⚜️CHAPTER 59⚜️

549 52 13
                                    

=DYNAMIC APEX CONSTRUCTION=

Boram សុំណាត់ Jimin ជាមួយមេធាវីរបស់គេមកជួបនាងនៅក្រុមហ៊ុន ជំនួសអោយបុស្តិ៍ប៉ូលីសព្រោះនាងមិនចង់ទៅទីនោះ Jimin ក៏មិនបានបដិសេធព្រោះគេក៏ខ្ជិលទៅនិយាយគ្នានៅបុស្តិ៍ប៉ូលីសដូចគ្នា

Jimin និងមេធាវីរបស់គេកំពុងតែអង្គុយនិយាយគ្នាជាមួយ Boram ហើយនាងក៏មានមេធាវីផ្ទាល់ខ្លួនរបស់នាងដែរ មិនមែនមកនិយាយតែឯងនោះទេ ចំណែកឯ Sana បានលាឈប់ពីក្រុមហ៊ុននេះរួចរាល់ហើយ ចាប់ពីអាទិត្យ នេះ នាងនឹងចូលជាបុគ្គលិករបស់ Celestial ពេញសិទ្ធតែម្ដងដោយមិនចាំបាច់ចំណាយពេលធ្វើការងារហាត់ការរយៈពេល 3 ខែតេស្តសម្ថភាពនោះទេ ព្រោះ Jimin បានសន្យាជាមួយលើកមុនរួចហើយ

"អ្នកនាង Boram មិនទាន់ទទួលផលប្រយោជន៍ពីគម្រោងដែលលួចចម្លងមកនេះទេ! អញ្ចឹងហើយខ្ញុំសុំអោយពួកលោកសម្រួលគ្នាមកត្រឹមទឹកប្រាក់ចំនួន 10M USD តើបានទេ?" មេធាវីរបស់ Boram តវ៉ាជាមួយ ខាង Jimin ដែលទាមទារថ្លៃសំណងតាមច្បាប់គុណនឹងដប់ដងនៃចំនួនទឹកប្រាក់សរុបរបស់គម្រោង Jimin ដាក់ដេញថ្លៃ

"ដោយសារតែខាងកូនក្តីរបស់ខ្ញុំដឹងរឿងមុន! មានភស្តុតាងចាប់អ្នកនាង Boram បានមុនទើបរឿងវានៅត្រឹមនេះ! សួរថាបើសិនជាខាងកូនក្តីរបស់ខ្ញុំមិនដឹងរឿងនេះអ្នកនាង Boram ប្រាកដជាទទួលបានទឹកប្រាក់ចំនួន 24M នោះហើយ នៅមានរឿងដែលអ្នកនាង Boram លួចគម្រោងរបស់កូនក្តីខ្ញុំ ហើយតម្លើងតម្លៃនៅលើគម្រោងនោះទៀត តែពួកខ្ញុំមិនដេញដាល់នោះទេ" មេធាវីរបស់ Jimin ក៏បានតវ៉ាវិញ
"ម្យ៉ាងវិញទៀត! ពួកខ្ញុំមានវីឌីអូននៅលើវេទិកាដែលអ្នកនាង Boram ឡើងទៅប្រកាសក្តែងៗ ថាវាជាគម្រោងរបស់នាង ហើយអីឡូវរដ្ឋសភាបានយកគម្រោងនោះហើយ បានន័យថាបើសិនជាកូនក្តីរបស់ខ្ញុំ គ្មានភស្តុតាងបញ្ជាក់ថានេះជាគម្រោងដើមរបស់គេទេ ផលប្រយោជន៍គឺបានទៅអ្នកនាង Boram បែបនេះហើយទើបកូនក្តីរបស់ខ្ញុំដាក់ពាក្យបណ្តឹងទាមទារសំណងដែលអ្នកនាង Boram លួចយកកម្មសិទ្ធបញ្ញារបស់គេ" មេធាវីរបស់ Jimin បន្តទៀតដោយម៉ឺងម៉ាត់
"ម្យ៉ាងវិញទៀតអ្នកនាង Boram អាចរាប់ចូលករណីបទល្មើសមួយទៀត គឺបរិហារកេរ្តិ៍កូនក្តីរបស់ខ្ញុំ អ្នកនាងក៏ត្រូវសងជាសំណងដូចគ្នា"

Unconditional LOVETempat cerita menjadi hidup. Temukan sekarang