=ALPHA BLUE SKY=
[JUNGKOOK'S UNIT]Jungkook ត្រឡប់មកដល់ផ្ទះដោយព្យាយាមលុបអារម្មណ៍ម៉ួម៉ៅដោយសារតែ Sungkang ចេញពីការគិតរបស់គេ ព្រោះគេមិនចង់ម៉ួម៉ៅនៅចំពោះមុខរបស់ Jimin តែពិបាករំងាប់អារម្មណ៍ពិតមែន រឿងដែលគេនិយាយទូរសព្ទ័ជាមួយ Sungkang គេក្តៅក្រហាយល្មមៗ ទេ តែបន្ទាប់ពីអានសាររបស់ Sungkang ល្ងាចមិញ មួយឃ្លារបស់ Sungkang ធ្វើអោយគេក្តៅស្លឹកត្រចៀកខ្លាំងតែម្ដង
"បងឃ្លានហើយឬនៅ? អូនធ្វើស៊ុបមាន់ជិតរួចហើយ" Jimin សួរទៅកាន់ប្តីរបស់ខ្លួនដែលទើបនឹងចូលមកដល់ក្នុងផ្ទះ ខណៈពេលដែលគេកំពុងតែនៅរម្ងាស់ស៊ុបមាន់នៅផ្ទះបាយ ថ្ងៃនេះមកផ្ទះលឿនដោយសារតែចេញពីហាងកាហ្វេហើយគេជិះមកផ្ទះតែម្ដង
"បងមិនទាន់ឃ្លានទេ!" Jungkook និយាយស្របពេលដែលដើរមកអោបប្រពន្ធគេពីក្រោយ នៅពេលដែលបានអោបប្រពន្ធបែបនេះអារម្មណ៍ក៏រាងធូរ ស្រាលខ្លះ
"អូនចេញពីធ្វើការលឿនម្ល៉េះថ្ងៃនេះ?" Jungkook សួរដោយសម្លេងទន់ភ្លន់ព្រមទាំងដាក់ចង្ការនៅលើស្មាររបស់ប្រពន្ធ"អូនចេញពីជួប Sungkang ហើយត្រឡប់មកផ្ទះវិញតែម្ដង" Jimin ឆ្លើយទៅកាន់ប្តីរបស់ខ្លួនវិញ
"Sungkang ចង់សហការជាមួយ Celestial""អឹម! បងដឹងហើយ" Jungkook តបធម្មតា Jimin លូកដៃទៅបិទភ្លើង នៅលើចង្ក្រានអគ្គីសនីរបស់គេហើយក៏បែរមុខមករកប្តីរបស់គេ ដោយដៃរបស់ Jungkook នៅដាក់លើចង្កេះរបស់ Jimin ដដែល
"ដោយសារតែរឿងនេះបងម៉ួម៉ៅមួយថ្ងៃហើយ""Sungkang ប្រាប់បងមែនទេ?" Jimin សួរដោយអស់សំណើច ព្រោះបើ Sungkang មិនប្រាប់មានអ្នកណាទៅប្រាប់ប្តីរបស់ខ្លួនទៀត បើ Jimin ទើបតែនិយាយរឿងនេះជាមួយ Jungkook មុននេះឯង
"ហឹម! អូនកុំធ្វើការជាមួយគេបានទេ?" Jungkook ស្នើរឡើង ដោយសម្លឹងប្រសព្វភ្នែកជាមួយប្រពន្ធរបស់គេ
"នេះជាការងារណា! បងគួរតែយល់" Jimin និយាយលូកដៃអង្អែលថ្ពាល់របស់ Jungkook ដោយញញឹមលួងលោម
"បើមិនមែនការងារក៏អូនមិនទៅជួបគេនិយាយគ្នាដែរ""តែបងមិនចង់ឃើញអូននៅជាមួយវាតែពីរនាក់"
"អរ៎! ដល់ម៉ោងបងហៅគេវាទៀតហើយមែនទេ?"
![](https://img.wattpad.com/cover/345746396-288-k639237.jpg)
YOU ARE READING
Unconditional LOVE
Fanfiction"ហេតុអីក៏បងស្រឡាញ់អូនខ្លាំងបែបនេះ?" PJM "មកពីបងស្រឡាញ់អូនដោយគ្មានលក្ខខណ្ឌអ្វីទាំងអស់" JJK ⚜️⚜️⚜️⚜️ ✎Story Detail: •Start: Sun.09.July.2023• •End: Thu.28.Sep.2023•