Part 52

1.2K 48 0
                                    


  ហូសុក ពេលដែលឮនាងនិយាយបែបនេះក៏ប្តូរពីខឹងទៅជាចង់សើចវិញ នេះនាងគិតថាគេបោះបង់នាងចោលអោយនៅទីនេះក៏ព្រោះតែមិនអោយត្រឡប់ទៅស្វីសវិញជាមួយអញ្ចឹងឬ? ចំមែន ស្រីម្នាក់នេះពូកែគិតពិតមែន ពូកែដល់ថ្នាក់គេចង់តែចាប់មកទៈគូទពីរបីដៃអីទេ

« នែ៎ មុននិងមកយំហៀរសំបោរបែបនេះ មានសួរឬនៅថាបងនិងបោះបង់អូនអោយនៅទីនេះឬអត់? »
« មានន័យថាម៉េច? » មីឡា ងើយមុខទៅសម្លឹងហូសុក កែវភ្នែកក៏បង្ហាញច្បាស់ថានាងមិនទាន់យល់ពីអ្វីដែលគេកំពុងនិយាយទេ

« គឺមានន័យដូចដែរនិយាយហ្នឹងហើយ »
« មនុស្សឆ្គួតនិយាយអ្វីជួយអោយជាក់លាក់បន្តិចបានទេ ខ្ញុំមិនយល់ »
« បងមិនបានបោះបង់អូនចោលទេ ហើយក៏គ្មានថ្ងៃបោះបង់ដែរ ប៉ុនហ្នឹងច្បាស់ដែរទេ? » អ្នកកម្លោះបកស្រាយដោយសម្លេងស្រទន់ បបូរមាត់ក្រាស់ញញឹមចេញមកតិចៗ ឯកែវភ្នែកដែលសម្លឹងមុខនាងក៏ពោរពេញដោយក្តីអាណិតស្រឡាញ់

« លោក... » មីឡា ទៅជានិយាយអ្វីមិនចេញ បបូរមាត់បានតែចំហរម្ហបៗដូចត្រីខ្វះទឹក។ ពេលនេះនាងមិនដឹងថាគួនិយាយឬធ្វើខ្លួនបែបណានោះទេ ពាក្យសម្តីនិងក្រសែរភ្នែកផ្អែមល្ហែមរបស់គេធ្វើអោយនាងមានអារម្មណ៍ទាំងអៀន  ទាំងសប្បាយចិត្ត ទាំងជ្រួលច្របល់ ហើយបេះដូងក៏លោតញាប់ដឹងតែធ្លាយពីទ្រូងក្នុងពេលតែមួយ

« លោក? អ្នកណាលោក នៅក្នុងបន្ទប់នេះមានតែបងនិងអូន មិនឃើញមានលោកមកពីណាផង » មិននិយាយតែមាត់ ហូសុក ក៏ធ្វើជាសម្លឹងក្នុងបន្ទប់រកមើល លោក ដែលនាងនិយាយដល់ ទាំងចុងមាត់ក៏លួចញូចជាស្នាមញញឹមខូចឡើងមក ធ្វើអោយអ្នកដែលកំពុងអង្គុយលើភ្លៅកាន់តែខ្មាស់សឹងតែជ្រែកមុខចូលដីអោយបាន។
« គិតថាលោក ដែលអូននិយាយដល់មិននៅក្នុងនេះទេ »
« ហូសុក! ឈប់និយាយបែបនេះបានទេ »
« និយាយបែបនេះយ៉ាងម៉េច? »
« គឺ..អ្អឺម... »
« គឺ? » ហូសុក ជ្រឹមភ្នែកមើលមុខនាងមិនដាក់ ឯមីឡា ក៏ប្រឹងអោនមុខខាំមាត់និយាយអ្វីមិនចង់ចេញ ក្រសែភ្នែលដែលគេសម្លឹងមកវាធ្វើអោយនាងផឺតពោះយ៉ាងម៉េចមិនដឹង
« គឺយ៉ាងម៉េចមីឡា និយាយមកមើល? » ហូសុក នៅតែបន្តញ៉ោះមិនឈប់ គេចូលចិត្តពេលដែលនាងអៀនបែបនេះបំផុតហើយ

រង្វង់ដៃសាតាន [ J-hope FF ] រដូវកាលទី ១ ✔️Where stories live. Discover now