⚜️CHAPTER 21⚜️

1.3K 93 19
                                    

[HOTEL RESTAURANT]

គ្រួសាររបស់ Jimin និង Jungkook កំពុងតែអង្គុយញ៊ាំអាហារពេលព្រឹកជាមួយគ្នា ចំណែកឯមិត្តរបស់ពួកគេវិញកំពុងតែអង្គុយនៅតុផ្សេងមួយទៀត ដោយសារតែគ្នាច្រើនអង្គុយតែមួយតុមិនគ្រាន់គ្នា

"ម៉ាក់ស្មានតែពួកកូនមិនបានចុះមកញ៊ាំអាហារពេលព្រឹកជាមួយពួកយើងនៅព្រឹកនេះទេ" លោកស្រី Jiwoo និយាយទៅកាន់កូនប្រុសនិងកូនប្រសាររបស់ខ្លួន ដោយស្នាមញញឹមសប្បាយចិតត្តបង្ហាញនៅលើផ្ទៃមុខរបស់គាត់ ខណៈពេលដែលកំពុងតែញ៊ាំអាហារពេលព្រឹករបស់គាត់

"នេះអូនទៅរៀនចេះញ៉ោះកូនមកពីណា?" លោក Do yun សួរទៅ កាន់ប្រពន្ធរបស់ខ្លួនវិញ ដោយញញឹមចំអន់បន្តិច ដែលប្រពន្ធរបស់គាត់នឹកឃើញរឿងបែបនេះ

"អូនមិនបានគិតន័យអ្វីទេ" លោកស្រី Jiwoo តបទៅវិញ ព្រមជាមួយទឹកមុខ មិនដឹងអីរបស់គាត់ មុននឹងបកស្រាយពីន័យដែលគាត់ចង់សួរនាំមុននេះប្រហែលជាអ្នកគ្រប់គ្នាយល់ច្រលំពីគំនិតរបស់គាត់ហើយ
"អូនឃើញកូនៗ ម្សិលមិញហត់នឿយទើបសួរបែបនេះ! ក្រែងល៎កូនៗ គេចង់សម្រាកយកកម្លាំងខ្លះ"

"ពួកខ្ញុំមិនអីទេម៉ាក់! តាមពិតពួកខ្ញុំចង់សម្រាកយកកម្លាំងខ្លះដែរ តែពួកខ្ញុំចង់ចុះមកញ៊ាំអាហារពេលព្រឹកជាមួយអ្នកទាំងអស់ច្រើនជាង" Jungkook ឆ្លើយតបដោយញញឹមទៅកាន់ម៉ាក់របស់គេវិញ ស្របពេលដែលកំពុងតែចាត់ការអាហារនៅក្នុងចានចំពោះមុខ

"ចុះ Jimin! ពេលត្រឡប់ទៅ Seoul វិញ...កូនរើរទៅនៅជាមួយ Jungkook ឬក៏ Jungkook រើរទៅនៅជាមួយកូនវិញ?" លោកស្រី Jiwoo សួរទៅកាន់ Jimin ដែលកំពុងតែអង្គុយញ៊ាំអាហារនៅក្បែរ Jungkook ព្រោះមិនទាន់

"ខ្ញុំពិភាក្សាជាមួយ Jungkook រួចហើយម៉ាក់ថានឹងរើរទៅជានៅជាមួយ Jungkook តែពីរនាក់នៅខុនដូរ" Jimin តបវិញ ព្រមទាំងញញឹមទៅតាមទម្លាប់របស់គេ

"អញ្ចឹងពេលត្រឡប់ទៅវិញចាំម៉ាក់អោយគេជួយរៀបចំអីវ៉ាន់នៅក្នុងបន្ទប់របស់កូន ហើយយកទៅកន្លែងរបស់ Jungkook" លោកស្រី Jangmi និយាយទៅកាន់កូនប្រុសរបស់ខ្លួន នៅពេលដែលបានឮការសម្រេចចិត្តរបស់កូនប្រុស

Unconditional LOVEWhere stories live. Discover now