=ALPHA BLUE SKY=
[JUNGKOOK'S UNIT]"កាហ្វេរបស់បងអូនឆុងទុកនៅលើតុរួចហើយ" Jimin ដើរទៅក្នុងបន្ទប់ដាក់សម្លៀកបំពាក់ ហើយនិយាយទៅកាន់ Jungkook ដែលកំពុងតែរៀបចំខ្លួនមុននឹងចេញទៅធ្វើការ
"ល្ងាចនេះបងចេញពីធ្វើការលឿនទេ?" Jimin សួរឡើង ស្របពេលដែលគេកំពុងតែទាញទឹកអប់មកបាញ់ ហើយដាក់ទុកនៅលើតុសម្អាងវិញ រួចបែរមុខមកមើល Jungkook នៅឈរក្បែរនោះ"ថ្ងៃនេះបងប្រជុំអាចចេញមកល្ងាចបន្តិច" Jungkook តបវិញ
"អូនចង់បបួលបងទៅញ៊ាំអាហារពេលល្ងាចនៅខាងក្រៅ!" Jimin និយាយឡើង
"អូនទើបតែស្គាល់ភោជនីយដ្ឋាន steak ថ្មី! ឃើញគេ review តាមអនឡាញថាយប់ឡើងនៅទីនេះរ៉ូម៉ែនទិក...បែបនេះហើយចង់បបួលបងទៅជាមួយ" Jimin ញញឹមបន្ទាប់ពីនិយាយហើយ"ចាំល្ងាចនេះបងទៅយកអូននៅក្រុមហ៊ុនអញ្ចឹង" Jungkook និយាយទៅកាន់ប្រពន្ធរបស់គេវិញ
"ឬក៏អូនចង់ត្រឡប់មកផ្ទះសិន?""អូនចាំបងនៅក្រុមហ៊ុនក៏បាន! កុំអោយបងពិបាកជិះចុះឡើង" Jimin ឆ្លើយហើយក៏រៀបនឹងដើរចេញទៅក្រៅបន្ទប់
"សម្រេចតាមនឹងចុះ! អូនទៅធ្វើការហើយ" Jimin បញ្ចប់ប្រយោគ ហើយក៏ ចេញទៅ
"កុំភ្លេចកាហ្វេរបស់បង! អូនទុកនៅលើតុ""បងដឹងហើយ! ចាំជួបគ្នាល្ងាចនេះប្រពន្ធសម្លាញ់"
=ALPHA REAL ESTATE=
តុក! តុក!
"ចូលមក!" Jungkook ឧទានឡើងហើយចាំមើលវត្តមានអ្នកដែលគោះទ្វារមុននេះ
"ឯងមានការអី?""នេះលិខិតអញ្ជើញពីខាងរដ្ឋសភា" Taehyung ហុចសំបុត្រអញ្ជើញនៅក្នុងដៃទៅអោយមិត្តរបស់គេ ខណៈពេលដែលគេកំពុងនិយាយ
"ហើយឯងមានសិទ្ធនាំភ្ញៀវពីរនាក់ទៀតទៅជាមួយ""កម្មវិធីដេញថ្លៃគម្រោងរបស់សភាមែនទេ?" Jungkook ឧទានសួរ ហើយយកសំបុត្រមកមើលដោយចាប់អារម្មណ៍
"កម្មវិធីធ្វើឡើងថ្ងៃសៅរ៍សប្តាហ៍ក្រោយ!""យកយើងទៅជាមួយផង!" Taehyung ស្នើរខ្លួនរបស់គេហើយញញឹម យកចិត្តមិត្តរបស់គេ
"ហើយម្នាក់ទៀតឯងយកអ្នកណាក៏យកចុះ...តែកុំភ្លេចយើង"
ESTÁS LEYENDO
Unconditional LOVE
Fanfic"ហេតុអីក៏បងស្រឡាញ់អូនខ្លាំងបែបនេះ?" PJM "មកពីបងស្រឡាញ់អូនដោយគ្មានលក្ខខណ្ឌអ្វីទាំងអស់" JJK ⚜️⚜️⚜️⚜️ ✎Story Detail: •Start: Sun.09.July.2023• •End: Thu.28.Sep.2023•