⚜️CHAPTER 49⚜️

497 55 9
                                    

=MIDNIGHT MOCHA=

Namjoon បានចូលមកក្នុងហាងកាហ្វេដែលលោក Jun Hye បានផ្ញើរទីតាំងមកអោយ រួចក៏ចូលទៅកម្ម៉ង់ភេស្ជជៈរបស់គេ មុននឹងងាកមើលឆ្វេងស្តាំរកមើលមនុស្សដែលគេត្រូវជួបនៅពេលបន្តិចទៀតនេះ ចំណែកឯ Jimin វិញនៅតាមផ្លូវមិនទាន់មកដល់នៅ ឡើយនោះទេ ព្រោះពួកគេជិះឡានមករៀងៗ ខ្លួន

Ups! Ten obraz nie jest zgodny z naszymi wytycznymi. Aby kontynuować, spróbuj go usunąć lub użyć innego.

Namjoon បានចូលមកក្នុងហាងកាហ្វេដែលលោក Jun Hye បានផ្ញើរទីតាំងមកអោយ រួចក៏ចូលទៅកម្ម៉ង់ភេស្ជជៈរបស់គេ មុននឹងងាកមើលឆ្វេងស្តាំរកមើលមនុស្សដែលគេត្រូវជួបនៅពេលបន្តិចទៀតនេះ ចំណែកឯ Jimin វិញនៅតាមផ្លូវមិនទាន់មកដល់នៅ ឡើយនោះទេ ព្រោះពួកគេជិះឡានមករៀងៗ ខ្លួន

ដកទូរសព្ទ័មកមើលរូបភាពនារីនៅក្នុងទូរសព្ទ័របស់គេហើយ Namjoon ក៏ក្រឡេកមើលម្ដងទៀត ហើយញញឹមមុននឹងដើរសម្តៅទៅរកនាង ដែលកំពុងអង្គុយនៅតុខាងចុងគេបង្អស់

"សួស្តី!" Namjoon ជាអ្នកឧទានឡើងពេលដើរទៅដល់តុ
"ជាអ្នកនាង Sana ត្រូវទេ?"

"ចាស៎! គឺខ្ញុំ" Sana ញញឹមតបវិញធម្មតា តែក៏ភ្ញាក់ផ្អើលបន្តិចដែលមនុស្សប្លែកមុខស្គាល់ឈ្មោះរបស់នាង
"លោកស្គាល់ខ្ញុំដែរមែនទេ?"

"អរ៎! គឺខ្ញុំស្គាល់អ្នកនាងតាមរយៈលោក Jun Hye" Namjoon តបហើយក៏ ទាញកៅអីនៅទល់មុខនាងដើម្បីអង្គុយ ដោយទុកកៅអីនៅចន្លោះកណ្តាលគេជាមួយ Sana សម្រាប់ Jimin

"លោក Jun Hye?" Sana ឧទានដោយភ្ញាក់ផ្អើលម្ដងទៀត
"អញ្ចឹងបានន័យគាត់ណាត់ខ្ញុំដើម្បីអោយមកជួបលោកត្រូវទេ?"

"បាទ! អ្នកនាងនិយាយត្រូវហើយ" Namjoon ឆ្លើយទៅវិញ
"តែនៅមានប្រធានរបស់ខ្ញុំម្នាក់ទៀត"

"....." Sara ចងចិញ្ចើមឡើងដោយមិនយល់ ហេតុអីលោក Jun Hye អោយនាងមកជួបមនុស្សរបស់ Celestial
"ពួកលោកមានបញ្ហាអ្វីជាមួយខ្ញុំមែនទេ?"

"គ្មានបញ្ហាអ្វីនោះទេ! គ្រាន់តែប្រធានរបស់ខ្ញុំមានរឿងចង់និយាយជាមួយអ្នក នាងប៉ុន្មានម៉ាត់តែប៉ុណ្ណោះ" Namjoon នៅតែតបវិញដោយស្នាមញញឹមរសរាយរបស់គេដដែល

Unconditional LOVEOpowieści tętniące życiem. Odkryj je teraz