⚜️CHAPTER 82⚜️

636 49 46
                                    

_Seoul_

=JAE-DONG AREA=

ព្រឹកព្រលឹមបន្ទាប់ពីញ៊ាំអាហារពេលព្រឹកហើយ Namjoon ជាមួយ Jin បានជិះមកផ្ទះថ្មីរបស់គេដែលទើបនឹងជួសជុលហើយកាលពីម្សិលមិញ ដើម្បីអោយជាងមកតម្លើងគ្រឿងសង្ហារឹមនៅក្នុង និងសម្ភារៈតុបតែងហាងផ្កា

"ល្ងាចនេះអូនរកទៅទិញសម្ភារៈបន្ថែម! ចំណែកឯបងនៅមើលគេរៀបចំនៅទីនេះហើយ" Jin និយាយទៅកាន់មិត្តប្រុសរបស់ខ្លួន ដែលកំពុងតែឈរមើលជាងតម្លើងថ្នើរព្យួរនៅតាមជញ្ជាំង

"អូនចង់ទៅទិញអីទៀតហើយ! តែប៉ុនេះជាងមិនទាន់រៀបចំអស់ទេ! ចាំគេតម្លើងសម្ភារៈទាំងអស់នេះហើយ បើអូននៅមើលឃើញថាចង់បានអ្វីបន្ថែមទៀតចាំទៅទិញ" Namjoon ប្រាប់មិត្តប្រុសរបស់ខ្លួនវិញ
"ចាំមើលស្អែកអីសិនទៅ...បើអូននៅចង់ទិញអ្វីបន្ថែមទៀត ចាំបងជូនអូនទៅទិញក៏បានដែរ...ព្រោះពួកយើងមិនមែនរៀបចំហាងថ្ងៃនេះហើយបើកហាងស្អែកទេ..អូនប្រញាប់ទៅណា?"

"ចុះថ្ងៃណាបងហៅក្មេងៗ មកញ៊ាំអីជុំគ្នានៅទីនេះ?"

"ពួកគេទំនេរតែថ្ងៃអាទិត្យទេ! តែចាំមើល Jimin ត្រឡប់មកវិញសិនចាំសួរថាបើថ្ងៃធម្មតាចេញពីធ្វើការមកញ៊ាំអីជុំគ្នាបានឬក៏អត់" Namjoon ឆ្លើយតបទៅកាន់អ្នកដែលកំពុងតែឈរក្បែរខ្លួនរបស់គេ

"សួរពួកគេសិនទៅ! ហើយមួយទៀតចាំបន្តិចទៀតបងជួយអោយគេឡើងទៅតម្លើងគ្រែនៅក្នុងបន្ទប់ខាងក្រោយផង ព្រោះម្សិលមិញអូនទើបតែកម្ម៉ង់គ្រែមួយទៀតមកទុកនៅទីនេះ" Jin និយាយចេញទៅដោយធ្វើអោយ Namjoon ជ្រួញចិញ្ចើមមិនដឹងថាមិត្តប្រុសរបស់គេទិញគ្រែមួយទៀត តាំងពីពេលណា

"អូនទិញអីក៏ទិញយ៉ាងនេះ?"

"បើបន្ទប់មានបីអូនមិនទិញគ្រែបីមានអីខុស?" Jin តវ៉ាជាមួយ មិត្តប្រុសរបស់គេ ព្រោះលើកមុនគេទិញគ្រែបានតែពីរឈុតតែប៉ុណ្ណោះ

"សំខាន់ទិញអោយអ្នកណាដេក? បើផ្ទះនៅតែពីរនាក់សោះ"

"ក្រែងល៎មានភ្ញៀវមកគេងលេង! ឬប៉ាម៉ាក់មកលេងអីអញ្ចឹងទៅ! បងពិតជាមិនចេះគិតគូរអីសោះ" Jin ថាអោយម្នាក់ទៀត ដែលកំពុងតែគ្រវីក្បាលនឹងចម្លើយរបស់គេតែសុខចិត្តស្ងាត់មាត់ មិនចង់តវ៉ាអ្វីបន្តទៀត
"ចុះបងដាក់ច្បាប់ហើយឬនៅ?"

Unconditional LOVEWhere stories live. Discover now