_____នៅវីឡាត្រកូលយូ____
ហាណាកំពុងអង្គុយនៅក្នុងន្ទប់យ៉ាងក្រៀមក្រំនាងអង្គុយលុបរូបនាងជាមួយពួកគេម្តងមួយៗទាំងមិនដាច់ចិត្ត តែនាងក៏ត្រូវបង្ខំធ្វើ ព្រោះពេលនេះនាងនិងពួកគេលែងត្រូវជាអ្វីនឹងគ្នាទៀតហើយ ហេតុនេះនាងគ្មានសិទ្ធិទុករូបអស់ហ្នឹងទៀតទេ ។ ពេលកំពុងតែលុបរូបស្រាប់តែទូរសព្ទនាងរោទិ៍ឡើង គឺលេខ យូរី នាងក៏ចុចទទួល ទាំងសម្លេងក្ងួរព្រោះយំខ្លាំងពេក។
« អាឡូយូរី ឯងមានការអីមែនទេ ?»
« អាឡូ ហាណា ម៉េចក៏សម្លេងឯងបែបនេះ ឯងកើតអីមែនទេ ថ្ងៃមិញឯងថាមិនស្រួល គ្នាក៏ចង់តេទៅសួរថាឯងបានធូរហើយនៅ តែតាមស្តាប់សម្លេងឯងដូចជាមិនបានធូរទេ »
« អត់ទេ គ្នាមិនកើតអីទេ គ្នាមិនកើតអីពិតមែនណា ឯងកុំបារម្ភអី »
« មិនពិតទេ កាន់តែលឺឯងឆ្លើយថាមិនកើតអីបែបនេះគឺវាកាន់តែមានពិរុទ្ធហើយ បានហើយឯងចាំយើងនៅទីនោះហើយ យើងទៅទទួលឯង មកនិយាយគ្នាឱ្យដឹងរឿង »
« ឈប់សិន យូរី យូ...» រាងស្តើងមិនទាន់បាននិយាយចប់ផងយូរីក៏ចុចបិតបាត់
____
បន្តិចក្រោយមកសម្លេងចុចសុីផ្លេក៏បន្លឺឡើង សន្តិសុខប្រញ៉ាប់បើកទ្វារឱ្យ ពេលចូលមកដល់ក្នុងបរិវេណផ្ទះហើយ យូរីក៏ចុះពីឡានដើរសំដៅទៅក្នុងផ្ទះហាណា ចូលទៅដល់ក្នុងនាងក៏ជួបនឹងលោកស្រីយូនាងក៏និយាយជម្រាបសួរទៅកាន់គាត់« ជម្រាបសួរអ្នកមីង »
« ចា៎ ជម្រាបសួរ នេះតើក្មួយមករកអ្នកណាហ្នឹង » ដោយសារតែយូរីធ្លាប់តែមកទទួលហាណាឬជូនហាណាមកដល់ត្រឹមក្រៅផ្ទះមិនដែលចូលក្នុងផ្ទះទេ ហេតុនេះហើយទើបលោកស្រីយូមិនស្គាល់នាង
« ចា៎អ្នកមីងគឺខ្ញុំមករកហាណា ខ្ញុំជាមិត្តរបស់នាង »
« អូ ក្មួយជាមិត្តរបស់ហាណា មែនទេ ចឹងក្មួយត្រូវគ្នាជាមួយហាណាវិញហើយតើមែនទេ »
បានឮលោកស្រីយូនិយាយហើយយូរីធ្វើមុខឆ្ងល់
« ត្រូវគ្នា អ្នកមីងចង់មានន័យថាម៉េចទៅ អឹ គឺខ្ញុំមិនដែលឈ្លោះគ្នាជាមួយហាណាទេ »
YOU ARE READING
My two boyfriends ( Completed )
Romanceរឿងរ៉ាវផ្តើមចេញពីស្រីក្រមុំវ័យ18ឆ្នាំម្នាក់ដែលសម្រេចចិត្តទាក់ទងមនុស្សប្រុសកម្លោះពីរនាក់ក្នុងពេលតែមួយ ហើយពីដំបូងៗគ្រប់យ៉ាងគឺដំណើរការទៅដោយរលូន តែបន្ទាប់ពី3ខែក្រោយមករទេះភ្លើងក៏បានបុកគ្នា🫣 « គឺវាពិតជារឿងចៃដន្យពិតមែន អូនមិនដឹងទេថាJakeជាមិត្តរបស់បង ហើ...