« កាលពី15ឆ្នាំមុន តើមានរឿងអីទៅ? »
« បើនាងឯងចង់ដឹងខ្លាំងណាស់ អញ្ចឹងបើកប្រហោងត្រចៀកត្រៀមស្តាប់ទៅ ចាំយើងនិយាយឱ្យស្តាប់ »
[ កាលពី 15ឆ្នាំមុន...
វាជាពេលដែលហាណាមានអាយុ5ឆ្នាំ កាលនោះ លោកយូនិងអ្នកស្រីយូបានវង្វេងបាត់នាងពេលទៅដើរលេងនៅតំបន់ភ្នំដែលមានទឹកជ្រោះធ្លាក់ ហាណាបានរអិលធ្លាក់ជ្រោះហូរតាមទឹកបោកបក់ទៅបាត់ស្រមោល ទោះប៉ាម៉ាក់នាងរកយ៉ាងណាក៏រកមិនឃើញដែរ ។ ពួកគាត់នៅបន្តតាមរកនាងដោយផ្ទាល់ និងឱ្យកូនចៅតាមស៉ើបរកដំណឹងកូនស្រីបណ្តូលចិត្តតែមួយមិនឈប់ឡើយ ទោះមានអ្នកភូមិជាប់នោះនិយាយថាកូនស្រីគាត់ប្រហែលជាស្លាប់បាត់ហើយ តែគាត់នៅតែមិនជឿគាត់បន្តតាមរកកូនស្រីមិនឈប់រហូតដល់រយៈពេលបីខែក្រោយ លោកយូអស់សង្ឃឹមខ្លាំង ឯអ្នកស្រីយូក៏ស្ទើរតែកើតជំងឺផ្លូវចិត្ត គាត់យំនឹកកូនស្រីរាល់យប់ ចង់បានកូនស្រីត្រឡប់មកវិញ គាត់នឹកកូនណាស់ កូនគាត់ស្អាតឆ្លាតហើយគួរឱ្យស្រឡាញ់ណាស់ ហេតុអីទេវតាដាច់ចិត្តយកនាងពីគាត់ទៅរួច គាត់មិនជឿទេ អ្នកស្រីយូ ទួញសោកហូរទឹកភ្នែកគ្រាំរីងរៃ លោកយូក៏ឈឺចុកចាប់សែនស្តាយស្រណោះស្ទើរតែគ្មានកម្លាំងចិត្តធ្វើអ្វីទេ តែគាត់មិនអាចទន់ជ្រាយបានឡើយព្រោះគាត់ត្រូវជួយលើកទឹកចិត្តអ្នកស្រីយូ លោកយូបារម្ភពីប្រពន្ធគាត់ខ្លាំងតែមិនដឹងធ្វើយ៉ាងណាទើបថ្ងៃមួយគាត់សម្រេចចិត្តនាំអ្នកស្រីយូទៅលេងនៅមណ្ឌលកុមារកំព្រាទៅទីនោះ ទៅធ្វើបុណ្យជាមួយក្មេងៗដើម្បីឱ្យអ្នកស្រីបានជ្រះស្រឡះក្នុងចិត្តឡើងវិញ ហើយវាក៏បានផលពិតមែន អ្នកស្រីយូស្រស់ថ្លាជាងមុន គាត់បន់ផ្សងរាល់ពេលដោយការធ្វើបុណ្យជាមួយក្មេងៗនេះសូមឱ្យកូនស្រីវិលត្រឡប់មករកគាត់វិញឆាប់ៗផងចុះ ។ មានថ្ងៃមួយ ខណៈពេលគាត់កំពុងបិទភ្នែកសំពះលើកដៃបួងសួងរួចបើកភ្នែកមកវិញ ស្រាប់តែមានក្មេងស្រីម្នាក់បានមកឈរនៅពីមុខគាត់ហើយញញឹមស្ញេញដាក់គាត់ នាងមកសុំតុក្កតាពីគាត់ អ្នកស្រីយូឃើញហើយហាក់រំជួលចិត្តណាស់ ដំបូងគាត់ច្រឡំស្មានតែជាកូនស្រីខ្លួនឯងព្រោះនាងមានមុខមាត់ស្រដៀងកូនស្រីគាត់ តែពេលមើលយូរទៅទើបដឹងថាមិនមែនទេ ក្មេងស្រីម្នាក់នេះធំជាងហាណាហើយអាយុក៏ទំនងច្រើនជាងហាណាដែរ លោកស្រីយូរសែនស្តាយរហូតដល់ខ្ទប់មុខយំ គាត់ស្មានថាបានជួបកូនស្រីហើយ ស្មានថាការបួងសួងបានដូចប្រាថ្នាហើយ តែវាមិនពិតទេ កូនស្រីគាត់នៅតែមិនត្រឡប់មកដូចដើម ឃើញអ្នកស្រីយូស្រាប់តែយំបែបនេះក្មេងស្រីនោះក៏យកដៃអង្អែលស្មាគាត់តិចៗ
« អ្នកមីងដ៏ស្រស់ស្អាតសូមកុំយំអី ប្រយ័ត្នលែងស្អាតណា » សម្លេងក្មេងតូចហាក់ដាស់ពញ្ញាក់អ្នកស្រីយូឱ្យភ្ញាក់ខ្លួនឡើងវិញ ស្រវាទាញក្មេងស្រីមកឱបណែនដៃរួចយំសសឹកឡើងញ័រខ្លួន ឱបអស់ចិត្តហើយគាត់ក៏ជូតទឹកភ្នែកចេញដោយញញឹមនិងនិយាយស្រាលៗ
YOU ARE READING
My two boyfriends ( Completed )
Romanceរឿងរ៉ាវផ្តើមចេញពីស្រីក្រមុំវ័យ18ឆ្នាំម្នាក់ដែលសម្រេចចិត្តទាក់ទងមនុស្សប្រុសកម្លោះពីរនាក់ក្នុងពេលតែមួយ ហើយពីដំបូងៗគ្រប់យ៉ាងគឺដំណើរការទៅដោយរលូន តែបន្ទាប់ពី3ខែក្រោយមករទេះភ្លើងក៏បានបុកគ្នា🫣 « គឺវាពិតជារឿងចៃដន្យពិតមែន អូនមិនដឹងទេថាJakeជាមិត្តរបស់បង ហើ...