Part 6 : ចាំបងជួយរំលឹករឿងកាលពីយប់មិញដល់អូន

999 33 13
                                        


« លែងខ្ញុំទៅខ្ញុំមិនចង់និយាយជាមួយលោកឯងទៀតទេ »

ពាក្យដែលនាងប្តូរហៅគេពីបងទៅជាលោក លោកឯងវិញនេះវាពិតជារំខានដល់ចិត្តគេខ្លាំងណាស់ ឱ្យតែគេលឺម្តងណាបេះដូងគេឈឺឆៀបៗរកថាមិនត្រូវ គេមិនចូលចិត្តឱ្យនាងហៅគេបែបនេះទេមិនចូលចិត្តសូម្បីតែបន្តិចឬអាចនិយាយបានថាគេស្អប់ខ្លាំងតែម្តង

« យ៉ាងម៉េចពេលនេះ ទំនាក់ទំនងយើងឃ្លាតពីគ្នាដល់ថ្នាក់ត្រូវហៅបងថាលោកផងហ្អេស៎? តែបងថាវាដូចជាមិនត្រូវទេ ព្រោះទំនាក់ទំនងយើងវាដូចជាកាន់តែខិតជិតទៅវិញទេ » គេនិយាយហើយឆ្លៀតវាយចិញ្ចើមបន្តិចឌឺដាក់នាង ធ្វើឱ្យរាងស្តើងខឹងគេកាន់តែខ្លាំងឡើង

« ឆាប់ចេញទៅ ខ្ញុំស្អប់លោកឯងខ្លាំងណាស់ ចេញទៅ ចេញឱ្យបាត់ទៅ » ឃើញនាងរើខ្លាំងពេកJakeក៏ព្រមលែងដៃនាង ហើយគេក៏ងើបចេញ

« ចាំបងនៅក្នុងនេះហើយបន្តិចទៀតបងយកអីមកឱ្យញ៊ាំ »
រាងស្តើងមិនតបអ្វីទេនាងងាកមុខចេញទាំងខឹង ឯJakeក៏ដើរចេញទៅក្រៅបាត់។

ពេលឃើញគេចេញទៅបាត់រាងស្តើងក៏ព្រលែងទឹកភ្នែកខ្លួនឯងឱ្យហូរមកវូតែម្តង នាងយំៗរហូតទាល់តែអស់ចិត្ត ហើយនាងក៏ក្រោកទៅយកខោអាវដែលគេរៀបទុកឱ្យដើម្បីទៅងូតទឹកស្លៀកខោអាវ ពេលចូលទៅដល់ក្នុងបន្ទប់ទឹក នាងឃើញស្នាមក្រហមនៅលើ កនិងស្មារបស់នាងធ្វើឱ្យនាងឈឺចាប់ឡើងម្តងទៀតនាងអង្គុយយំក្រោមដំណក់ទឹកផ្កាឈូកឡើងស្ទើរខ្សោះខ្លួនទៅហើយ ពេលងូតទឹកផ្លាស់ខោអាវរួចហើយ រាងស្តើងក៏ដើរមកទាញកាបូបរបស់នាងហើយបម្រុងបើកទ្វារចេញទៅ នាងចង់រត់ទៅចោលJake ព្រោះនាងខឹងនាងមិនចង់ឃើញមុខគេឡើយ គ្រាន់តែនាងបើកទ្វារមក ក៏ឃើញកូនចៅគេ2នាក់ឈរយាមនៅមុខបន្ទប់របស់នាង

« អ្នកនាង ចង់ចេញទៅក្រៅមែនទេ »

« មែនហើយ »

« សុំទោសផង ពេលនេះអ្នកនាងចេញទៅមិនទាន់បានទេ អ្នកនាងត្រូវរង់ចាំអ្នកប្រុសសិន ទាល់តែអ្នកប្រុស អនុញ្ញាតទើបអ្នកនាងអាចចេញទៅបាន »

« អត់ទេ ខ្ញុំចង់ចេញទៅនៅពេលនេះ ហេតុអីក៏ខ្ញុំត្រូវស្តាប់បញ្ជាគេដែរនោះ ឆាប់ថយចេញទៅ ខ្ញុំចេញទៅក្រៅ »

My two boyfriends ( Completed )Where stories live. Discover now