⚜️CHAPTER 25⚜️

809 88 18
                                    

==CELESTIAL CONSTRUCTION==

RM កំពុងតែនិយាយជាមួយ Jimin នៅក្នុងបន្ទប់ធ្វើការអំពីរឿងដែលមានក្រុមហ៊ុនផ្គត់ផ្គង់ថ្នាំព៌ណថ្មីទាក់ទងមកក្រុមហ៊ុនរបស់គេ

"បងបានប្រាប់ពួកគេថាខាងយើងនឹងពិចារណាជាមួយសំណើររបស់ពួកគេ" RM និយាយទៅកាន់ Jimin

"ឈប់សិន! ក្រុមហ៊ុននោះឈ្មោះអី?" Jimin បញ្ឈប់មិត្តរបស់គេ ដោយមុននេះគេស្តាប់ឈ្មោះមិនទាន់

"ឈ្មោះ Bold Painting Co., Ltd"

"មិនដែលឮទេ!" Jimin តបទៅវិញ
"ទើបតែបើកមែនទេ?"

"អឹម! ក្រុមហ៊ុននេះទើបតែបើកដំណើរការ 6ខែមុននោះទេ" RM រៀបរាប់
"ក្រុមហ៊ុននេះជាក្រុមហ៊ុនទោលមិនស្ថិតនៅក្នុងសម្ព័ន្ធណាទេ...តែ ក្រុមហ៊ុនរបស់គេមានឈ្មោះបោះសម្លេងនៅក្រៅប្រទេសគួរសមដែរ គ្រាន់តែទើបនឹងចាប់ផ្តើមនៅកូរ៉េកន្លះឆ្នាំមុននេះ"

"ខ្ញុំគិតថាជួបគេនិយាយផ្ទាល់ស្រួលជាង!" Jimin បញ្ចេញយោបលទៅកាន់មិត្តរបស់ខ្លួន
"បងជួយណាត់គេអោយខ្ញុំផង"

"ឯងចង់ទៅជួបគេថ្ងៃណាដែរ?"

"ថ្ងៃណាក៏បានអោយតែពួកគេមានពេល" Jimin តបវិញ
"ហើយមួយទៀតបងជួយឆែកព័ត៌មានលម្អិតពីក្រុមហ៊ុននោះផង"

"អូខេ! បងដឹងហើយ" RM តបវិញដោយញញឹម
"ចាំបងឆែកហើយបងផ្ញើរទៅ email របស់ឯង"

"ថ្ងៃសៅរ៍នេះខ្ញុំមិនបានចូលប្រជុំទេ! បងចូលហើយចាំធ្វើរបាយការណ៍...សង្ខេបអោយខ្ញុំផង" Jimin ផ្តាំផ្ញើរទៅកាន់មិត្តរបស់ខ្លួន

"ហេតុអី? ឯងរវល់ទៅជួបភ្ញៀវមែនទេ?"

"អត់ទេ! ទៅកម្មវិធីជប់លៀងជាមួយ Jungkook"

"ជប់លៀងទាំងថ្ងៃឬ?"

"អត់ទេ! គេធ្វើកម្មវិធីនៅលើកាប៉ាល់" Jimin តបទៅកាន់មិត្តរបស់ខ្លួន វិញ
"កម្មវិធីធ្វើឡើងនៅពេលយប់ទេ! គ្រាន់តែភ្ញៀវត្រូវឡើងកាប៉ាល់មុនម៉ោង 2រសៀល"

"អូរ៎! បានន័យពួកឯងនៅលើនោះមួយយប់មែនទេ? ស្អែកព្រឹកទើបកាប៉ាល់ត្រឡប់មកវិញត្រូវទេ?"

Unconditional LOVEWhere stories live. Discover now