Part 97 : អសីលធម៌

284 36 24
                                    

ចិញ្ចើមនាងស្រាប់តែជ្រួញឡើងព្រោះនាងមិនបានឃើញគេអង្គុយនៅទីនោះទៀតទេ ទាំងដែលមុននេះនាងឃើញគេអង្គុយនៅត្រង់ហ្នឹងនៅឡើយ ឃើញបែបនេះហើយទ្រូងនាងស្រាប់តែញ័រភឹបផឺតព្រោះក្នុងចិត្តស្រាប់តែគិតចេញនូវរឿងម្យ៉ាង រាងស្តើងបើកភ្នែកធំៗភ័យអស់ព្រលឹងពីខ្លួនស្រែកឡើងស្ទើរភ្លាត់សម្លេង

« អត់ទេ!! កូនប្រុសខ្ញុំ!! » ក្នុងចិត្តនាងគ្មាននឹកឃើញអ្វីក្រៅពីខ្លាចកូនត្រូវគេធ្វើបាប នាងស្ទើរតែធ្លាក់ដបទឹកដោះគោពីដៃ ស្រីតូចបោះជើងរត់ញាប់ស្មេសំដៅបន្ទប់កូនប្រុស តែពេលទៅជិតដល់មាត់ទ្វារនាងស្រាប់តែភ្ញាក់ស្មារតីដែលស្លន់ស្លុងមកវិញព្រោះបានឮសម្លេងសើចកខឹករបស់កូន ខ្លួននាងដែលស្រាលស្ងើកមុននេះប្រែជាមានទម្ងន់ឡើងខ្លះ ចិត្តដែលភ័យខ្លាំងស្ទើងវង្វេងសតិក៏បានរសាយឡើង ពេលបានឮសម្លេងកូនប្រុស ស្តាប់ទៅទំនងដូចជាសប្បាយអរណាស់ តើអ្នកណាកំពុងបន្លែងលេងជាមួយកូននាង? ពេលសម្លឹងមើលទៅក្នុងបន្ទប់ហើយ រាងស្តើងគាំងទ្រឹង ខួរក្បាលនាងដូចស្ពឹក ស្ទើរវិភាគមិនចេញថាអ្វីដែលនាងបានឃើញនោះគឺជាការពិតឬអត់ ដោយសាររូបភាពដែលនាងបានឃើញវាពិតជាមិនគួរឱ្យជឿឡើយ វាគឺជាសកម្មភាពដែលសុងហ៊ុនកំពុងបន្លែងលេងជាមួយកូននាង គេយករបស់លេងលើកបង្ហាញឱ្យកូននាងមើលទៅមក ហើយក៏និយាយលួងលោមដោយសម្លេងផ្អែមស្រាល រាងស្តើងឈរមើលគេដល់ភ្លឹករហូតស្ទើរភ្លេចដកដង្ហើម នាងលួចពួនសិនព្រោះចង់មើលបន្តទៀតថាគេនឹងធ្វើអ្វីខ្លះ នាងមិននឹកស្មានទេថាមនុស្សទុយមុយមឹះៗដូចគេក៏ចេះលេងជាមួយក្មេង នាងមិនចង់ជឿសោះព្រោះកន្លងមកគេព្យាយាមគំរាមយាយីជីវិតកូននាងរហូត ។ ការពិតគេអត់មានគិតអាក្រក់អ្វីចំពោះកូននាងបន្តិចទេ ពេលគេឮសម្លេងអាអូនយំដោយគ្មានអ្នកលួងដូចជាកំពុងនៅតែឯង គេក៏មានចិត្តបារម្ភទើបមកជួយមើលដោយមានគំនិតថាមកជួយលួងក្រែងល៎អាចធ្វើឱ្យបាត់យំ ហើយចំកូននាងដូចមាននិស្ស័យជាមួយគេទៀត គ្រាន់តែគេដើរចូលមកលួងបន្តិច ក្មេងគ្នាបាត់យំឡើងស្ងាត់ ដល់សុងហ៊ុនលេងជាមួយតិចៗក៏សើចឡើងខឹកៗបានធ្វើឱ្យគេរឹតតែក្នាញ់ សុងហ៊ុនអង្គុយមើលកូនប្រុសJakeទាំងរីកស្នាមញញឹមដែលចេញពីចិត្តពិតៗ  បន្ទាប់មកស្នាមញញឹមនោះបានរលាយចេញវិញ ពេលនឹកឃើញដល់កូនខ្លួនឯង បើពេលនេះកូនប្រុសរបស់គេនៅរស់ កូនប្រហែលជាមានរូបរាងធំច្រើន ហើយរត់លេងរមិញនិងថែមទាំងចេះនិយាយបានច្រើន ហើយអាចជាក្មេងឆ្លាតគួរឱ្យស្រឡាញ់ដូចកូនប្រុសរបស់Jakeអញ្ចឹង គេបានត្រឹមអង្គុយមើលកូនប្រុសរបស់អ្នកដទៃខណៈដួងចិត្តបានរសាត់នឹកភ្នកទៅដល់កូនប្រុសខ្លួនដែលបានបាត់បង់ទៅ
< បើមាននិស្ស័យ សូមឱ្យកូនបានមកកើតជាកូនប្រុសរបស់ប៉ាម្តងទៀតផងទៅចុះ > គេនឹកអធិដ្ឋានក្នុងចិត្តយ៉ាងស្ងប់ស្ងាត់ស្របពេលរាងស្តើងកំពុងលួចមើលគេពីខាងក្រៅ ឃើញគេនៅជាមួយកូននាងយ៉ាងទន់ភ្លន់បែបនេះ ក្នុងទ្រូងនាងស្រាប់តែអួលណែន កែវភ្នែកទាំងគូផ្តើមជ្រាបទឹកនេត្រាព្រោះបានឃើញទិដ្ឋភាពដែលកូនប្រុសខ្លួនបានលូកដៃក្តាប់កាន់ម្រាមដៃរបស់សុងហ៊ុនលេង ដែលនាងចងចាំបានច្បាស់ណាស់ថានោះជាអ្វីដែលJakeធ្លាប់ស្រមៃចង់ឃើញ Jakeក៏ចង់នៅឱ្យកូនកាន់ដៃគេបែបហ្នឹងដូចគ្នា បើពេលនេះគេនៅរស់ មិនដឹងជាគេស្រឡាញ់កូនប្រុសយ៉ាងណាទេ ម្ល៉េះប្រហែលជាឱបថើបកូនម្ង៉ៃៗមិនចេះឆ្អែតឡើយព្រោះកូនគេជាក្មេងឆ្លាតគួរឱ្យស្រឡាញ់ខ្លាំងបំផុតហើយ  ទឹកថ្លាៗបានស្រក់តតក់ហូរកាត់ផែនថ្ពាល់តូច យំរួចហើយនាងក៏រហ័សដាស់ស្មារតីមកវិញព្រោះនឹកឃើញថាកូនកំពុងឃ្លាន រាងស្តើងរវាសដៃជូតទឹកភ្នែកចេញពីថ្ពាល់ហឺតសំបោរឆឺតឆតរួចក៏ដើរចូលក្នុងបន្ទប់ ឃើញម៉ាក់អាអូនចូលមកសុងហ៊ុនក៏ងើបខ្លួនចេញ ដោយមិននិយាយអ្វីគេដើរចេញទៅក្រៅវិញដូចគ្មានរឿងអ្វីកើតឡើង រាងស្តើងប្រញាប់យកទឹកដោះគោឱ្យកូនម៉ឹមបន្ទាប់ពីម៉ឹមឆ្អែតអស់ចិត្តកូនប្រុសសំណព្វក៏គេងលក់យ៉ាងស្កប់ទៅទៀត ជីវិតហ្នឹងដូចហាយសូរគ្មានការងារធ្វើបន្តិចទេ អស់ពីបៅហើយដេក ដេករួចយំ យំរួចបៅ បៅរួចដេកវិញ ជីវិតជាកូនង៉ែតគិតទៅអត់ប្រយោជន៍សាហាវម៉ងហ្អាស ។

My two boyfriends ( Completed )Where stories live. Discover now