តុលាការបានកាត់ទោសអោយលោក Chul ជាប់ពន្ធធនាគារសរុបចំនួន 75 ឆ្នាំ អាចនិយាយបានថាគាត់នឹងគ្មានឱកាសចេញមកមើលពិភពលោកខាង ក្រៅម្ដងទៀតនោះទេ បន្ទាប់ពីថ្ងៃនេះ.ត.ទៅ កំឡុងពេលដែលចៅក្រមកាត់ទោស គឺគេបានរកឃើញជាប់ទោសបន្ថែមមួយករណីទៀត បែបនេះសរុបមកគាត់ត្រូវរកឃើញថាប្រពឹត្តបទល្មើសចំនួន 4 ករណី
បទល្មើសទីមួយគឺលោក Chul បានរៀបចំគម្រោងបង្កអោយមានករណីអគ្គីភ័យឆាបឆេះ ដែលប៉ះពាល់ដល់ទ្រព្យសម្បត្តិរបស់អ្នកដទៃ ដោយសារតែគ្មានការប៉ះពាល់រងរបួសដល់ជីវិតរបស់នរណាម្នាក់ គាត់ត្រូវបានតុលាកាត់ ទោសនៅក្នុងកម្រិតស្រាល ដែលត្រូវអោយជាប់ពន្ធធនារយៈពេល 3 ឆ្នាំព្រមទាំងពិន័យជាទឹកប្រាក់ចំនួន 25K USD និងនៅមានទឹកប្រាក់សម្រាប់ថ្លៃខូចខាតផ្ទះរបស់ជនរងគ្រោះក្នុងករណីនេះចំនួន 500K តាមដែរខាងដើមបណ្តឹង ទាមទារសំណង
បទល្មើសទីពីរគឺលោក Chul បានប្រព្រឹត្តអំពើពុករលួយស៊ីសំណូក ពីខាងឈ្មួញគ្រឿងញៀន ត្រូវបានតុលាថ្កល់ទោសក្នុងកម្រិតទី 7 ព្រោះអំពើពុករលួយរបស់គាត់ប៉ះពាល់ទៅដល់សង្គមយ៉ាងខ្លាំង ព្រមទាំងគាត់ជាមនុស្សរបស់រដ្ឋាភិបាលទៀតផង តុលាបានកាត់ទោសអោយគាត់ជាប់ពន្ធធនាគាររយៈពេល 7 ឆ្នាំព្រមទាំងពិន័យជាទឹកប្រាក់សរុបចំនួន 100K USD
បទល្មើសទីបីគឺលោក Chul ជួយការពារឈ្មួញដែលជួញដូរគ្រឿងញៀន តុលាចាត់ទុកថាវាជាបទល្មើសដែលស្មើរនឹងគាត់លក់ឬរកស៊ីជួញដូរគ្រឿង ញៀនដោយផ្ទាល់ ត្រូវបានកាត់ទោសនៅក្នុងកម្រិតធ្ងន់ជាប់ពន្ធធនាគារអស់រយៈពេល 45 ឆ្នាំព្រមទាំងពិន័យជាទឹកប្រាក់ ចំនួន 100K USD ព្រមទាំងអ្នក ដែលប្រើប្រាស់គ្រឿងញៀនដែលគាត់ជួញដូរនោះ មានខ្លះជានិសិត្សដែលមិន ទាន់គ្រប់អាយុនៅឡើយនោះ តុលាបានបន្ថែមទោសរបស់គាត់អោយជាប់ពន្ធធនាបន្ថែមចំនួនរយៈពេល 5 ឆ្នាំពីលើទោសដែលគាត់ប្រពឹត្ត
បទល្មើសទីបួនដែលតុលាកាត់ក្តីអោយលោក Chul នោះគឺ បទល្មើសដែលទាក់ទងនឹងគ្រឿងញៀនដូចគ្នា ទង្វើរដែលគាត់ការពារឈ្មួញនាំចូលស្មើរនឹងគាត់ជាអ្នកនាំចូលគ្រឿងញៀនពីខាងក្រៅមកចរាចរណ៍នៅក្នុងប្រទេស តុលា បានកាត់ទោសអោយគាត់ជាប់ពន្ធធនាគាររយៈពេល 20 ឆ្នាំព្រមទាំងពិន័យជាទឹកប្រាក់ចំនួន 5M USD
VOUS LISEZ
Unconditional LOVE
Fanfiction"ហេតុអីក៏បងស្រឡាញ់អូនខ្លាំងបែបនេះ?" PJM "មកពីបងស្រឡាញ់អូនដោយគ្មានលក្ខខណ្ឌអ្វីទាំងអស់" JJK ⚜️⚜️⚜️⚜️ ✎Story Detail: •Start: Sun.09.July.2023• •End: Thu.28.Sep.2023•