[ODYSSEY OF THE SEA]
សម្លេងភ្លេងញាក់កណ្ត្រាក់អារម្មណ៍ ព្រមជាមួយសម្លេងមនុស្សស្រែកហូរតាមភ្លេង បានលាន់ឮឡើងនៅពេញផ្ទៃកាប៉ាល់ ដែលកំពុងតែធ្វើដំណើរនៅលើសមុទ្រ កាប៉ាល់ចេះតែបន្តដំណើរមុខ មនុស្សក៏ចេញរាំច្រៀងផឹកសប្បាយជាមួយនឹងកម្មវិធី
"អូនចង់ផឹក Champaign ទៀតទេ?" Jungkook កាន់ស្រាមួយកែវនៅក្នុងដៃហើយ សួរទៅកាន់ប្រពន្ធរបស់គេដែលនៅអង្គុយញ៊ាំទឹកផ្លែឈើធម្មតា
"អត់ទេ! អូនមិនចង់ផឹកទេ" Jimin តបវិញ
"អូនមិនចង់សាក់ទៀតទេឬ?" Jungkook ញញឹមហើយសួរបន្ត
"អូនមិនចង់សាកទេ!" Jimin តបម្ដងទៀតហើយក៏លើកទឹកផ្លែឈើរបស់គេមកផឹកបន្តិច
"បងមិនបាច់បញ្ចុះបញ្ចូលអូនទេ! អូនឈប់ចាញ់បោកបងហើយ""បងចូលចិត្តពេលដែលអូនស្រវឹង" Jungkook និយាយហើយសើច
"បានហើយ! បញ្ឈប់ការគិតរបស់បងភ្លាមទៅ" Jimin និយាយហាមជាមុន ខណៈពេលដែលពួកគេកំពុងតែនិយាយគ្នាមានស្រីស្អាតពាក់ឈុតប៊ីគីនីពីរនាក់ ដើរក៏រាក់ទាក់ពួកគេព្រមទាំងមានស្រានៅក្នុងដៃ ម្នាក់មួយកែវ
"សួស្តី! ប្រុសសង្ហាទាំងពីរមកតែពីរនាក់ទេឬ?" ស្រីស្អាតម្នាក់ដែល ពាក់ឈុតព៌ណផ្ទៃមេឃជាអ្នកនិយាយ
"ផឹកតែពីរនាក់មើលទៅឯកាណាស់! ត្រូវការមានមនុស្សកំដរទេ?""អរ៎! ខ្ញុំមានគូរហើយ! អ្នកនាងអាចកំដរម្នាក់នេះបាន" Jimin ជាអ្នកតបដោយសើចឡើងនៅពេលដែលគេបង្ហាញស្នាមក្រហមនៅលើ.ក.របស់ខ្លួន មុននឹងចង្អុលទៅ Jungkook ដោយធ្វើអោយ Jungkook ក្រឡេកមកមើល Jimin ទាំងហួសចិត្ត
"ស្តាយណាស់! លោកមានគូរបាត់ទៅហើយ" ស្រីស្អាតឈុតព៌ណខ្មៅជាអ្នកឧទានឡើង ដោយមិនសប្បាយចិត្ត
"ចុះប្រុសសង្ហាម្នាក់នេះមិនចង់មានគូរនឹងគេទេឬ?" ម្នាក់ដែរពាក់ឈុតព៌ណផ្ទៃមេឃសួរទៅកាន់ Jungkook វិញម្ដង
"ខ្ញុំមានប្រពន្ធហើយ" Jungkook តបដោយញញឹមបន្តិចហើយលើកដៃពាក់ចិញ្ចៀនរៀបការបង្ហាញទៅកាន់ស្រីស្អាតទាំងពីរនាក់ នោះ
"សុំទោសផង"
ESTÁS LEYENDO
Unconditional LOVE
Fanfic"ហេតុអីក៏បងស្រឡាញ់អូនខ្លាំងបែបនេះ?" PJM "មកពីបងស្រឡាញ់អូនដោយគ្មានលក្ខខណ្ឌអ្វីទាំងអស់" JJK ⚜️⚜️⚜️⚜️ ✎Story Detail: •Start: Sun.09.July.2023• •End: Thu.28.Sep.2023•