_រដ្ឋ California_
==JISUNG APARTMENT==
"ហឹម.." សម្លេងគ្រហឹមនៅក្នុងបំពង់របស់ Jungkook នៅពេលដែលគេភ្ញាក់មកមានអារម្មណ៍ថាឈឺក្បាលតិចៗ ដូចជាស្រវឹងខ្លាំងពីយប់ គេក៏បានងើបខ្លួនអង្គុយផ្អែកនឹងក្បាលដំណេក លើកដៃមកឈ្លើ ក្បាលដើម្បីសម្រួលការឈឺចាប់នៅត្រង់សៀតផ្ការបស់គេ
"អរុណសួស្តី!" Jisung ដើរចូលមកក្នុងបន្ទប់ដោយមានកាន់កែវទឹកមួយកែវនៅក្នុងដៃ
"ក្រោកហើយមែនទេ?""...." Jungkook ក៏បានជ្រួញចិញ្ចើមសម្លឹងមើលទៅកាន់ Jisung ហើយការចងចាំរបស់គេក៏រត់កាត់ខួរក្បាលរបស់គេមកវិញទាំងអស់ រួចក៏បានចាំគេបានធ្វើអ្វីខ្លះជាមួយ Jisung កាលពីយប់មិញ
"ផឹកទឹកបន្តិចទៅ! យប់មិញលោកអស់ជាតិទឹកច្រើនណាស់" Jisung និយាយដោយញញឹមព្រមទាំងហុចកែវទឹកទៅអោយ Jungkook ដែលអង្គុយផ្អែកនឹងក្បាលដំណេក
"ចង់មើលសកម្មភាពរបស់ពួកយើងទាំងពីរឡើងវិញទេ?""បានន័យថាម៉េច?" Jungkook សួរដោយជ្រួញចិញ្ចើម
"ងាយយល់ទេ! 5M$ ដើម្បីលុបឃ្លីបនេះ" Jisung និយាយបន្តើរ ដើរទៅដោត USB ភ្ជាប់ជាមួយ Computer Desktop នៅក្នុងបន្ទប់គេងរបស់គេ ហើយចុចចូល Folder ដែលមានឈ្មោះថា Jungkook រួចក៏ងាកមកមើលមុខរបស់ Jungkook វិញ
"ឬក៏ចង់ឃើញឃ្លីបនេះត្រូវបង្ហោះចូលក្នុងបណ្តោញសង្គម?""លោកចង់គម្រោមខ្ញុំ?"
"កុំយល់ច្រលំណា! ខ្ញុំមិនបានគម្រាមនោះទេ...គ្រាន់តែខ្ញុំសួរ យោបលតែប៉ុណ្ណោះ" Jisung និយាយដោយញោញមាត់ញញឹម ហើយបែរទៅចុច Play ឃ្លីបនោះ
"ឆាប់លុបវាចោលភ្លាមទៅ" Jungkook និយាយដោយស្ទុះរត់ចុះពីលើពូក ដោយភ្លេចគិតថាខ្លួនឯងគ្មានខោអាវនៅលើខ្លួន តែក៏ស្ទុះរត់ចូលទៅក្នុងភួយវិញ
"ធ្វើចិត្តអោយត្រជាក់ៗ ទៅណា...ឃ្លីបខ្ញុំដឹងតែលុបហើយ តែបញ្ហានៅត្រង់ថា Jungkook អោយលុយប៉ុន្មានដើម្បីលុបឃ្លីបនេះ?" Jisung និយាយហើយក៏បន្តនិយាយអោយ Jungkook ក្តៅស្លឹកត្រចៀក
"ឬក៏ចង់អោយមានព័ត៌មានលោតចំណងជើងធំៗ ដាក់ថាកូនប្រុសតែម្នាក់របស់ Alpha Group ព្រមទាំងជាប្រធានរបស់ Alpha Real Estates បែកធ្លាយវីឌីអូលើគ្រែជាមួយជនមិនស្គាល់មុខ យ៉ាងរោលរាល?"
VOCÊ ESTÁ LENDO
Unconditional LOVE
Fanfic"ហេតុអីក៏បងស្រឡាញ់អូនខ្លាំងបែបនេះ?" PJM "មកពីបងស្រឡាញ់អូនដោយគ្មានលក្ខខណ្ឌអ្វីទាំងអស់" JJK ⚜️⚜️⚜️⚜️ ✎Story Detail: •Start: Sun.09.July.2023• •End: Thu.28.Sep.2023•