⚜️CHAPTER 11⚜️

987 88 25
                                    

==ALPHA REAL ESTATE==

"ល្ងាចនេះឯងទំនេរទេ?" Jungkook សួរទៅកាន់មិត្តរបស់ខ្លួនដែលកំពុងតែអង្គុយនៅលើសាឡុងក្នុងបន្ទប់ធ្វើការរបស់ខ្លួន

"ទំនេរ! ឯងចង់ទៅណា?"

"ទិញឈុតថ្មីសម្រាប់កម្មវិធីរៀបការរបស់យើង"

"អរ៎! បបួលយើងទៅជាមួយនឹងមានចេញលុយអោយទេ?" Taehyung សួរទៅកាន់មិត្តរបស់គេហើយក៏សើច

"ឯងគួរជាអ្នកចេញលុយអោយយើងទើបត្រូវ! ព្រោះយើងជាម្ចាស់កម្មវិធី" Jungkook ញាក់ចិញ្ចើមហើយនិយាយទៅកាន់មិត្តរបស់គេវិញ

"អញ្ចឹងត្រូវការអោយយើងចេញថ្លៃរៀបចំកម្មវិធីរបស់ឯងទាំងមូលតែម្ដងទេ?" Taehyung សួរផ្គើនទៅកាន់មិត្តរបស់គេវិញ

"បើឯងជួយចេញបានទាំងអស់ក៏ល្អ" Jungkook តបហើយក៏សើច
"សម្រេចចិត្តថាឯងជួយចេញយើងមែនទេ?"

"ឯងឡប់មែនទេ! មុននេះយើងនិយាយផ្គើនឯងទេ" Taehyung តបវិញដោយហួសចិត្ត គ្មានលុយសម្រាប់ចេញថ្លៃមង្គលការរបស់មិត្តគេទេ គេបានឃើញវិក័យប័ត្រថ្លៃតុបតែងផ្កា រួមជាមួយធៀបអញ្ជើញ ហើយគេមានអារម្មណ៍ថាខ្លួនឯងក្រតែម្ដង

"យើងនិយាយលេងជាមួយឯងទេ"

"ទោះជានិយាយមែនក៏មិនចេញលុយអោយដែរ"

"ហាហា! គំរិះណាស់ឯងនេះ"

"ហូរ៎! ឯងរៀបការមិនក្រោម 2-3M នោះទេ! ឯងគិតថាយើងជាកូនមហាសេដ្ឋីដូចជាឯងមែនទេ?" Taehyung សួរមិត្តរបស់គេវិញ

"យើងមិនមែនជាកូនមហាសេដ្ឋីទេ" Jungkook បដិសេធ

"ត្រូវហើយ! ឯងមិនមែនជាកូនមហាសេដ្ឋី ព្រោះរាល់ថ្ងៃឯងជាមហា សេដ្ឋីដោយខ្លួនឯង"

"និយាយបែបនេះទើបយើងពេញចិត្ត" Jungkook តបទៅមិត្តរបស់គេវិញដោយញញឹម ធ្វើអោយមិត្តរបស់គេធ្វើភ្នែកស្លើរឡើងទៅលើ ហួសចិត្តនិយាយចុះឡើងចង់អោយតែគេសរសើរ
"អញ្ចឹងល្ងាចនេះទៅមើលឈុតជាមួយយើង"

Unconditional LOVEHikayelerin yaşadığı yer. Şimdi keşfedin