⚜️CHAPTER 1⚜️

1.4K 95 12
                                    

_រដ្ឋ California_

==MOONLIGHT LOUNGE==

បុរសជនជាតិកូរ៉េ សាច់សរដៃស្រឡូនកំពុងតែអង្គុយនៅក្នុងបន្ទប់ VIP នៅក្នុងក្លឹបល្បីកណ្តាលទីក្រុង ដៃរបស់គេកំពុងតែចុចលើ Keyboard Laptop ដែលដាក់នៅលើតុ ភ្នែកកំពុងតែសម្លឹងរកមើលអ្វីមួយនៅលើ screen Laptop របស់គេ មាត់កំពុងតែបញ្ចេញស្នាមញញឹម ដ៏ស្រស់ស្អាតលេចនៅលើផ្ទៃមុខសង្ហារបស់គេ

"Jeon Jungkook? Alpha Group? CEO របស់ Alpha Real Estate?" Jisung ឧទានឡើងបន្តិច នៅពេលដែលអានពីប្រវិត្តរូបរបស់បុរសដែលនៅក្នុង Laptop របស់គេ
"ត្រឹម 1M ចំពោះគេពិតជាគ្មានបញ្ហានោះទេ" Jisung បន្តការ និយាយហើយញញឹមដោយពេញចិត្ត
"ឬក៏យក 5M តែម្ដង?" គេសួរខ្លួនឯងដោយអស់សំណើច ហើយក៏បិទ Laptop របស់គេវិញមុននឹងទាញទូរសព្ទ័ពីលើតុមកទុកក្នុងហោប៉ៅ ហើយដើរចេញទៅទុក Laptop របស់គេចោលនៅក្នុងបន្ទប់នោះ

Jisung ដើរចុះទៅដល់ជាន់ក្រោម ដែលមានមនុស្សប្រុសស្រីកំពុងតែស្រែករាំជាក្រុមៗ ហើយក៏បានដើរទៅរក Bar Tender មុននឹងដកលុយពីហោប៉ៅចំនួន 500$ អោយគេ

"លោកមានអ្វីអោយខ្ញុំជួយដែរ?" Bar Tender សួរនៅពេលដែល ឃើញ Jisung ដាក់លុយនៅនឹងមុខ

"ដាក់ថ្នាំនេះនៅក្នុង Beer មួយកែវហើយយកទៅអោយបុរសដែល កំពុងតែអង្គុយម្នាក់ឯងនៅចុងនោះ" Jisung និយាយព្រមទាំងចង្អុលទៅបុរសដែលពាក់អាវសាច់ក្រណាត់រលុងៗ ព៌ណសរ ដែលកំពុងតែអង្គុយម្នាក់ឯង

"បាទ!" Bar Tender តបមកវិញ ស្របពេលដែលដៃលូកមកយកលុយនៅលើតុ

"ប្រាប់ថាវាជា Happy hour គឺខាងពួកឯង Free វាអោយគេ" Jisung ផ្តែផ្តាំមុននឹងដើរចេញទៅ

"បាទលោក!" Bar Tender តបរួចក៏ចាត់ការតាមអ្វីដែល Jisung បានផ្តែផ្តាំ គេមិនបានខ្វល់ខ្វាយច្រើននោះទេ ព្រោះ Jisung ជាភ្ញៀវប្រចាំនៅទីនេះ ហើយនេះមិនមែនជាលើកទីមួយដែល Jisung ប្រើគេអោយធ្វើល្បិចបែបនេះទេ

Bar Tender បានលើក Beer ដែលមានថ្នាំនៅក្នុងនោះ ដើរសំដៅទៅរកបុរសដែលកំពុងតែអង្គុយនៅតុចុងគេបង្អស់ គេបានដាក់កែវនៅលើតុហើយញញឹមទៅកាន់បុរសម្នាក់នោះ

Unconditional LOVEWhere stories live. Discover now