⚜️CHAPTER 74⚜️

515 56 12
                                    

=ALPHA BLUE SKY=
[JUNGKOOK'S UNIT]

Jungkook ស្ថិតនៅក្នុងឈុតសម្លៀកបំពាក់ office ព៌ណស រួមជាមួយខោព៌ណខ្មៅរបស់គេ កំពុងតែសិតសក់ឆ្លុះកញ្ចក់នៅទល់មុខតុសម្អាង ដោយ Jimin នៅគេងមិនទាន់ភ្ញាក់នៅឡើយ ដោយសារតែឮថាមួយរយៈនេះ Jimin សល់ពេលទំនេរនៅកន្លែងធ្វើការច្រើនគេក៏ខ្ជិលដាស់ ណាមួយយប់មិញ ប្រពន្ធគេនៅមើលរឿងដល់យប់ផង

រៀបចំខ្លួនរួចរាល់ហើយ Jungkook ក៏បានទាញទឹកអប់មក បាញ់ ជាវគ្គបញ្ចប់នៃការរៀបចំខ្លួនរបស់គេ មុននឹងដើរចូលទៅក្នុងបន្ទប់គេងទៅរកប្រពន្ធរបស់គេ

Jungkook ដើរហួសទៅតុក្បាលដំណេកយកទូរសព្ទ័របស់គេហើយ ក៏បានដើរមកដាក់ខ្លួនអង្គុយក្បែរខ្លួនរបស់ Jimin កំពុងតែគេងបែរមុខទៅម្ខាង គេអោនទៅថើបថ្ពាល់ Jimin ម្ខាងដែរបែរឡើងមកលើ ដោយសារតែថ្ពាល់ម្ខាងទៀតផ្គាប់មុខនឹងខ្នើយកើយ

"បងទៅធ្វើការហើយ" Jungkook និយាយតិចៗ នៅក្បែរត្រចៀករបស់អ្នកដែលកំពុងតែគេងលង់លក់ មិនដឹងថា Jimin បានស្តាប់ឮក៏អត់នោះទេ តែ Jungkook ចង់និយាយប្រាប់ មុនពេលដែលគេចេញទៅធ្វើការដូចជារាល់ថ្ងៃ
"បងស្រឡាញ់អូន!" បញ្ចប់ប្រយោគដោយអោនទៅថើប ថ្ពាល់របស់ប្រពន្ធគេម្ដងទៀត មុននឹងងើបចេញពីលើពូកហើយយកសោរឡានធ្វើដំណើរចេញទៅក្រុមហ៊ុនរបស់គេ

=ALPHA REAL ESTATE=

ថ្ងៃនេះនៅក្នុងបន្ទប់ប្រជុំបុគ្គលិកប្រហែលជាដប់នាក់ដែលសុទ្ធតែជាបុគ្គលិកផ្នែក Admin កំពុងតែអង្គុយពិភាក្សាគ្នាអំពីកម្មវិធីជប់លៀងដំណាច់ឆ្នាំដែលត្រូវធ្វើឡើងនៅរយៈពេលពីរខែខាងមុខនេះ ដោយសារតែរយៈពេលកាន់តែកៀកពួកគេត្រូវតែប្រញាប់ពិភាក្សាគ្នារៀបចំ ដើម្បីកក់កន្លែង ព្រមជាមួយធ្វើការប្រកាសទៅបុគ្គលិកតាមផ្នែក អោយបានត្រៀមខ្លួនទុកជាមុន

តែការប្រជុំពិភាក្សាគ្នានៅពេលព្រឹកនេះ Jungkook មិនបានចូលរួមនោះទេ គេទុកអោយ Taehyung ជាអ្នកចាត់ចែងជំនួស Jungkook មិនបានរវល់នោះទេ គ្រាន់តែគេខ្ជិលចេញពីបន្ទប់ធ្វើការមកអង្គុយស្តាប់ព្រោះគេគ្មានយោបលត្រូវ បញ្ចេញនោះទេ

Unconditional LOVEWhere stories live. Discover now