⚜️CHAPTER 4⚜️

892 89 11
                                    

==JUNGKOOK CONDO==

Jungkook កំពុងតែគេងគិតពីដំណោះស្រាយរឿងរៀបការរបស់គេ គេចង់ប្រាប់ម៉ាក់គេថាបែកគ្នាដែរ តែមិនដឹងថាប្រាប់ហើយរឿងវាទៅជាយ៉ាងណា សំខាន់គេមិនយល់សុខៗ ហេតុអីបានជា Jisung បាត់ ខ្លួនឆឹងបែបនេះ បើថាយកលុយហើយរត់បាត់ គេគិតថាសម តែលុយក៏មិនទាន់បានផងក៏បាត់ស្រមោលបាត់

"គេមិនចង់បានលុយទេឬក៏យ៉ាងម៉េច?"

Jungkook ឧទានសួរខ្លួនឯងតិចៗ ហើយសម្លឹងមើលពិដានព៌ណសរ នៅក្នុងបន្ទប់របស់គេ រឿងនេះធ្វើអោយគេស្មុគស្មាញពេញមួយល្ងាច គិតចុះគិតឡើងគេក៏បានងើបទៅយកកិច្ចសន្យារវាងគេនិង Jisung មកអាន រួចក៏អានដល់ចំនុចដែលសរសេរថាបើភាគីណាមួយ មិនធ្វើតាមកិច្ចសន្យា ភាគីនោះនឹងត្រូវប្រឈមមុខតាមផ្លូវច្បាប់ពីបទ
បោកប្រាស់ទំនុកចិត្ត ហើយត្រូវសងជាទឹកប្រាក់តាមអ្វីដែលបានកំណត់

Jungkook អានហើយក៏នឹកឃើញថាទោះជាយ៉ាងណាក៏ Jimin ត្រូវមកទទួលខុសត្រូវចំពោះកិច្ចសន្យាមួយសន្លឹកដែលគេបានចុះហត្ថលេខានេះ មិនមែនចេះតែដើរចុះហត្ថលេខាតាមចិត្តហើយរត់គេចបែបនេះទេ នឹកឃើញបែបនេះភ្លាមគេក៏បានយកទូរសព្ទ័ខលទៅរកមិត្តរបស់គេ

-On Phone-

"អាឡូ!"

"ស្អែកឯងជួយខលទៅណាត់ជួប Jimin អោយយើងបន្តិចមក"

"ឯងចង់និយាយរឿងរៀបការទៀតហើយមែនទេ?"

"អឹម! យើងពិបាកដោះស្រាយជាមួយម៉ាក់ណាស់"

"យើងក៏មើលឃើញថាម៉ាក់ឯងសប្បាយចិត្តប៉ុណ្ណាដែរ! មិនអីទេ ចាំយើងទាក់ទងទៅគេអោយ"

"ណាត់ជួបបានថ្ងៃស្អែកកាន់តែល្អ"

"ចុះបើគេមិននៅកូរ៉េអីឡូវនេះ?"

"សួរជំនួយការគេទៅ! ថ្ងៃណាគេមកវិញយើងណាត់ជួបគេថ្ងៃនោះ"

"អូខេ! ហើយយើងភ្លេចសួរថាហេតុអីពួកឯងបែកគ្នា ក្រែងទើបតែនិយាយរឿងរៀបការជាមួយគ្នាសោះ"

"....."

"ឬមួយក៏ឯងត្រូវគេទាត់ចោល?"

"ស្អីឯង? មើលងាយមិត្តឯងដល់ថ្នាក់ហ្នឹងផងហី?"

Unconditional LOVEWhere stories live. Discover now