=CELESTIAL CONSTRUCTION=
Jimin ជាមួយមិត្តរបស់គេកំពុងតែបោះជំហ៊ានឈានជើងដើរចេញពីជណ្តើរប្រអប់ បន្ទាប់ពីទ្វារបើកដោយស្វ័យប្រវិត្តនៅជាន់បន្ទប់ប្រជុំនៅក្នុងក្រុមហ៊ុនរបស់គេ ព្រមទាំងមានបុគ្គលិក ស្រីម្នាក់ដែលដើរតាមពីក្រោយ
ទ្វារបន្ទប់ប្រជុំបានបើកឡើង ទាំងបីនាក់កំពុងតែដើរមកមុន នេះក៏ចូលញញឹមរាក់ទាក់ទៅកាន់មនុស្សដែលកំពុងតែអង្គុយរងចាំពួកគេនៅខាងក្នុងបន្ទប់នេះប្រហែលជា 5នាទីមុននេះបន្តិច
"អ្នកទាំងបីត្រូវការញ៊ាំទឹកអ្វីទេ?" Namjoon ជាអ្នកសួរទៅ កាន់បុរសបីនាក់ដែលកំពុងតែអង្គុយញញឹមមើលមកគេ ដោយក្នុងនោះមានមនុស្សពីរនាក់ដែលជាមិត្តរបស់គេ តែដោយសាតែពេលនេះជាកន្លែងការងារត្រូវតែនិយាយគួរសមអញ្ចឹងហើយ ចំណែកឯម្នាក់ទៀតដែលអង្គុយក្បែរមិត្តទាំងពីរ នាក់របស់គេនោះ គេមិនដែលស្គាល់នោះទេ
"ពួកខ្ញុំសុំទឹកធម្មតាបាន" Taehyung ជាអ្នកឆ្លើយដោយញញឹម ជំនួសអោយគ្នារបស់គេពីរនាក់ទៀតដែលកំពុងអង្គុយក្បែរគ្នានៅម្ខាង ចំណែកឯ Namjoon និង Jimin នៅអង្គុយម្ខាងទៀតនៃតុប្រជុំ
"អញ្ចឹងជួយយកទឹក 5កែវមក! អរគុណ" Namjoon ងាកទៅប្រាប់បុគ្គលិកស្រីដែលដើរតាមគេពីក្រោយមកមុននេះ
"ចាស៎!" បុគ្គលិកនោះទទួលបញ្ជាហើយក៏ដើរចេញទៅរៀបចំទឹកអោយពួកគេទាំងអស់គ្នា
"នេះគឺប្រធានផ្នែករៀបចំគម្រោងសាងសង់នៅក្នុងក្រុមហ៊ុនរបស់ពួកយើង" Taehyung ក៏បានណែនាំគ្នារបស់គេទៅកាន់ Jimin និង Namjoon
"សួស្តី! ខ្ញុំឈ្មោះ Danny...រីករាយដែលបានជួបអ្នកទាំងពីរ" Danny ណែនាំខ្លួនដោយញញឹមមានសុជីវធម៌ទៅកាន់ពីរនាក់ដែលកំពុងអង្គុយទល់មុខរបស់គេ
"បាទ! រីករាយដែលបានស្គាល់" Namjoon ជាអ្នកតបដោយញញឹម ចំណែកឯ Jimin ក៏ញញឹមធម្មតានៅពេលដែល Danny ណែនាំខ្លួនមុននេះ កំពុងតែគិតថាបើសិនជា Jungkook មិននិយាយមុនគេមិននិយាយទេ ក្នុងពេល Jungkook នៅទីនេះហើយគេមិនទាន់និយាយស្តីអ្វីជាមួយ
បុគ្គលិករបស់ខ្លួន Jimin ក៏មិននិយាយស្តីជាមួយបុគ្គលិករបស់ Jungkook ដូចគ្នា បើសិនជាមិនចាំបាច់
"នេះគឺជាកិច្ចសន្យាដែលលោកផ្ញើរមកកាលពីអាទិត្យមុន! ប្រធានរបស់ខ្ញុំបានចុះហត្ថលេខារួចរាល់ហើយ" Namjoon និយាយបន្តដោយហុចឯកសារមួយច្បាប់ទៅអោយ Danny គេទទួលយកហើយក៏ហុចវាទៅអោយ Jungkook ដែលអង្គុយនៅចន្លោះកណ្តាលរវាងគេនិង Taehyung
ESTÁS LEYENDO
Unconditional LOVE
Fanfic"ហេតុអីក៏បងស្រឡាញ់អូនខ្លាំងបែបនេះ?" PJM "មកពីបងស្រឡាញ់អូនដោយគ្មានលក្ខខណ្ឌអ្វីទាំងអស់" JJK ⚜️⚜️⚜️⚜️ ✎Story Detail: •Start: Sun.09.July.2023• •End: Thu.28.Sep.2023•