⚜️CHAPTER 61⚜️

518 55 14
                                    

=EPIC LAND CONDO=

"បងជួយមើលបន្តិចទៅមើលប្រាំម៉ូដនេះមួយណាស្អាតជាង?" Jin ហុចទូរសព្ទ័ទៅអោយមិត្តប្រុសរបស់គេដែលកំពុងតែគេងចុចទូរសព្ទ័ នៅលើពូកជាមួយគ្នា

"យកព៌ណនេះហើយមើលទៅមិនស៊ាំភ្នែក" Namjoon មើលមួយ ភ្លែតហើយក៏ហុចអោយមិត្តប្រុសរបស់គេវិញ

"អូនគិតថាព៌ណនេះស្អាតម្យ៉ាងដែរ! មើលទៅរូបនៅលើអាវឡើងគួរអោយស្រឡាញ់" Jin ហុចអោយមើលម៉ូដនៅក្នុងចំណោមប្រាំម៉ូដ ដែលគេអោយមិត្តប្រុសរបស់គេរើសមុននេះ

"តែព៌ណវាមិនសូវស្អាតដូចព៌ណទឹកប៊ិចនោះទេ" Namjoon អោយជាយោបល

"អូនដឹងតែ! បងមើលទៅអាមួយនេះមានរូបស្អាតជាង"

"បើអូនគិតថាមួយហ្នឹងស្អាតក៏យកមួយហ្នឹងទៅ! សួរបងធ្វើអីបើមិនយកតាមគំនិតរបស់បងដដែល" Namjoon ថាអោយមិត្តប្រុសរបស់ខ្លួនវិញ
"អូនមើលទៅគិតថាមួយណាស្អាតក៏ទិញមួយហ្នឹងទៅ"

"មានមិត្តប្រុសដូចជាគ្មាន! ចង់សួរអ្វីក៏គ្មានយោបល"

"ចុះម៉ូដដែលបងរើសមុននេះគេហៅថាជាអ្វីវិញ? បងខំអោយយោបលរួចហើយ អ្នកណាដឹងថាអូនមិនពេញចិត្ត" Namjoon និយាយឡើងការពារខ្លួនរបស់គេ

"តែម៉ូដដែរអូនរើសស្អាតជាង" Jin តវ៉ាបន្តជាមួយមិត្តប្រុសរបស់គេ

"ចុះបងមានថាអី! បើស្អាតជាងក៏យកតាមម៉ូដរបស់អូនរើសទៅ" Namjoon ឆ្លើយទៅកាន់មិត្តប្រុសរបស់គេវិញ
"ចេះធ្វើខ្លួន.ង៉ក់ងរ.ដូចជាក្មេងទៅកើត"

"ចុះបើអូន.ង៉ក់ងរ.បងគ្រាន់តែសុំទោសអូនទៅចប់រឿងហើយ" Jin ស្តីអោយមិត្តប្រុសរបស់បន្ត ដោយមិនគិតថានឹងឈប់បើ Namjoon មិនសុំទោសគេអីឡូវនេះ

"អូខេៗ! បងសុំទោស..បងជាអ្នកខុស" Namjoon និយាយដោយអោយមិត្តប្រុសរបស់គេឈ្នះដូចរាល់ដង

"ចេះដឹងខុសល្អហើយ! អញ្ចឹងអូនយកម៉ូដរបស់អូនរើសហើយ"

"បាទ! ទិញតាមអ្វីដែលអូនគិតថាស្អាតចុះ" Namjoon តបវិញដោយញញឹមមើលមុខមិត្តប្រុសរបស់ដោយមិនហ៊ានជំទាស់ចិត្តទៀត

Unconditional LOVETahanan ng mga kuwento. Tumuklas ngayon