃឹមថាអ្វីដែលនាងនិយាយនិងមិនធ្វើអោយអ្វីដែលលោកនិយាយក្លាយជារឿងប្រឌិតទៅចុះ » អ្នកកម្លោះនិយាយជាមួយស្នាមញញឹមចុងមាត់ មុននិងងាកទៅបើកលេបថបរបស់ខ្លួន ដៃក៏ចាប់ផ្តើមចុចលើកក្តារចុចញាប់ដៃស្អេច មិនខ្វល់ ហូសុក ដែលកំពុងអង្គុយខាំធ្មេញអីបន្តិច។
មួយស្របក់ក្រោយ ប្រេដន ទាញលេបថបរបស់ខ្លួនទៅដាក់ក្បាលតុ កន្លែងដែលអាចអោយពួកគេមើលឃើញស្រ្គីនបានច្បាស់ ហើយរូបភាពមីឡា អង្គុយក្នុងបន្ទប់ដែលមានរូបរាងដូចគ្នានិងបន្ទប់ដែលគេអង្គុយក៏បង្ហាញឡើងច្បាស់ៗចំពោះមុខ ហូសុក
« បើអ្វីដែលឮចេញពីលេបថបនេះដូចគ្នានិងអ្វីដែលលោកនិយាយ លោកអាចត្រឡប់ទៅផ្ទះវិញបាន តែបើមិនដូចទេ លោកដឹងហើយថានិងមានអ្វីកើតឡើងបន្ត » ប្រេដន និយាយជាមួយស្នាមញញឹមនៅជាប់មុខមិនរលុប ចំណែកឯ ហូសុក បានត្រឹមអង្គុយក្តាប់ដៃសម្លឹងមើលមុខស្លេកស្លាំងរបស់ មីឡា តាមកញ្ចក់លេបថប.មិនព្រិចភ្នែក។
YOU ARE READING
រង្វង់ដៃសាតាន [ J-hope FF ] រដូវកាលទី ១ ✔️
Fanfictionនាងគ្រាន់តែចង់ដឹងប៉ុណ្ណោះថាប៉ារបស់ខ្លួនកំពុងតែលាក់បាំងអ្វីនៅពីក្រោយខ្នង តែអ្នកណាទៅដឹងថាភាពចេះចង់ដឹងខុសរឿងរបស់នាងធ្វើអោយនាងបានទៅដឹងឮរឿងដែលខ្លួនមិនគួរដឹង ហើយរឿងដែលមិនគួរដឹងនោះគ្មានអ្វីក្រៅពីអាថ៌កំបាំងខ្មៅងងឹតរបស់ ហូសុក វ៉ូស្សែនីលេក មនុស្សប្រុសកំពូលសង្...