⚜️CHAPTER 64⚜️

501 55 11
                                    

=CELESTIAL CONSTRUCTION=

រយៈពេលមួយខែនេះក្នុងក្រុមហ៊ុនមិនសូវការងារធំៗ ច្រើនប៉ុន្មាននោះទេដោយសារតែចុងឆ្នាំ ណាមួយគម្រោងធំរបស់សភាក៏បានបញ្ចប់ អញ្ចឹងហើយ Jimin មានពេលទំនេរច្រើនជាងមុន ថ្ងៃខ្លះក៏ Jimin សម្រាកនៅផ្ទះ ព្រោះមកក្រុមហ៊ុនក៏មិនសូវមានអ្វីធ្វើដដែល

Jimin កំពុងតែអង្គុយមើលកុំព្យូទ័រនៅលើតុរបស់គេ ហើយ remainder នៅក្នុងកំព្យូទ័រក៏បានលោតមក រំលឹកគេថាថ្ងៃរសៀលនេះគេមានការណាត់ជាមួយក្រុមហ៊ុន Mega King Group ត្រូវហើយបន្ទាប់ពីជួប Sungkang កាលពីលើកមុនហើយ ខាង Sungkang ក៏បានទាក់ទងមកណាត់ជួប Jimin ថាមានគម្រោងសាងសង់ចង់ពិភាក្សាជាមួយ Celestial

គ្រាន់តែឃើញហើយ Jimin ក៏ដកដង្ហើមធំ ព្រោះគេមិនចង់ជួបជាមួយ Sungkang នោះទេបើសិនជាមិនមែនដោយសារតែការងារ Jimin ក៏ដឹងថាណាត់ជួបនិយាយការងារគ្រាន់តែជាលេស តែធ្វើយ៉ាងម៉េចអោយគេបដិសេធសំណើររបស់អតិថិជនតាំងពីមិនទាន់ជួបគ្នាបែបនេះ វាប៉ះពាល់ដល់កេរ្តិ៍ឈ្មោះក្រុមហ៊ុនរបស់គេ

Jimin ក៏ទាញទូរសព្ទ័នៅលើតុមកចុចខលទៅរក Namjoon ដោយខ្ជិលប្រើទូរសព្ទ័ដៃផ្ទាល់ខ្លួនរបស់គេ

-On Phone-

"បងជួយមកក្នុងបន្ទប់របស់ខ្ញុំបន្តិចមក"

"អូខេ! បងចូលទៅអីឡូវហើយ"

"អូខេ!"

-Call End-

Jimin ដាក់ទូរសព្ទ័ចុះហើយក៏បង្វែរចំណាប់អារម្មណ៍មកកុំព្យូទ័រនៅលើតុ រងចាំមិត្តរបស់គេចូលមក

=ALPHA REAL ESTATE=

Jungkook កំពុងតែស្ថិតនៅក្នុងបន្ទប់ប្រជុំជាមួយប្រធានផ្នែកនីមួយៗ ព្រោះគេចង់ហៅមកនិយាយរឿងទាក់ទងជាមួយគម្រោងថ្មី ហើយនៅមានរឿងបុគ្គលិកតាមផ្នែកចូលប្រជុំមិនដែលនិយាយអ្វីសោះ គេចង់អោយប្រធានផ្នែកនីមួយៗ យកចិត្តទុកជាមួយអ្នកក្រោមបង្កាប់អោយច្រើនជាងនេះ ចេះណែនាំកុំអោយមកប្រជុំយកតែខ្លួនមក មិនយកគំនិតអ្វីមកតាមសោះ

Unconditional LOVEWaar verhalen tot leven komen. Ontdek het nu