⚜️CHAPTER 37⚜️

809 72 24
                                    

_Seoul_

==DYNAMIC GROUP==

"លោករកមនុស្សអោយធ្វើកិច្ចការនេះបានហើយឬនៅ?" លោក Chul សួរទៅកាន់ជំនួយការផ្ទាល់ខ្លួនរបស់គាត់

"បាទលោកប្រធាន! មនុស្សខ្ញុំរកបានហើយ" លោក Chen តបវិញ
"រងចាំតែលោកប្រធានចេញបញ្ជាអោយចាត់ការទេ"

"ល្អ! មិនបាច់អោយមានមនុស្សច្រើនដឹងនោះទេ" លោក Chul និយាយបន្ត
"ឆាប់ចាត់ការផ្អះនោះនៅក្នុងអាទិត្យនេះទៅ"

"បាទលោកប្រធាន! ខ្ញុំនឹងចាត់ការជូន" លោក Chen ទទួលបញ្ជាដោយញញឹមទៅកាន់ប្រធានរបស់ខ្លួន

"ផ្ទះដែលយើងទិញជុំវិញនោះម្ខាង 6 ខ្នងជាប់គ្នាត្រូវទេ?" លោក Chul សួរទៅកាន់ជំនួយការរបស់ខ្លួនបញ្ជាក់

"បាទ! លោកប្រធាន"

"អោយភ្លើងឆេះកន្លែងនោះទាំងអស់ទៅ! យើងនឹងប្តឹងគេអោយណានីម្ដង...ចង់បាន 100M មែនទេ?" លោក Chul ឧទានឡើងដោយពិសពុល
"1$ ក៏យើងមិនអោយដែរ! ហើយយើងត្រូវតែប្តឹងគេរហូតដល់គេ
ប្រគល់ផ្ទះនោះទើបយើងដកពាក្របណ្តឹង"

"បាទលោកប្រធាន!" លោក Chen អោនគោរពហើយក៏តបវិញ
"ពួកយើងគួរតែក្លែងបន្លំភស្តុតាងខ្លះទេ? ដើម្បីអោយប្តឹងទាមទារសំណងអោយបានច្រើន"

"ល្អ! គំនិតល្អ"

"ខ្ញុំនឹងរកកម្ម៉ង់របស់ក្លែងក្លាយមួយចំនួនទុកនៅក្នុងផ្ទះ ដើម្បីអោយមើលទៅអគ្គីភ័យឆាប់ឆេះទ្រព្យសម្បត្តិរបស់យើងខូចខាតច្រើន"

"លោកធ្វើយ៉ាងណាក៏បានដែរ! អោយតែផែនការដំណើរទៅបានរលូន" លោក Chul តបវិញដោយខ្ជិលនិយាយច្រើនបន្តទៀត

"បាទលោកប្រធាន! រឿងនេះចាត់ការហើយពេលណាខ្ញុំនឹងប្រាប់លោកវិញនៅពេលនោះ"

"បាន! បើអស់ការអីហើយចេញទៅធ្វើការងាររបស់លោកចុះ"

"បាទលោកប្រធាន" លោក Chen អោនគោរពបន្តិចមុននឹងដើរចេញពីបន្ទប់ធ្វើការរបស់លោក Chul

Unconditional LOVEDonde viven las historias. Descúbrelo ahora