Part 05

2.1K 76 2
                                    

     « ជួបគ្នាម្តងទៀតហើយ មីឡា អ៊ូសូរ៉ូ » សម្លេងមាំ ប្រហែលៗបន្លឺឡើងចេញពីភាពងងឹត។ ជើងមាំឈានដោយជំហានធំៗមកមុខរហូតសឹងតែមកដល់ទល់មុខនិងនាង ហើយពន្លឺអំពូលពណ៍ទឹកក្រូចដែលភ្លឺមកពីចម្ងាយល្មមនិងអោយនាងប្រាកដចិត្តថាប្រុសម្នាក់នេះជាអ្នកណា។
    រាងកាយមាំសង្ហាហាក់ដូចទេវបុត្រក្រិចរបស់ ហូសុកត្រូវបានហ៊ំដោយឈុតអាវធំអាម៉ានីតម្លៃថ្លៃពណ៍ទឹកប៊ិចចាស់ដែលអាវសឺមីពណ៍សពាក់ពីក្នុងត្រូវបានបន្លេះលេវបីគ្រាប់ខាងលើបង្ហាញអោយឃើញច្បាស់ពីដើមទ្រូងមាំដែលលំអរទៅដោយស្នាមសាក់ដែលនាងមើលមិនដឹងថាជារូបអ្វី។ រូបរាងសង្ហារបស់គេធ្វើអោយនាងអត់ភ្លឹកមើលមិនបាន ហើយពេលនេះឯងដែរនាងចាប់អារម្មណ៍ថាគេខ្ពសជាងនាងខ្លាំងប៉ុណ្ណា។
     « រីករាយដែលបានជួបលោកនៅទីនេះដូចគ្នា ហូសុក » មីឡា និយាយទាំងស្នាមញញឹមបង្ខំ ការបង្ហាញខ្លួនរបស់គេ ធ្វើអោយអ្វីដែលនាងឆ្ងល់មុននោះត្រូវបានបកស្រាយ។ ពេលនេះនាងដឹងហើយថាអ្នកណាជាមេក្លោងធំនៅពីក្រោយខ្នងនៃការដឹងអាភៀនដែលកំពុងកើតឡើងនៅកំពង់ផែរនេះ។
     « នាងមិនប៉ិនកុហកប៉ុន្មានទេ មីឡា ដឹងដែរទេថាមុខនាងពេលនេះវាស្លេកយ៉ាងណា? » ហូសុក និយាយឡើងដោយសម្លេងចម្អក។ នាងទទួលស្គាល់ថាអ្វីដែលគេនិយាយនោះវាជាការពិត នាងខ្លាចគេ ហើយក៏មិនបានរីករាយសូម្បីតែបន្តិចដែលមកជួបគេនៅក្នុងស្ថានការណ៍បែបនេះ តែភាពមានៈនិងចង់ឈ្នះរបស់នាងវាតែងតែធ្វើអោយនាងនិយាយអ្វីដែលនិងនាំភាពស្តាយក្រោយមកពីក្រោយជានិច្ច
      « ប្រាកដណាស់ថាខ្ញុំមិនប៉ិនកុហក អ្នកណាទៅពូកែដូចលោកនោះ មែនដែរទេ? » ពាក្យឌឺដងរបស់នាងធ្វើអោយកែវភ្នែកមុតរបស់ ហូសុក ប្តូរមកជាកំហឹងមួយរំពេច
     « មែនហើយមនុស្សអន់ៗ ខួររាក់ដែលចេះតែដើរតាមនិងចេះតែចង់ដឹងរឿងអ្នកដទៃដូចជានាងមានអ្វីដែលប្រៀបបាននិងយើងនោះ » សម្តីមើលងាយរបស់គេធ្វើអោយ មីឡា ខឹងឡើងមួយរំពេច។ នាងមិនខ្វល់ថាគេធ្វើអ្វី ជាប់ពាក់ព័ន្ធនឹងពួកអន្ធពាលណាខ្លះ ហើយបើទោះជាព័ត៌មានដែលលិចចេញទៅជាការពិត ក៏វាមិនបានធ្វើអោយគេគ្មានសិទ្ធមកមើលងាយនាងបែបនេះដែរ។ 
      « ទោះខ្ញុំវាខួរអន់តែក៏មិនបានថោកទាបដល់ថ្នាក់ទៅធ្វើរឿងអាក្រក់ និងបាតសង្គមដូចជាលោកដែរ ហូសុក វ៉ូស្សែនីលេក »   មីឡា និយាយចេញទៅដោយកំហឹង ហើយក៏ដូចអ្វីដែលស្មានទុក ទឹកមុខគួរអោយខ្លាចនិងពោរពេញដោយភាពគ្រោះថ្នាក់របស់ហូសុកធ្វើអោយមីឡាចាប់ផ្តើមស្តាយក្រោយពីអ្វីដែលនាងនិយាយមុននោះ ហើយដោយសារតែបែបនេះទើបនាងអត់ឆ្ងល់ខ្លួនឯងមិនបាន ជួនកាលបើនាងចេះបិតមាត់ ហើយអត់ទ្រាំតែបន្តិចប្រហែលជីវិតនាងវារុងរឿងជាងនេះមិនតិចទេ ជាពិសេសក៏ប្រហែលមិនមកធ្លាក់ក្នុងសភាពបែបនេះដែរ។
      « ថោកទាបដូចយើងមែនទេ? » មិននិយាយតែមាត់ អ្នកកម្លោះក៏ដើរទៅរកនាងកាន់តែជិតហើយត្រឹមមួយពព្រឹចភ្នែកដៃមាំរបស់ហូសុក ក៏លូកទៅច្របាចក នាងហើយទាញរាងកាយរបស់នាងមកជិតខ្លួនមួយទំហឹង។ កំហឹងដែលកំពុងឆាបឆេះនៅក្នុងកែវភ្នែករបស់គេ ធ្វើអោយមីឡាកាន់តែខ្លាចខ្លាំង ជាពិសេសកម្លាំងដៃធ្ងន់ដែលគេប្រើចាប់ ក របស់នាងនោះក៏ចាប់ផ្តើមធ្វើអោយនាងដកដង្ហើមលែងចេញ
     « មើលសម្តីដែលព្រួសចេញពីមាត់របស់ខ្លួនឯងផង មីឡា អ៊ូសូរ៉ូ កុំចង់មកសាកល្បងជាមួយការអត់ធ្មត់របស់យើងអោយសោះ »
     « លែង... » នាងព្យាយាមទាញដៃគេចេញ ទាំងខ្វាច ទាំងខ្ញាំ តែគេបែរគេមិនរង្គោះរង្គើរសូម្បីតែបន្តិច។
       « ឃើញយើងមានមេត្តាធម៌ដាក់នាង មិនមែនមានន័យថានាងមានសិទ្ធមកតំឡើងសម្លេងដាក់យើងនោះទេ ជាពិសេសមកជីកកកាយរឿងដែលនាងមិនគួរដឹង » គេមិននិយាយតែមាត់ តែកម្លាំដៃក៏ប្រឹងរឹតកាន់តែខ្លាំងធ្វើអោយអោយមុខរបស់នាងពេលនេះចាប់ផ្តើមស្លេកព្រោះខ្វះខ្យល់អុកស៊ីសែន ដៃដែលព្យាយាមបេះដៃគេចេញក៏ចាប់ផ្តើមទន់ទៅៗដល់ថ្នាក់លើកសឹងតែមិនរួច
     « ល...លែ...លែង... » សម្លេងខ្សឹបៗសឹងតែមិនឮរត់ចេញពីបបូរមាត់ស្លាំងរបស់មីឡា ធ្វើអោយអ្នកមើលម៉ួម៉ៅកាន់តែខ្លាំង។ ហូសុក ច្រាននាងចេញពីការចាប់របស់ខ្លួនមួយទំហឹង ធ្វើអោយរាងកាយគ្មានកម្លាំងរបស់ មីឡា ត្រូវដួលទៅលើដីទាំងអស់សភាព
      « ខិ...ខិ....» មីឡា ក្អកចេញមកខ្លាំងៗ ទាំងច្រមុះនិងមាត់ក៏ព្យាយាមស្រូបយកខ្យល់ដែលបាត់បង់ទៅមិនឈប់ ដៃក៏លើកមកចាប់ករបស់ខ្លួនជាប់មិនដាក់ ធ្វើអោយសភាពនាងពេលនេះមិខខុសពីត្រីដែលលើកចេញពីទឹកអីបន្តិច។
     « ធ្លាប់ដឹងដែរទេថាអាពពួកមនុស្សដែលចូលចិត្តចេះដឹងរឿងដែរមិនគួរដឹងបែបនេះនិងមានទីបញ្ចប់បែបណា? » ហូសុក និយាយដោយសម្លេងរឹង កែវភ្នែកដែរពោរពេញដោយភាពស្អប់ខ្ពើមក៏សម្លឹងមើលមកនាងមិកដាក់ ហើយឫកពារបស់គេធ្វើអោយមីឡាត្រូវប្រវេស្រវារំកិលគូទថយក្រោយព្យាយាមនាំរាងកាយគ្មានកម្លាំងរបស់ខ្លួនទៅអោយឆ្ងាយពីគេបំផុតតាមដែលអាចធ្វើបាន
      « ព្រោះបើនាងមិនដឹង ថ្ងៃនេះយើងនិងចិត្តល្អជួយនាងអោយដឹងទៅចុះ » ពាក្យសម្តីដ៏កំណាច និងស្នាមញញឹមចុងមាត់ដែលតាំងលំអរលើបបូរមាត់ក្រាស់នោះចាប់ផ្តើមធ្វើអោយ មីឡាដកដង្ហើមផឺតផតសឹងមិនដល់គ្នា ភ្នែកក៏សម្លឹងមើលមុខគេទាំងញ័រទទ្រើត នាងព្យាយាមគ្រប់គ្រងមិនអោយទឹកភ្នែកហូរចុះមក តែការព្យាយាមរបស់នាងក៏ត្រូវបែកខ្ចាត់ខ្ចាយអស់ពេលមុខកាំភ្លើងពណ៍ខ្មៅរលោងដែលនាងមិនដឹងថាគេដកចេញមកពីពេលណា ពេលនេះកំពុងតែលើកភ្ជុងមករកមុខរបស់នាង
       « ហូសុក សូមមេត្តាកុំធ្វើបែបនេះអី » នាងព្យាយាមលួងលោមគេទាំងសម្លេងខ្សោយ ទឹកភ្នែកក៏ចាប់ផ្តើមហូរមកលើថ្ពាល់។ នាងព្យាយាមគិតវិជ្ជមានដោយសង្ឃឹមថាយ៉ាងហោចណាស់ភាពគួរអោយអាណិតរបស់នាងអាចធ្វើអោយគេមានកូនចិត្តអាណិតតិចតួច តែកែវភ្នែកត្រជាក់ដូចទឹកកក នឹងទឹកមុខងាប់គ្មានអារម្មណ៍របស់គេ ធ្វើអោយក្តីសង្ឃឹមរបស់នាងត្រូវរសាត់ទៅតាមខ្យល់
       « សុំទោសផង តែក្នុងវចនានុក្រមរបស់ខ្ញុំគ្មានពាក្យថា មេត្តានោះទេ »

ផាំង*
សម្លេងកាំភ្លើងឮលាន់ខ្ទរកំពង់ផែរធ្វើអោយ មីឡាប្រញាប់លើកដៃអោបខ្លួនហើយបិតភ្នែកជិត តែកន្លងទៅមួយស្របក់នាងបែរជាគ្មានអារម្មណ៍ឈឺចាប់អ្វីបន្តិច។ ដៃស្រឡូនលើកឡើងស្ទាបអង្អែលពីក្បាលដល់ចុងជើងតែនៅតែរកកន្លែងរបួសមិនឃើញ។
    « ឆ្គួតមែន » សម្លេងដែលពោរពេញដោយភាពម៉ួម៉ៅ របស់ ហូសុក បន្លឺឡើងធ្វើអោយនាងត្រូវប្រញាប់បើកភ្នែកមើល ហើយអ្វីដែលធ្វើអោយនាងចម្លែកចិត្តនិងសប្បាយចិត្តក្នុងពេលតែមួយនោះគឺនៅលើខ្លួនប្រាណរបស់នាងគ្មានស្នាមរបួសឬស្នាមចោះរបស់គ្រាប់កាំភ្លើងនោះទេ។

រង្វង់ដៃសាតាន [ J-hope FF ] រដូវកាលទី ១ ✔️Where stories live. Discover now