⚜️CHAPTER 57⚜️

558 54 8
                                    

=ALPHA BLUE SKY=
[TAEHYUNG'S UNIT]

"ហឹម!" សម្លេងគ្រហឹមនៅបំពង់.ក.រួមជាការជ្រួញចិញ្ចើមដោយមិនពេញចិត្តបង្ហាញនៅលើផ្ទៃមុខអ្នកដែលកំពុងតែគេងលង់លក់ស្រួលព្រោះតែមានអារម្មណ៍ថាមានអ្នករំខានការគេងរបស់គេ

"...." Taehyung ព្យាយាមទប់សម្លេងសើចរបស់គេនៅបំពង់.ក.ព្រមទាំងច្របាច់ក្រូចឆ្មារនៅលើបបូរមាត់របស់អ្នកដែលកំពុងតែគេង

"ហឹមម៎.." Jhope លិទបបូរមាត់ដោយធ្វើមុខជូរ តែក៏មិនបានបើកភ្នែកមក មើលមុខអ្នកដែលកំពុងតែរញ៉េរញ៉ៃគេនោះទេ គ្រាន់បំរាស់ខ្លួនបែរទៅ ម្ខាងទៀត ហើយគេងបន្តព្រោះគេនៅមិនទាន់ចង់ភ្ញាក់នៅឡើយ

"....." Taehyung ឃើញថាធ្វើប៉ុនឹងហើយមិត្តប្រុសរបស់គេមិន ព្រមភ្ញាក់ គេក៏យកក្រូចឆ្មារមួយចំនិតនៅនឹងដៃរបស់គេដែលច្របាច់មុននេះ ញាត់ចូលទៅក្នុងមាត់របស់ Jhope ទាំងអស់ហើយក៏សើច ឡើងកាន់តែខ្លាំងស្របពេលដែល មិត្តប្រុសគេជ្រួញចិញ្ចើមព្រួសវាចេញមកវិញ តែវិធីនេះក៏បានផល ព្រោះ Jhope កំពុងតែបើកភ្នែកព្រឹមៗ មើលមកគេ

"បងធ្វើអី?" Jhope សួរនាំជ្រួញចិញ្ចើមដដែល មនុស្សកំពុងតែដេកមករករឿងបែបនេះ មិនអោយខឹងយ៉ាងម៉េចកើត

"កុំសម្លក់បងបែបនេះ! យប់មិញក៏អូនកូរបងមួយយប់ហើយ" Taehyung និយាយហាមមិត្តប្រុសរបស់គេទុកជាមុន
"បងមិនបានជ្រួញចិញ្ចើមដាក់អូនបែបនេះទេ"

"តែអីឡូវអូនកំពុងតែគេង! បងមករករឿងធ្វើអី?"

"គេងអីទៀតម៉ោង 10ព្រឹកហើយ" Taehyung តវ៉ាបន្ត
"កុំខ្ជិលពេក! ដេកឡើងថ្ងៃចាំងគូទហើយ"

"បងប្រញាប់ទៅណា? អូនសុំគេងដល់ម៉ោង 12ថ្ងៃត្រង់" Jhope និយាយហើយបិទភ្នែកគេងបន្ត ធ្វើអោយ Taehyung មើលមកដោយហួសចិត្ត ដោយគិតថា Jhope ធ្វើបែបនេះបានទៀតមែនទេ ងើបនិយាយគ្នាបិទភ្នែកដេកវិញភ្លឹងបែបនេះកើតដែរអី

"មិនបានទេ! អូនឆាប់ក្រោកឡើង" Taehyung មិនត្រឹមតែនិយាយ ព្រមទាំងទាញខ្នើយកើយ និងភួយចេញពី Jhope ដោយធ្វើអោយអ្នកដែលកំពុងតែគេងម៉ួម៉ៅតែម្ដង

Unconditional LOVEDonde viven las historias. Descúbrelo ahora