⚜️CHAPTER 5⚜️

1K 92 21
                                    

==CELESTIAL CONSTRUCTION==

នៅក្នុងបន្ទប់ប្រជុំដ៏សែនប្រណិតរបស់អាគារ Celestial គឺកំពុងតែមានវត្តមានរបស់ Jungkook ដែលកំពុងតែអង្គុយចាំ Jimin ជាមួយនឹងក្រដាសមួយសន្លឹកនៅលើតុ មិនមែន Jimin មកយឺតនោះទេ គឺជា Jungkook ដែលមកមុនម៉ោង ព្រោះពេលខ្វះ ១០នាទីទៀតទើបដល់ម៉ោង ២រសៀល

ទីត!
ទ្វារកញ្ចក់បើកឡើងដោយស្វ័យប្រវិត្ត បង្វែរចំណាប់អារម្មណ៍ Jungkook អោយក្រឡេកទៅមើលវត្តមានមនុស្សដែលកំពុងតែដើរចូលមក ដែលកំពុងតែមានស្នាមញញឹមនៅលើមុខ

"សុំទោសផងដែលអោយលោករងចាំ" Jimin និយាយហើយញញឹម ព្រមទាំងទុក Laptop របស់គេនៅលើតុ ហើយអង្គុយទលើមុខ Jungkook

"....." Jungkook ជ្រួញចិញ្ចើមបន្តិចនៅពេលដែលឃើញសក់របស់ Jimin ព៌ណខ្មៅខុសពីប៉ុន្មានថ្ងៃមុនដែលគេបានឃើញ ហើយក៏កំពុងតែគិតថានៅមានមុខញញឹមស្រស់មកកាន់គេបែបនេះទៀតមែនទេ បន្ទាប់ពីរត់ចោលគេហើយ

"លោកចង់បានភេសជ្ជៈអ្វីទេ? ខ្ញុំអោយគេលើកមកអោយ" Jimin បន្តនិយាយស្វាគមន៍ដោយរួសរាយទៅតាមទម្លាប់

"ទឹកត្រជាក់ធម្មតាបានហើយ" Jungkook តបវិញ ហើយ Jimin ក៏ចុចប៉ូតុងនៅលើតុ

"ជួយយកទឹកត្រជាក់អោយខ្ញុំពីរដប" Jimin និយាយហើយក៏ងាកមក រក Jungkook វិញតែថា Jimin ក៏ជ្រួញចិញ្ចើមបន្តិចនៅពេលដែល ឃើញខ្សែភ្នែកសម្លឹងមើលមកខ្លួន
"លើមុខមានអ្វីខុសប្រក្រតីមែនទេបានជាលោកសម្លឹងមើលប្លែកៗ បែបនេះ?"

"គ្មានអ្វីខុសប្រក្រតីទេ! ខ្ញុំគ្រាន់តែឆ្ងល់" Jungkook តបវិញមុខស្មើរធម្មតា

"លោកមានចម្ងល់អ្វីទាក់ទងនឹងមុខខ្ញុំ?" Jimin សួរឡើងដោយមិន យល់

"ខ្ញុំមិនបានឆ្ងល់ទាក់ទងនឹងមុខរបស់លោកទេ! ខ្ញុំគ្រាន់តែឆ្ងល់ថ្ងៃនេះ លោកដូចជាមានមាយាទជាងពេលដែលជួបខ្ញុំដំបូង" Jungkook និយាយទៅកាន់ Jimin កាន់តែធ្វើអោយ Jimin មិនយល់

"លោកធ្លាប់ជួបខ្ញុំ?" Jimin ឧទានឡើងហើយព្យាយាមគិត ថាគេ
ធ្លាប់ជួបគ្នាជាមួយ Jungkook ហើយ ធ្វើអ្វីគ្មានមាយាទដូចដែល Jungkook និយាយមុននេះឬក៏អត់
"ខ្ញុំពិតជានឹកមិនឃើញថាខ្ញុំធ្លាប់ធ្វើអ្វីដែលអត់មាយាទដាក់លោកមែន" Jimin និយាយដោយសើចញឹមៗ ទៅកាន់ Jungkook

Unconditional LOVEDove le storie prendono vita. Scoprilo ora