« ប្រដៅកូន បងប្រដៅកូនម៉ាកអីទើបត្រូវធ្វើដល់ថ្នាក់នេះ នោះ ទោះកូនធ្វើអ្វីខុសក៏ដោយ ក៏បងមិនគួរធ្វើបែបនេះដែរ ព្រោះបងក៏ដឹងថាកូនយើងនៅក្មេងណាស់គេមិនទាន់ចេះគិតគូរអ្វីច្រើនទេ »
អាយុកូនជិតពាក់កណ្តាល50ហើយតែលោកស្រីផាកនៅតែចាត់ទុកថាគេនៅក្មេងនៅឡើយ ចឹងហើយកុំឆ្ងល់ថាម៉េចបានកូនប្រុសហ្នឹងចេះតែបានចិត្ត ឃើញលោកស្រីផាកនិយាយកាន់ជើងគេបែបនេះសុងហ៊ុនក៏ប្រញ៉ាប់ចាប់យកឱកាសចូលតួកំសត់ភ្លាមៗដើម្បីទាញម៉ាក់គេឱ្យមកនៅខាងគេពេញទី« អ្នកម៉ាក់កុំខឹងលោកប៉ាអី វាជាកំហុសកូនទេ កូនជាកូនចោលម្សៀតអត់បានការ សមតែត្រូវលោកប៉ាឱ្យគេវាយស្ទើរបាក់ឆ្អឹងគ្រប់កន្លែងបែបនេះគឺត្រូវហើយ » និយាយហើយគេធ្វើជាលើកដៃបន្តិចរួចស្រែកថ្ងូរ
« អូយយយ! »គេសម្តែងធ្វើដូចជាដៃគេកំពុងតែបាក់ ឈឺដូចល្មមៗទេ តែថ្អូញថ្អែរវិញគឺកប់ពពកតែម្តង ឮចឹងៗអីសួរថាម្តាយណាដែលថាមិនអាសូរកូននោះ ចឹងបានគេថានំបញ្ចុកវាឆ្ងាញ់ហើយ តែបើបានថែមល្បោយទៀតដឹងតែឆ្ញាញ់ហោះចាប់លែងជាប់ម៉ង លោកស្រីផាកសែនក្តុកក្តួលអួលណែនស្ទើរគាំងក្នុងទ្រូង« ពុទ្ធោ នេះពួកគេហ៊ានវាយកូនម៉ាក់ដល់ថ្នាក់នេះផងហ្អេស៎? » និយាយហើយលោកស្រីផាកងើបមុខសម្លឹងពួកអង្គរក្សទាំងនោះ
« ពួកឯង យើងនឹងដកពួកឯងចេញទាំងអស់គ្មានឱ្យសល់មួយទេចាំមើលទៅ »សុងហ៊ុនចាប់ដៃគាត់តិចៗហើយនិយាយយ៉ាងចូលតួចិត្តល្អ
« អ្នកម៉ាក់ អ្នកម៉ាក់កុំខឹងពួកគេអី ពួកគេគ្រាន់តែធ្វើតាមបញ្ជាលោកប៉ាតែប៉ុណ្ណោះ ពួកគេគ្មានជម្រើសទេ »ឮហើយលោកស្រីផាកងើបមុខសម្លក់លោកផាកដែលកំពុងតែឈរមើលកូនប្រុសក្បាលខូចចូលតួកំសត់ លោកស្រីផាកថាឱ្យគាត់ខ្លាំងៗ
« កូន ធ្វើអីខុសណាស់ណាបងថាមកមើល ហេតុអីបានជាបងធ្វើបែបនេះដាក់កូន បងឯងចាំមើលណាបើហ៊ានតែកូនខ្ញុំកើតអីបន្តិច ខ្ញុំមិនលើកលែងឱ្យបងទេ »« អូនគិតតែខំកាន់ជើងគេហ្នឹងទៅ អូនដឹងទេថាគេចោលម្សៀតប៉ុណ្ណា គេគិតតែដើរលេងអត់ប្រយោជន៍ ហើយថ្ងៃនេះបងមកហៅគេឱ្យទៅមើលសិក្សារៀនសូត្រការងារ គេមិនត្រឹមតែមិនយកចិត្តទុកដាក់ធ្វើតាមទេ ហើយថែមទាំងទុកការណាត់នៅខាងក្រៅសំខាន់ជាងទៀត អូនថាទៅមើលតើគេមានធ្វើខុសដែរទេ ? »
YOU ARE READING
My two boyfriends ( Completed )
Romanceរឿងរ៉ាវផ្តើមចេញពីស្រីក្រមុំវ័យ18ឆ្នាំម្នាក់ដែលសម្រេចចិត្តទាក់ទងមនុស្សប្រុសកម្លោះពីរនាក់ក្នុងពេលតែមួយ ហើយពីដំបូងៗគ្រប់យ៉ាងគឺដំណើរការទៅដោយរលូន តែបន្ទាប់ពី3ខែក្រោយមករទេះភ្លើងក៏បានបុកគ្នា🫣 « គឺវាពិតជារឿងចៃដន្យពិតមែន អូនមិនដឹងទេថាJakeជាមិត្តរបស់បង ហើ...